បុរសជាកម្មករម្នាក់ បានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបុករថយន្តឈប់លើទ្រូងផ្លូវ

ភ្នំពេញ៖ បុរសម្នាក់មានមុខរបជាកម្មករបានស្លាប់ភ្លាមៗនៅនឹងកន្លែងដោយជិៈម៉ូតូបុករថយន្តកំពុងឈប់នៅលើទ្រូងផ្លូវនៃផ្លូវជាតិលេខ៥ត្រង់ចំណុចខាងលិចក្លោងទ្វារវត្តម៉ុងចិនប្រហែល៣០ម៉ែត្រ ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៥ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ៧និង៣០នាទី ព្រឹក។
នគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថា៖ម៉ូតូម៉ាកហុងដាទ្រីមសេ១២៥ ពណ៍ខ្មៅ ពុំមានផ្លាកលេខ បើកបរដោយឈ្មោះ ហ៊ីម ដារា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្លាប់នៅកន្លែងកើតហេតុ ។
នគរបាលបានបញ្ជាក់ថា៖នៅមុនពេលកើតហេតុ មានរថយន្តម៉ាកហ៊ីយ៉ានដាយ ពណ៍ស ពាក់ផ្លាកលេខ បន្ទាយមានជ័យ 2A-7784 (អ្នកបើកបរមិនស្គាល់ឈ្មោះ)បានឈប់ចោលលើទ្រូងផ្លូវដោយគ្មានការប្រុងប្រយ័ត្ន បែរក្បាលទៅទិសខាងកើត ក្រោយមកស្រាប់តែមានម៉ូតូ០១គ្រឿងបើកក្នុងល្បឿនលឿន ទិសដៅពីលិចទៅកើត បានបុករថយន្តខាងលើពីក្រោយរថយន្តបណ្តាលអោយគ្រោះថ្នាក់ស្លាប់តែម្តង ។យានទាំងពីរ(ខូចខាតស្រាល) ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋានក្រុង ដើម្បីរងចាំការដោះស្រាយនៅពេលក្រោយ ។ចំពោះសពជនរងគ្រោះប្រគល់ជូនក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ៕
