**កម្ពុជាបន្តប្តេជ្ញាយ៉ាងមុតមាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីពង្រឹងនូវមិត្តភាពដែកថែប ព្រមទាំងលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ**កងទ័ពកម្ពុជា និងអាមេរិក ជួបពិភាក្សាគ្នាក្នុងគោលបំណងត្រៀមរៀបចំសមយុទ្ធឆ្មាំអង្គរ Angkor Sentinel 2027**អ៉ីស្រាអែល និងលីបង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌមួយ ដើម្បីឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់**ព្រះមហាក្សត្រ និងសម្ដេចម៉ែ នឹងយាងនិវត្តពីទីក្រុងប៉េកាំង ប្រទេសចិន មកមាតុភូមិកម្ពុជាវិញ នៅដើមខែក្រោយ**សម្ដេចធិបតី៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមេគ្រួសារបក្ស ប្រមាណជាង ៤ពាន់គ្រួសារ ក្នុងឃុំពពក និងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ**ឯកឧត្តមយ ឈាង រ៉ា ៖លេីសពីការការពារប្រព័ន្ធខួរក្បាលដេីម្បីទទួលបានសមត្ថភាពចៀសពីពិការភាព ការទទួលខុសត្រូវរបស់យើងបន្ថែមទៀនោះគឺ ការបណ្តុះមនសិការខ្ពស់ ប្រកបដោយសតិសម្បជញ្ញៈ គុណធម៌ គតិបណ្ឌិត ឆ្ពោះទៅការកសាងអនាគតគាប់ប្រសេីរ**ឯកឧត្តម ទ្រី ដាលុច អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានដែកបាឡេ ឆ្លងស្ទឹងស្ទោង ក្នុងស្រុកប្រាសាទបល្ល័ង្ក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជួយឧបត្ថម្ភ​ និងលេីកទឹកចិត្តដល់ប្តីប្រពន្ធវ័យក្មេងលំបាកក្រីក្រ​ ប្រពន្ធមានផ្ទៃពោះ​ ៧ខែ ឯប្តីធ្លាក់ខ្លួនពិការដោយសាររងគ្រោះដោយខ្សែភ្លេីងឆក់ធ្ងន់ធ្ងរ​ រស់នៅក្នុងខ្ទមកម្សត់​ ស្ថិតក្នុងស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ

ភ្នំពេញ៖ ដោយក្តីអាណិតអាសូរយ៉ាងពន់ពេកនោះ​ នៅថ្ងៃទី២០​ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យមន្ត្រីក្រោមឱវាទ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគ​ សម្ភារប្រេីប្រាស់​ និងថវិកាចំនួន ៥លានរៀល ជូនដល់ប្តីប្រពន្ធវ័យក្មេងលំបាកក្រីក្រ​​ ១គ្រួសារ​ គឺ​ លោក​ ប៉ុន​ ពិសី​ អាយុ​ ៣៣ឆ្នាំ​ មុខរបរជាជាងផ្សារដែក​ ដែលរងគ្រោះដោយខ្សែភ្លេីងឆក់​ធ្ងន់ធ្ងរពេលកំពុងផ្សារដែក​ បណ្តាលឱ្យដាច់ដៃទាំងសងខាង​ និង​ពឹងផ្អែកលេីភរិយា​ឈ្មោះ​ សួន​ ចាន់រី​ អាយុ​ ២៦ឆ្នាំ​ មុខរបរជាកម្មការិនីរោងចក្រ​ ជាអ្នកមេីលថែទាំ​ ហេីយកំពុងមានផ្ទៃពោះ​ ៧ខែ រស់នៅក្នុងខ្ទមកម្សត់​ ដែលសង់លេីដីឪពុកចែកឱ្យ​ ស្ថិតក្នុងភូមិត្រពាំងថ្ម​ ឃុំស្រង់​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ។

ក្នុងឱកាសនោះ លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា​ បានពាំនាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ​ និងការគិតគូរពីជីវភាពរស់នៅរបស់គ្រួសារក្មួយៗ។

លោកជំទាវ​ បានបញ្ជាក់ថា​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ បន្ទាប់ពីបានឃេីញព័ត៌មានអំពីករណីដ៏លំបាកមួយនេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ មានក្តីអាណិតអាសូរជាពន់ពេក​ ហេីយបានចាត់ឱ្យក្រុមការងារចុះភ្លាមៗដេីម្បីជួយសម្រាលការលំបាកក្នុងជីវភាព​ និងជាការលេីកទឹកចិត្តឱ្យខិតខំតស៊ូប្រឹងប្រែងតទៅមុខទៀត​ដេីម្បីជីវភាពគ្រួសារ​ និងអនាគតរបស់កូនៗ។

ជាមួយគ្នានេះ​ លោកជំទាវ​ ក៏បានផ្តាំផ្ញេីឱ្យថែទាំសុខភាពឱ្យបានល្អ​ រស់នៅមានអនាម័យ​ស្អាត​ និងបន្តព្យាបាលមុខរបួសឱ្យឆាប់ជាសះស្បេីយ​។ ចំណែកឯក្មួយស្រី​ ត្រូវថែទាំសុខភាពផ្ទាល់ខ្លួន​ ត្រូវទៅពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់​ និងត្រូវទៅសម្រាលកូននៅមណ្ឌលសុខភាពដែលនៅជិត​ ដេីម្បីសុវត្ថិភាពទាំងម្តាយនិងកូន។

ជាកិច្ចឆ្លេីយតប​ ក្រុមគ្រួសារខាងលេី​ បានសម្តែងនូវក្តីរំភើបក្តុកក្តួលដល់ស្រក់ទឹកភ្នែក និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌​ បានគិតគូរ និងលើកទឹកចិត្តឱ្យមានក្តីសង្ឃឹមតទៅមុខទៀត រួមជាមួយអំណោយមនុស្សធម៌ជួយសម្រាលការលំបាកក្នុងជីវភាពដែលកំពុងជួបប្រទះចំពោះមុខមានដូចជា​ អង្ករ,​ មី,​ ត្រីខ,​ មុង,​ ភួយ,​ សារុង,​ ក្រមា,​ សម្ភារៈចានឆ្នាំង​ និងថវិកា​ ៥លានរៀលទៀតផង។

បន្ទាប់ពីកម្មវិធីខាងលេីនេះ​ លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ និងសហការី​ រួមជាមួយក្រុមការងារ​សាខាកាកបាទក្រហមកម្ពុជា​ខេត្តកំពង់ស្ពឺ​ ក៏បានអញ្ជេីញជួបសំណេះសំណាលសួរសុខទុក្ខ​ និងចែកអំណោយជូនដល់លោកយាយឥតទីពឹងចំនួន​ ៦នាក់​ ដែលក្នុងម្នាក់ៗទទួលបាន​ អង្ករ,​ មី,​ ត្រីខ,​ មុង,​ ភួយ,​ សារុង,​ ក្រមា,​ ឈុតសម្លៀកបំពាក់ថ្មី​ និងថវិកាមួយចំនួន។

លោកយាយទាំងអស់គ្នា​ មានក្តីរំភេីបរីករាយ​ និងថ្លែងអំណរគុណចំពោះកាកបាទក្រហមកម្ពុជា​ ក្រោមការដឹកនាំរបស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ និងសូមជូនពរ​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ និងសម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ ​មានសុខភាពល្អ​ អាយុយឺនយូរ​ ដេីម្បីបន្តដឹកនាំប្រទេសជាតិ​តរៀងទៅ ៕

អត្ថបទដែលជាប់ទាក់ទង