**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

ដោយមនោសញ្ចេតនា!! អាជ្ញារធរខេត្តព្រះសីហនុ ធ្វើការអប់រំ នៅចំពោះមុខអាណាព្យាបាល ក្មេងទំនើង២៥នាក់ មិនទាន់គ្រប់អាយុ ក្នុងករណីប្រើហិង្សា

ព្រះសីហនុ៖ ក្រុមក្មេងទំនើង ២៥ នាក់ ក្នុងករណីប្រើហិង្សា នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣នេះ ស្នងការនគរបាលខេត្តព្រះសីហនុ បានហៅអាណាព្យាបាល និងសហគមន៍ រួមមានអាជ្ញាធរ ភូមិ សង្កាត់ លោកគ្រូ អ្នកគ្រូ មកស្នងការនគរបាលខេត្ត ដើម្បីធ្វើការអប់រំដល់ក្មេងទំនើងទាំងនោះ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍សង្កត់ធ្ងន់ថា ចំពោះក្មេងទំនើងទាំងអស់ ដែលបានប្រព្រឹត្តអំពើអសន្តិសុខ នៅក្នុងក្រុងខេត្តព្រះសីហនុ តាមច្បាប់ក្មេងទំនើងទាំង ២៥ នាក់នេះ មានទោសគឺត្រូវអនុវត្តទៅតាមនីតិវិធីច្បាប់ ក៏ប៉ុន្តែដោយមនោសញ្ចេតនា ព្រោះក្មេងទំនើងទាំងនោះ មិនទាន់គ្រប់អាយុ និងជាសិស្សសាលា ទើបឯកឧត្តមអភិបាលខេត្ត បានអញ្ជើញអាណាព្យាបាល លោកគ្រូ អ្នកគ្រូ អាជ្ញាធរមូលដ្ឋានភូមិសង្កាត់ទាំងបួន មកធានានិងកំណត់ឲ្យក្មេងទាំងអស់ ត្រូវស្ថិតនៅក្រោមការគ្រប់គ្រង របស់អាជ្ញាធរសមត្ថកិច្ច អាណាព្យាបាលគ្រប់ជំហាន លុះត្រាតែមានការសម្របសម្រួល លើកលែងទោសណាមួយ ទើបរួចខ្លួន និងត្រូវឱ្យអាណាព្យាបាលនាំក្មេងទំនើងទាំងនេះ មកបង្ហាញមុខនៅតាមបណ្ដាប៉ុស្តិ៍នគរបាលទាំងបួន រៀងរាល់ថ្ងៃអាទិត្យ បើមិនឃើញឬបាត់ក្មេងទំនើងណាម្នាក់ មិនមកតាមការកំណត់ សមត្ថកិច្ចនឹងទៅចាប់ឃាត់ខ្លួន យកទៅអនុវត្តតាមនីតិវិធីច្បាប់ជាដាច់ខាត ដោយគ្មានការលើកលែង និងទុកឲ្យឱកាសឲ្យកែខ្លួន ដូចពេលនេះទៀតឡើយ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់ចំពោះក្មេងទំនើងទាំងអស់ថា បើមិនកែខ្លួនសមត្ថកិច្ចនិងអនុវត្តទៅតាមនីតិវិធីច្បាប់ ដោយគ្មានការលើកលែងបន្តទៀតនោះឡើយ ដែលនាំឱ្យបង្កអសន្តិសុខ នៅក្នងក្រុង។ ឯកឧត្តមបានបន្ថែមថា ក្មេងទំនើងទាំងអស់ ក្រោយពីត្រឡប់ទៅវិញ ត្រូវបញ្ឈប់ទំនាក់ទំនងបក្សពួកបងតូចបងធំបន្តទៅទៀត ហើយសមត្ថកិច្ចកំពុងតែបន្តតាមចាប់មុខសញ្ញា ដែលបានរត់គេចខ្លួន ដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់ ឲ្យខានតែបានផងដែរ។

