**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា

នាយករដ្ឋមន្ត្រីសិង្ហបុរី អបអរសាទរឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសត្រូវបានព្រះមហាក្សត្រ ចាត់តាំងជានាយករដ្ឋមន្ត្រីកម្ពុជា

ភ្នំពេញ៖ ឯកឧត្ដម លី ស៊ានឡុង នាយករដ្ឋមន្ត្រីសិង្ហបុរី នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ បានអបអរសាទរឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសដែលត្រូវបានព្រះមហាក្សត្រ ចាត់តាំងជានាយករដ្ឋមន្ត្រីកម្ពុជា។

នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ចាត់តាំងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីរៀបចំគណៈរដ្ឋមន្រ្តីសម្រាប់រាជរដ្ឋាភិបាល អាណត្តិទី៧។

ឯកឧត្ដម លី ស៊ានឡុង បានបញ្ជាក់យ៉ាងដូច្នេះថា «តំណាងឱ្យរដ្ឋាភិបាលសិង្ហបុរី ខ្ញុំសូមអបអរសាទរដល់ឯកឧត្ដម ដែលត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា»។

ឯកឧត្ដមនាយករដ្ឋមន្ត្រីបន្តថា សិង្ហបុរី និងកម្ពុជា មានទំនាក់ទំនងមិត្តភាពយូរអង្វែងមកហើយ។ ទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំង២ បានចម្រើនធំធាត់ ចាប់តាំងពីជំនួបលើកចុងក្រោយ បំផុតរបស់ពួកយើង ក្នុងឆ្នាំ២០១៨ នៅពេលដែលឯកឧត្ដមបំពេញទស្សនកិច្ចនៅប្រទេសសិង្ហបុរី ចូលរួមកម្មវិធី 64th Lee Kuan Yew Exchange Fellow។ យើងបានបង្កើនកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ ជំនួយបច្ចេកទេស ព្រមទាំងផ្ដោះប្ដូរដំណើរទស្សនកិច្ចយោធា និងយោធា នៅក្រោមការដឹកនាំរបស់ឯកឧត្ដម ក្នុងនាមជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ព្រះរាជាណាចក្រកម្ពុជា»។

ឯកឧត្ដម លី ស៊ានឡុង បានបន្ថែមថា ឯកឧត្ដមនិងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យថ្មីៗផងដែរ ដូចជាការនាំចេញថាមពលកកើតឡើងវិញទៅកាន់ប្រទេសសិង្ហបុរី និងពាណិជ្ជកម្មឥណ្ឌទានកាបូន។ ប្រទេសរបស់ពួកយើង គួរតែបន្តជំរុញការពង្រីកកិច្ចសហប្រតិបត្តិការ នៅក្នុងវិស័យជាច្រើនទៀត ដូចជាការប្រែប្រួលអាកាសធាតុ និងឌីជីថលនីយកម្ម។

ឯកឧត្ដម លី ស៊ានឡុង បានរំពឹងធ្វើការជាមួយឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត និងក្រុមការងាររបស់ឯកឧត្ដម ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងទ្វេភាគី និងពហុភាគី។ ឯកឧត្ដមក៏រំពឹងដែរថា នឹងបានជួបឯកឧត្ដមបណ្ឌិតដោយផ្ទាល់ នាឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ ក្នុងរដ្ឋធានីហ្សាការតា នៅខែកញ្ញាខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង