**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បន្តទទួលអំណោយមនុស្សធម៌ពីសប្បុរសជនជាលើកទី៤ ដើម្បីអបអរសាទរខួបលើកទី១៦០ នៃទិវាពិភពលោកកាកបាទក្រហម

ភ្នំពេញ៖ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ នារសៀលថ្ងៃអង្គារ ១០រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ បានបន្តទទួលអំណោយមនុស្សធម៌ពីសប្បុរសជនជាលើកទី៤ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្ត ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដើម្បីអបអរសាទរខួបលើកទី១៦០ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម” ហើយថវិកា និងសម្ភារៈ ដែលសាខាកាកបាទក្រហមកម្ពុជាខេត្ត ប្រមូលបានពីបងប្អូនសប្បុរសជន ដើម្បីយកទៅប្រើប្រាស់បម្រើឱ្យសកម្មភាពមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋរងគ្រោះធម្មជាតិ គ្រោះមហន្តរាយផ្សេងៗ ប្រជាពលរដ្ឋទីទ័លក្រ ចាស់ជរាគ្មានទីពឹង និងកុមារកំព្រាជាដើម។

ឯកឧត្ដម គួច ចំរើន បានថ្លែងអំណរគុណ និងអរគុណចំពោះលោកឧកញ៉ា លោកជំទាវ សប្បុរសជន អាជីវករ ពាណិជ្ជករ ម្ចាស់ក្រុមហ៊ុន រោងចក្រសហគ្រាសក្នុង និងក្រៅខេត្តព្រះសីហនុ ដែលបានចូលរួមបរិច្ចាកក្នុងសកម្មភាពមនុស្សធម៌ការងារសង្គមជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដើម្បីឱ្យសាខាកាកបាទក្រហមខេត្ត មានថវិកា សម្ភារៈ និងធនធានយកមកបម្រើនូវសកម្មភាពមនុស្សធម៌ ដើម្បីចែកជូនបងប្អូនប្រជាពលរដ្ឋដែលជួបប្រទះដោយសារគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗទៀត ជាពិសេសប្រជាពលរដ្ឋដែលកំពុងខ្វះខាតស្បៀងអាហារក្នុងខេត្តព្រះសីហនុ ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជាតិសាសន៍ ឬនិន្នាការនយោបាយ គឺធ្វើយ៉ាងណាយើងជួយប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាដោយមិនទុកឱ្យប្រជាពលរដ្ឋរបស់យើងណាម្នាក់ខ្វះខាតស្បៀងស្លាប់។

ឯកឧត្តមប្រធានគណៈកម្មាធិការសាខា ក៏បានធ្វើការអំពាវនាវដល់លោកឧកញ៉ា ឯកឧត្តម លោកជំទាវ លោក លោកស្រី សប្បុរសជន អាជីវករ ពាណិជ្ជករ និងប្រជាពលរដ្ឋខេត្តព្រះសីហនុ បន្តជួយឧបត្ថម្ភគាំទ្រដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត បន្តទៀតដើម្បីឱ្យសាខាមានធនធានថវិកា សម្ភារៈចែកជូនប្រជាពលរដ្ឋរងគ្រោះមហន្តរាយ និងប្រជាពលរដ្ឋទីទ័លក្រ ជនចាស់ជរាគ្នានទីពឹង កុមារកំព្រា ស្ត្រីម៉េម៉ាយមានកូន ។ល។ ហើយសាខាកាកបាទក្រហមខេត្តព្រះសីហនុ រង់ចំទទួលការបរិច្ចាករបស់បងប្អូនសប្បុរសជនពីគ្រប់ទិសទី និងគ្រប់ពេលវេលា មិនថាអ្នកមាន ឬអ្នកក្រនោះទេ គឺនៅរង់ចាំទទួលពីសប្បុរសជនតាមសុទ្ធាក្នុងការចូលរួមបរិច្ចាកមកសាខា ទោះបីថវិកា ឬសម្ភារ:ក៏ដោយ នេះជាទឹកចិត្តមនុស្សធម៌របស់បងប្អូនសប្បុរជន។

សប្បុរសជនដែលបានចូលរួម នារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ មានចំនួន ១៩នាក់៖
១.លោក រស់ សុខគីម ប្រធានផ្សារលើ និងអាជីវករផ្សារលើ ថវិកា ៨,០០០,០០០រៀល
២.លោកស្រី លាង ហ៊ាង ម្ចាស់ហាង 555 ២០០,០០០រៀល
៣.លោក គៀង ថ្លឹង ថវិកា ១,០០០,០០០រៀល អង្ករ ៥០០គីឡូក្រាម
៤.លោក ខុម សុភ័ក្រ ម្ចាស់តូប (អ្នកក្រលក់គុយទាវថៃ) ថវិកា ១០០ដុល្លា
៥.លោក សន ស៊ីផល ប្រធានសាខាពន្ធដារខេត្តព្រះសីហនុ ថវិកា ៤,០០០,០០០រៀល
៦.សាខាពន្ធដារ ខេត្តព្រះសីហនុ ថវិកា ៦១០,០០០រៀល
៧.លោក សុខ រស្មី អនុប្រធានសាខាពន្ធដារ ខេត្តព្រះសីហនុ ថវិកា ១,០០០,០០០រៀល
៨.លោក ស្រី សុវណ្ណារិទ្ធ អនុប្រធានសាខាពន្ធដារ ខេត្តព្រះសីហនុ ថវិកា ១,០០០,០០០រៀល
៩.មន្ទីរពាណិជ្ជកម្ម ខេត្តព្រះសីហនុ ថវិកា ៥០០,០០០
១០.លោក វ៉ែង ប៊ុនលី ម្ចាស់ក្រុមហ៊ុន លីអ៊ែនហួង គ្រុប ថវិកា ២,០០០,០០០រៀល
១១.លោក សោម សាវ៉ាត ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ ថវិកា ៥០០,០០០រៀល
១២.លោក ញ៉ាញ់ ស៊ីថន ម្ចាស់ក្រុមហ៊ុន ហ្គោលឌិនឡាអិន បេតុងលាយស្រេច GLDC ថវិកា ១,០០០ដុល្លាអាមេរិក
១៣.លោកស្រី ទឹម គឹមស តូបលេខ១១៥៥ ថវិកា ៨០,០០០រៀល
១៤.លោកស្រី តឿ គន្ធា តូបលេខ ១០៨៩ ថវិកា ៨០,០០០រៀល
១៥.លោក ប៊ុន ហូង តូបលេខ ៩៣៣ ថវិកា ៨០,០០០រៀល
១៦.លោកស្រី សិន្ធិ ម៉ូលីកា តូបលេខ ៤៦៨ ថវិកា ៦០,០០០រៀល
១៧លោកស្រី រ៉ា ស្រីដេត តូបលេខ១១៨៥ ថវិកា ៥០,០០០រៀល
១៨.លោកស្រី ម៉ាក់ សោមាន តូបលេខ៧៥១ ថវិកា ៥០,០០០រៀល
១៩.លោកស្រី ជីវ ឆែ តូបលេខ២៧០ ថវិកា ៥០,០០០រៀល ៕

អត្ថបទដែលជាប់ទាក់ទង