**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

លោកជំទាវ ឌិត នីតា សាយ សំអាល់ អញ្ជើញអបអរ «ទិវាកុមារអន្តរជាតិ ១ មិថុនា ឆ្នាំ២០២៣ និងសម្ពោធសមិទ្ធផលនានា» ក្នុងសាលាមត្តេយ្យធនធានក្រុងព្រះសីហនុ

ភ្នំពេញ៖ ពិធីអបអរសាទរខួបលើកទី៧៤ «ទិវាកុមារអន្តរជាតិ ១ មិថុនា ឆ្នាំ២០២៣ និងសម្ភោធសមិទ្ធផលនានា» ក្នុងសាលាមត្តេយ្យធនធានក្រុងព្រះសីហនុ ត្រូវបានប្រព្រឹត្តទៅក្រោម អធិបតីភាព លោកជំទាវ ឌិត នីតា សាយ សំអាល់, ឯកឧត្តម សុខ គាង រដ្ឋលេខាធិការក្រសួងបរិស្ថាននិងជាប្រធានក្រុមការងារវិស័យអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ, លោកជំទាវ ថៃ វិឡាល័យ ឌិត ទីណា, លោកជំទាវ ឃុន រចនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោកជំទាវ អ៊ូ ធីតាពៅ គួច ចំរើន ព្រមទាំងថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្សជាច្រើននាក់ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ នាសាលាមត្តេយ្យធនធានក្រុងព្រះសីហនុ។

នាឱកាសនោះ លោកជំទាវ ឌិត នីតា បានរម្លឹកពីសាវតារនៃសាលាមត្តេយ្យធនធានក្រុងព្រះសីហនុ ក្នុងឆ្នាំ២០២០ មានស្ថានភាពខុសពីបច្បុប្បន្ន ដោយមិនទាន់មានសមិទ្ធផលនានាដូចថ្ងៃនេះទេ ប៉ុន្តែក្រោមការគិតគូរ និងឧបត្ថមគាំទ្រខ្ពស់ពីសំណាក់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ បានធ្វើឱ្យសាលានេះប្រែមុខមាត់ថ្មី ជាមួយសមិទ្ធផលនានា កំណើនសិស្ស បរិស្ថានសាលាល្អ ហើយនាពេលថ្មីៗនេះ សាលាទទួលបានជ័យលាភីជាបន្តបន្ទាប់ រួមមាន «ជ័យលាភីសាលាមេត្រីបរិស្ថាន ឆ្នាំ២០២២» និង «ជ័យលាភីសាលារៀនស្អាត» សម្រាប់ឆ្នាំសិក្សា២០២១-២០២២ ចំណាត់ថ្នាក់លេខ៣ ទូទាំងប្រទេសផងដែរ។

ក្នុងឱកាសនោះដែរ លោកជំទាវ បានចាត់ទុកថា មត្តេយ្យសាលាដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្ដុះបណ្ដាលកុមារឱ្យលូតលាស់ លើផ្នែករាងកាយ ចំណេះដឹង បញ្ញា ស្មារតី ស្របតាមគោលនយោបាយនិងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ចាប់តាំងពីវ័យកុមារ រហូតដល់មនុស្សពេញវ័យ។

ជាមួយគ្នានេះ លោកជំទាវ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំសាលា ដែលបានខិតខំបំពេញការងារយ៉ាងល្អ ដើម្បីការរីកចម្រើនរបស់សាលា សម្រាប់ជាថ្នាលបណ្ដុះបណ្ដាលកុមារក្នុងក្រុងព្រះសីហនុ។

លោកជំទាវ ក៏បានថ្លែងអំណរគុណដល់ក្រុមការងារវិស័យអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ ដែលមានឯកឧត្តម សុខ គាង រដ្ឋលេខាធិការក្រសួងបរិស្ថាន ជាប្រធាន បានដឹកនាំការងារទាំងឡាយប្រែក្លាយសាលាឱ្យរីកចម្រើនដូចសព្វថ្ងៃនេះ។

លោកជំទាវ ក៏បានយកឱកាសនេះថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជននានា ដែលបានចូលរួមឧបត្ថម្ភគាំទ្រក្នុងការកសាងនូវសមិទ្ធផលទាំងឡាយនៅក្នុងសាលា ដើម្បីជាឧត្តមប្រយោជន៍ដល់ការសិក្សារៀនសូត្រនិងការលូតលាស់របស់កុមារដែលជាក្តីសង្ឃឹម និងអនាគតរបស់ប្រទេសជាតិ។

គួរបញ្ជាក់ថា សាលាមត្តេយ្យធនធានក្រុងព្រះសីហនុ ត្រូវបានបង្កើតឡើង ក្នុងឆ្នាំ១៩៨៧។ សមិទ្ធផលនានា លេចចេញជារូបរាងឡើង ក្រោមការឧបត្ថមដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោកជំទាវ ឌិត នីតា សាយ សំអាល់ និងក្រោមគំនិតផ្តួចផ្តើមគាំទ្ររបស់ ឯកឧត្តម សុខ គាង រដ្ឋលេខាធិការក្រសួងបរិស្ថាន រួមទាំងឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងសប្បុរសជននានា។ សមិទ្ធផលទាំងអស់នេះ បានធ្វើឱ្យសាលាមត្តេយធនធានក្រុងព្រះសីហនុ មានការរីចម្រើន ក្នុងនោះចំនួនសិស្សបានកើនឡើងជាង៣ដង ពីជាង២០០នាក់ ទៅ ៧២៨នាក់ និងទទួលបានជ័យលាភីជាបន្តបន្ទាប់៕

អត្ថបទដែលជាប់ទាក់ទង