**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

លោកជំទាវ ឃួន សុដារី៖ គណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត គឺប្រជាជន ជាអ្នកឈ្នះ

ភ្នំពេញ៖ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា សមាជិកាគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈអចិន្រ្តៃយ៍ក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ចុះមូលដ្ឋានស្រុកលើកដែក បានគូសបញ្ជាក់នៅចំពោះមុខប្រជាពលរដ្ឋថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សមានការគាំទ្រពីប្រជាជនយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងរយៈកាលកន្លងមកមកទល់បច្ចុប្បន្ន និងបាននាំមកនូវប្រយោជន៍ជូនដល់ប្រជាជនជាច្រើនឥតគណនា។ នៅគ្រប់កាលៈទេសៈដែលគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត គឺបានន័យថាប្រជាជន ជាអ្នកឈ្នះ។

នេះជាលើកឡើងរបស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ក្នុងឱកាសដែល លោកជំទាវបានបន្តដឹកនាំសមាជិក សមាជិកាគណបក្ស ចុះជួបសំណេះសំណាលជាមួយពលរដ្ឋ និងសមាជិក គណបក្សប្រជាជនកម្ពុជា ប្រមាណ ៥២០នាក់ ក្នុងឃុំខ្ពបអាទាវ ស្រុកលើកដែក ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីផ្សព្វផ្សាយអំពីគោលនយោបាយគណបក្សប្រជាជនកម្ពុជា និងបង្រៀនគូសសន្លឹកឆ្នោតអោយបានត្រឹមត្រូវ និងជាសន្លឹកឆ្នោតបានការគាំទ្រគណបក្សប្រជាជនកម្ពុជា នៅលេខរៀងទី១៨ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

សកម្មភាពនេះប្រព្រឹត្តទៅដោយមានការចូលរួមពីលោក អ៊ុយ សំអាត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំខ្ពបអាទាវ ព្រមទាំងសហការី សមាជិក សមាជិកា គណៈកម្មាធិការបក្សក្នុងជួរគណបក្សស្រុក-ឃុំ ក្រុមការងារស្រ្តី យុវជនជុំវិញស្រុក នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំខ្ពបអាទាវ។

ជាកិច្ចចាប់ផ្តើម លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី សូមសម្តែងនូវការដឹងគុណដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ដែលបានរួមដំណើរជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សមានការគាំទ្រពីប្រជាជន និងបាននាំមកនូវប្រយោជន៍ជូនដល់ប្រជាជន។ ជាមួយគ្នានោះ លោកជំទាវបានលើកឡើងពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា គោលដៅធំគឺការធ្វើយ៉ាងណាបម្រើផលប្រយោជន៍របស់ប្រជាជន និងការលើកស្ទួយជីវភាពប្រជាជន។ លោកជំទាវក៏បានលើកឡើងពីភាពជោគជ័យធំរបស់គណបក្សប្រជាជនកម្ពុជាក្នុងអាណត្តិទី៦នៃរដ្ឋសភា គឺការការពារសុខសន្តិភាព ឯករាជ្យ បូរណភាពទឹកដី និងភាពជោគជ័យក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ការធ្វើជាប្រធានអាស៊ាន និងការធ្វើជាម្ចាស់ផ្ទះនៃការរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ ប្រកបដោយមោទនភាព ប្រសិទ្ធភាព និងជោគជ័យយ៉ាងត្រចះត្រចង់។

ក្នុងឱកាសនោះដែរ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានលើកឡើងពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាដែលនឹងអនុវត្តកម្មវិធី គោលនយោបាយជាអាទិភាព ដូចខាងក្រោម៖

-កម្មវិធីទី១៖ ការផ្ដល់ការថែទាំសុខភាពឆ្ពោះទៅកម្មវិធីគ្របដណ្តប់សុខភាពជាសកល ដោយចាប់ផ្តើមពី៖ ១.ការផ្តល់សេវាថែទាំសុខភាពជូនគ្រួសារងាយរងហានិភ័យ ប្រមាណជាង ៤៥ម៉ឺនគ្រួសារ ស្មើនឹងសមាជិកសរុបជាង ១,៥លាននាក់ តាមរយៈការប្រើប្រាស់មូលនិធិសមធម៌ សុខាភិបាល និង២.ការពង្រីករបបថែទាំសុខភាពរបស់ ប.ស.ស. ទាំងសម្រាប់កម្មករ-និយោជិត និងសម្រាប់មន្ត្រី សាធារណៈដែលគ្របដណ្តប់បន្ថែមដល់សមាជិកគ្រួសារ នឹង អ្នកក្នុងបន្ទុករបស់ពួកគាត់ ប្រមាណជាង ៣លាននាក់ តាម គោលការណ៍ស្ម័គ្រចិត្ត។ ជាសរុប គម្រោងទាំងពីរនេះ នឹងធ្វើឱ្យប្រជាជនប្រមាណ ៧,៤លាននាក់ មានលទ្ធភាពទទួល បាននូវរបបសន្តិសុខសង្គមផ្នែកសេវាថែទាំសុខភាព។

-កម្មវិធីទី២៖ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង បច្ចេកទេស ជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារ ងាយរងហានិភ័យនៅទូទាំងប្រទេសដែលមានចំនួនប្រមាណ ជាង ១,៥លាននាក់ នៅតាមបណ្តាគ្រឹះស្ថានបណ្តុះបណ្តាល វិជ្ជាជីវៈនានារបស់រដ្ឋ ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និង វិជ្ជាជីវៈកម្រិត១ ដោយមិនបង់ថ្លៃសិក្សា និងទទួលបាននូវ ប្រាក់ឧបត្ថម្ភប្រចាំខែ។

-កម្មវិធីទី៣៖ ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយ សង្គមសម្រាប់គ្រួសារក្រីក្រ, ក្រុមជនងាយរងគ្រោះនៅក្នុង គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅក្នុងគ្រាមាន វិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន ដើម្បីជួយទ្រទ្រង់ និងផ្ដល់ការគាំពារទាន់ពេល និងក្នុងលក្ខណៈជាប្រព័ន្ធជូន ប្រជាពលរដ្ឋ ជាពិសេសគ្រួសារក្រីក្រ និងងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យទៅតាមស្ថានភាពជាក់ស្តែង នៃវិបត្ដិ ឬគ្រោះអាសន្ន នៅតាមគ្រប់ទីតាំងភូមិសាស្ត្រទូទាំងប្រទេស ដែលនឹងគ្របដណ្ដប់លើប្រជាជនសរុបប្រមាណ ៤,៣លាននាក់។

-កម្មវិធីទី៤៖ ការដាក់ចេញ និងការជំរុញអនុវត្តយុទ្ធសាស្ត អភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាពចូលរួមទៅ ក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងអាចទទួលបានផលប្រយោជន៍ ពីប្រព័ន្ធគាំពារសង្គមផ្លូវការតាមរយៈ ១.ការផ្តល់នូវការ គាំពារ និងការបង្កើតនូវបរិយាកាសអំណោយផលសម្រាប់ការ ធ្វើធុរកិច្ច និងពាណិជ្ជកម្ម ព្រមជាមួយនឹងការផ្តល់នូវការបណ្ដុះ- បណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់ក្រុមហ៊ុនសហ គ្រាសធុនមីក្រូ, តូច និងមធ្យម និង២.ការផ្ដល់ការគាំពារ សង្គម ដល់បុគ្គលស្វ័យនិយោជន៍នៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយផ្តោតការយកចិត្តទុកដាក់ជាបឋមលើការផ្តល់សេវា ថែទាំសុខភាពនៅក្រោមមូលនិធិសមធម៌សុខាភិបាល ៕

អត្ថបទដែលជាប់ទាក់ទង