ឯកឧត្តម អ៊ូច ភា នាំយកអំណោយកាកបាទក្រហមរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនប្រជាពលរដ្ឋក្រីក្រប្រភេទ១ ចំនួន ១២០គ្រួសារ នៅស្រុកសំរោង

ភ្នំពេញ៖ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នារសៀលថ្ងៃព្រហស្បតិ៍ ទី០៨ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងបាននាំយកអំណោយមនុស្សធម៌កាកបាទក្រហមម្ពុជា របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មកចែកជូនប្រជាពលរដ្ឋក្រីក្រប្រភេទ១ ចំនួន ១២០គ្រួសារ នៅស្រុកសំរោង ខេត្តតាកែវ។
ជាមួយគ្នានេះឯកឧត្តម អ៊ូច ភា បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះ នៅគ្រប់ទីកន្លែងមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ ពណ៌សម្បុរ អ្វីឡើយ ដូចពាក្យស្លោក ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។
អំណោយដែលបានផ្ដល់ជូនរួមមាន៖ អង្ករ២៥ គីឡូក្រាម, កន្ទេល១, មុង១, ភួយ១, សារុង១, ក្រមារ១, មី ១កេស និងថវិកាមួយចំនួនផងដែរ ៕