ឯកឧត្តមឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា តាមរយលទ្ធផលកាស្រាវជ្រាវករណី លួចមានស្ថានទម្ងន់ទោសខាងលើ ក្រោយពីបានប្រមូលព័ត៌មានគ្រប់ជ្រុងជ្រោយ ពីជនរងគ្រោះ និង អ្នកនៅជុំវិញកន្លែងកើតហេតុ សមត្ថកិច្ច បានកំណត់មុខសញ្ញា និង បង្ក្រាបចាប់ឃាត់ខ្លួនបាន ជនសង្ស័យបានជាបន្តបន្ទាប់ ដោយមានការសម្របសម្រួលពី លោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ។
ករណីនេះ ជនសង្ស័យដែលជាក្រុមក្មេងស្ទាវ មានឈ្មោះ GOOD_BOY ហៅកាត់ GB បានខឹងភាគីជនរងគ្រោះ ដែលជាក្រុមក្មេងស្ទាវ BOY TAN ហៅកាត់ BT វត្ថុតាងដែលដកហូតបាន រួមមាន៖ ដាវ កាំបិតតាំងតោ កាំបិតផ្គាក់ ដំបងគ្រលាស់ កាំបិត និងមានម៉ូតូជាមធ្យោបាយ ។ ក្នុងប្រតិបត្តិការនេះដែរ កម្លាំងសមត្ថកិច្ច ឃើញថាមានជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីហិង្សាមានស្ថានទម្ងន់ទោស បណ្ដាលឲ្យជនរងគ្រោះស្លាប់ នៅក្នុងមន្ទីរពេទ្យ ហើយក៏បានបញ្ជូនជនសង្ស័យទាំង២នាក់ ទៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បន្តនីតិវិធីតាមច្បាប់។
កម្លាំងជំនាញ ក៏បានធ្វើការសាកសួរស្រាវជ្រាវ តាមចម្លើយរបស់ក្រុមទាំង២ បានឆ្លើយថា នៅក្នុងខេត្តព្រះសីហនុ មានក្រុមផ្សេងៗទៀត សរុប១៩ក្រុម មាន៣ក្រុមអុកឡុកបង្កជម្លោះ គឺ ក្រុម BOY TAN (BT) អនុវិទ្យាល័យសម្តេចឪ, ក្រុម GOOD BOY (GB) សាលាហ៊ុនសែនមិត្តភាព, ក្រុម DM សាលាគូរ៉ា, មាន២ក្រុមរំសាយ គឺ ក្រុមយ៉ាងគួរ (ចល័ត) ភូមិដូង និងក្រុម តាំងតោ នៅផ្សារលើ និង១៤ក្រុមទៀត គ្រាន់តែប្រមូលផ្ដុំជុំគ្នាដើរលេងប៉ុណ្ណោះ គឺក្រុម T4 នៅសាលាហ៊ុនសែនមិត្តភាព, ក្រុម 52 នៅខ្លាំងលើ (វ័យជំទង់), ក្រុម TK នៅឃ្លាំងលើ, ក្រុមបាយឆា នៅវិទ្យាល័យក្រុងព្រះសីហនុ, ក្រុម TK ស្ទឹងហាវ, ក្រុម AV (ចល័ត), ក្រុម young boy ក្រុងព្រះសីហនុ, ក្រុម KL ឃ្លាំងលើ , ក្រុម D BOY ក្បាលឆាយ, ក្រុម boy loy វត្តក្រោម , ក្រុម DC នៅតូបអូរពីរ , ក្រុម ៦៣ នៅក្រោយសាលាវិទ្យាល័យក្រុងព្រះសីហនុ ហើយពួកគេច្រើនប្រមូលផ្តុំគ្នា គឺនៅតាមសាលារៀន តូបកាហ្វេ តូបតាបប៊ីយតាមម៉ាត តា

អត្ថបទដែលជាប់ទាក់ទង