**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ឯកឧត្តម នេត្រ ភក្ត្រា៖ សូមបងប្អូនប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅថ្ងៃទី២៣ កក្កដា ខាងមុខឱ្យបានគ្រប់ៗគ្នាដើម្បីបំពេញតួនាទីជាពលរដ្ឋល្អ ចូលរួមគាំទ្រដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបូកគោនិងស្រុកទឹកឈូ បានលើកឡើងថា “សូមបងប្អូនប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅថ្ងៃទី២៣ កក្កដា ខាងមុខឱ្យបានគ្រប់ៗគ្នាដើម្បីបំពេញតួនាទីជាពលរដ្ឋល្អ ចូលរួមគាំទ្រដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ កម្ពុជាដែលបានរៀបចំទៀងទាត់នូវដំណើរការបោះឆ្នោតដែលជាមធ្យោបាយប្រជាធិបតេយ្យតែមួយគត់ក្នុងការដឹកនាំប្រទេស”។

ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងបែបនេះក្នុងឱកាសដឹកនាំក្រុមការងារគណបក្ស និងសមាជិកគណៈកម្មាធិការបក្សក្រុងបូកគោនិងសង្កាត់ព្រែកត្នោត ចុះតាមខ្នងផ្ទះប្រជាពលរដ្ឋក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣។

ជាមួយគ្នានេះ ឯកឧត្តម នេត្រ ភក្ត្រា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត សូមត្រៀមឯកសារឱ្យបានគ្រប់គ្រាន់ដើម្បីត្រៀមទៅបោះឆ្នោត និងករណីមានការបាត់បងឯកសារបញ្ជាក់អត្តសញ្ញាណដោយប្រការណាមួយ សូមបងប្អូនអញ្ជើញទំនាក់ទំនងជាមួយរដ្ឋបាលឃុំសង្កាត់របស់បងប្អូនដើម្បីធ្វើឯកសារបញ្ជាក់អត្តសញ្ញាណ។

ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងបន្តថា ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការបោះឆ្នោតពិតជាមានសារៈសំខាន់ និងប្រើប្រាស់សិទ្ធិដែលខ្លួនមានក្នុងការជ្រើសរើសគណបក្សដែលខ្លួនស្រឡាញ់។

ឯកឧត្តម បានលើកឡើងបន្ថែមថា រហូតមកដល់ពេលនេះមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលបានរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេស និងបានដើរតួនាទីស្នូលក្នុងការបញ្ចប់សង្គ្រាម នាំយកសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍជូនជាតិនិងប្រជាជនកម្ពុជា។

ឯកឧត្តមអនុប្រធានក្រុមការងារ បានលើកឡើងថា ប្រជាជនជាគោលដៅនៃនយោបាយនិងសកម្មភាពរបស់គណបក្សប្រជាជនកម្ពុជានៅគ្រប់កាលៈទេសៈ។ បុព្វហេតុរបស់ប្រជាជនជាបុព្វហេតុរបស់គណបក្ស ទុក្ខលំបាករបស់ប្រជាជនជាភារកិច្ចរបស់គណបក្ស ហើយសេចក្តីសុខរបស់ប្រជាជនជាជោគជ័យរបស់គណបក្ស។ គោលដៅយុទ្ធសាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា៖ ការពារសន្តិភាព ការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងការពាររាល់សមិទ្ធផលនៃសង្គមជាតិឱ្យបានគង់វង្សស្ថិតស្ថេរ កសាងព្រះរាជាណាចក្រកម្ពុជាជារដ្ឋប្រជាធិបតេយ្យសេរី ពហុបក្សដ៏ជឿនលឿន និងរឹងមាំដែលផ្អែកលើច្បាប់ មានសេដ្ឋកិច្ចរីកចម្រើនប្រកបដោយចីរភាពនិងសមធម៌ ប្រជាជនមានជីវភាពសម្បូណ៌សប្បាយ បានរស់នៅយ៉ាងសុខដុមរមនាប្រកបដោយកិត្តិយស សេចក្តីថ្លៃថ្នូរ និងមានការគោរពសិទ្ធិមនុស្ស។

ជាមួយគ្នានេះដែរ ឯកឧត្តម នេត្រ ភក្ត្រា ក៏បានជួបប្រជុំជាមួយសមាជិកក្រុមការងារនិងសមាជិកបក្សសង្កាត់ព្រែកត្នោត ក្រុងបូកគោ ដើម្បីពិនិត្យលើវឌ្ឍនភាពផែនការត្រៀមឆ្ពោះទៅការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ សម្រាប់សង្កាត់ព្រែកត្នោត។

ឯកឧត្តម នេត្រ ភក្ត្រា ក៏បានថ្លែងកោតសរសេរនិងលើកទឹកចិត្តសមាជិកសមាជិកាបក្សបន្តកិច្ចខិតខំប្រឹងប្រែងឱ្យកាន់តែខ្លាំងថែមទៀតក្នុងការបម្រើប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈព្រោះអំពើល្អដែលគណបក្សប្រជាជនកម្ពុជាជាពិសេសការលះបង់សព្វបែបយ៉ាងរបស់ថ្នាក់ដឹកនាំគណបក្សជា​ ពិសេសការយកជីវិតធ្វើជាដើមទុនដើម្បីរំដោះជាតិនិងប្រជាជនរបស់សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំបក្សផ្សេងទៀត រួមនឹងការបញ្ចប់សង្គ្រាមស៊ីវិល នាំយកសុខសន្តិភាពពេញលេញ ការដាក់ចុះនូវគោលនយោបាយដ៏ត្រឹមត្រូវនិងជាក់ស្តែង មានភាពចាស់ទុំនយោបាយ ពុះពារគ្រប់ឧបសគ្គ រស់នៅជាមួយប្រជាពលរដ្ឋ បម្រើបុព្វហេតុជាតិនិងប្រជាជនពិតប្រាកដ គឺជាមូលដ្ឋាននៃការផ្តល់ជំនឿទុកចិត្ត ការជឿជាក់ ការគោរពស្រឡាញ់និងគាំទ្រគណបក្សប្រជាជនកម្ពុជានិងថ្នាក់ដឹកនាំបក្ស។

ឯកឧត្តម នេត្រ ភក្ត្រា​ បានគូសបញ្ជាក់ថាសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមនឹងថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជាគិតគូរជានិច្ចចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ និងតែងតែនៅជាប់នឹងប្រជាជនជានិច្ចគ្រប់ពេលវេលាទាំងអស់។

ឯកឧត្តមអនុប្រធានក្រុមការងារ បានស្នើសុំបងប្អូនប្រជាពលរដ្ឋបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី១៨ ដើម្បីគណបក្សប្រជាជនកម្ពុជាមានលទ្ធភាពបន្តដឹកនាំប្រទេសថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេស និងបម្រើបងប្អូនប្រជាពលរដ្ឋបន្តទៀត ៕

អត្ថបទដែលជាប់ទាក់ទង