**កម្ពុជាបន្តប្តេជ្ញាយ៉ាងមុតមាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីពង្រឹងនូវមិត្តភាពដែកថែប ព្រមទាំងលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ**កងទ័ពកម្ពុជា និងអាមេរិក ជួបពិភាក្សាគ្នាក្នុងគោលបំណងត្រៀមរៀបចំសមយុទ្ធឆ្មាំអង្គរ Angkor Sentinel 2027**អ៉ីស្រាអែល និងលីបង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌមួយ ដើម្បីឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់**ព្រះមហាក្សត្រ និងសម្ដេចម៉ែ នឹងយាងនិវត្តពីទីក្រុងប៉េកាំង ប្រទេសចិន មកមាតុភូមិកម្ពុជាវិញ នៅដើមខែក្រោយ**សម្ដេចធិបតី៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមេគ្រួសារបក្ស ប្រមាណជាង ៤ពាន់គ្រួសារ ក្នុងឃុំពពក និងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ**ឯកឧត្តមយ ឈាង រ៉ា ៖លេីសពីការការពារប្រព័ន្ធខួរក្បាលដេីម្បីទទួលបានសមត្ថភាពចៀសពីពិការភាព ការទទួលខុសត្រូវរបស់យើងបន្ថែមទៀនោះគឺ ការបណ្តុះមនសិការខ្ពស់ ប្រកបដោយសតិសម្បជញ្ញៈ គុណធម៌ គតិបណ្ឌិត ឆ្ពោះទៅការកសាងអនាគតគាប់ប្រសេីរ**ឯកឧត្តម ទ្រី ដាលុច អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានដែកបាឡេ ឆ្លងស្ទឹងស្ទោង ក្នុងស្រុកប្រាសាទបល្ល័ង្ក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ

អតីតឯកអគ្គរដ្ឋទូតចិន ថាអាមេរិកត្រូវតែបញ្ឈប់ការដាក់ពង្រាយយោធានៅជិតប្រទេសចិន

បរទេស៖ អ្នកការទូតចិនជើងចាស់ចូលនិវត្តន៍ម្នាក់បានឲ្យដឹងនៅក្នុងប្រទេសសិង្ហបុរីកាលពីថ្ងៃទី ៤ ខែមិថុនា ថា សហរដ្ឋអាមេរិកគួរតែបន្ធូរបន្ថយការដាក់ពង្រាយយោធានៅជិតប្រទេសចិននៅក្នុងទង្វើនៃ “ជំនឿល្អ” ប្រសិនបើកិច្ចចរចាការពារជាតិកម្រិតខ្ពស់រវាងប្រទេសមហាអំណាចទាំងពីរនឹងចាប់ផ្តើមឡើងវិញ។

ថ្លែងទៅកាន់ Reuters នៅខាងក្រៅកិច្ចប្រជុំ Shangri-La Dialogue ស្តីពីសន្តិសុខ អតីតឯកអគ្គរដ្ឋទូតចិនប្រចាំនៅសហរដ្ឋអាមេរិក Cui Tiankai បានឲ្យដឹងថា ទោះបីជាយោធាទាំងពីរនៅតែមានបណ្តាញទំនាក់ទំនងក៏ដោយ លោកបានចោទសួរថាតើមានឆន្ទៈនយោបាយគ្រប់គ្រាន់ដើម្បីការពារជម្លោះដែរឬទេ។

ហេតុអីក៏គេមកពេញមហាសមុទ្រ? ដល់មាត់ទ្វារយើង?” លោក Cui Tiankai បាន​បញ្ជាក់​អំពី​ការ​ដាក់​ពង្រាយ​ទ័ព​ជើង​ទឹក និង​ទ័ព​អាកាស​របស់​អាមេរិក​នៅ​ជិត​ប្រទេស​ចិន។

លោក​បាន​បន្ថែម​ថា​៖ ប្រសិនបើ​មនុស្ស​មាន​សុច្ឆន្ទៈ​បែប​នេះ ហើយ​ប្រសិនបើ​មនុស្ស​ប្រព្រឹត្ត​ដោយ​សេចក្តី​ស្មោះត្រង់ ពួកគេ​តែងតែ​អាច​ស្វែងរក​វិធី​ទំនាក់ទំនង​ប្រកបដោយ​ប្រសិទ្ធភាព​។

ការកត់សម្គាល់របស់លោក Cui Tiankai បានធ្វើឡើងបន្ទាប់ពីសុន្ទរកថាអន្តរជាតិលើកដំបូងរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិចិន លោក Li Shangfu ដែលបានប្រាប់សន្និសីទសិង្ហបុរីថា ជម្លោះរវាងចិន និងសហរដ្ឋអាមេរិកនឹងនាំមកនូវ គ្រោះមហន្តរាយដែលមិនអាចទ្រាំទ្របាន។

លោក Li Shangfu បានបដិសេធការអញ្ជើញឱ្យរៀបចំកិច្ចប្រជុំភាគីជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលនៅសិង្ហបុរី ដែលនឹងត្រូវបញ្ចប់នៅថ្ងៃអាទិត្យ។

នៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃសៅរ៍ លោក Lloyd Austin បានជំរុញឱ្យចាប់ផ្តើមកិច្ចសន្ទនាជាន់ខ្ពស់ឡើងវិញ។

មន្ត្រីទាំងពីរបានឲ្យដឹងថា ពួកគេបើកចំហសម្រាប់កិច្ចពិភាក្សា ប៉ុន្តែអ្នកការទូតក្នុងតំបន់បញ្ជាក់ថា មិនមានសញ្ញាច្បាស់លាស់ទេ ចំពេលមានភាពតានតឹងលើកោះតៃវ៉ាន់ និងសមុទ្រចិនខាងកើត និងខាងត្បូងដែលមានជម្លោះ និងការភ័យខ្លាចចំពោះហានិភ័យនៃការគណនាខុស និងគ្រោះថ្នាក់។

ហានិភ័យទាំងនោះត្រូវបានគូសបញ្ជាក់នៅចុងសប្តាហ៍ ខណៈដែលយោធារបស់ចិនបានរិះគន់សហរដ្ឋអាមេរិក និងកាណាដាចំពោះ “ចេតនាបង្កហានិភ័យ” បន្ទាប់ពីកងនាវាចររបស់ប្រទេសនានាបានរៀបចំការជិះទូករួមគ្នាដ៏កម្រឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ដ៏រសើបកាលពីថ្ងៃសៅរ៍។

លោក Li Shangfu ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីកាលពីខែមីនា នៅតែស្ថិតក្រោមការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកដែលបានដាក់ក្នុងឆ្នាំ ២០១៨ បន្ទាប់ពីកិច្ចព្រមព្រៀងអាវុធជាមួយរុស្ស៊ី។

លោក Cui Tiankai បានឲ្យដឹងថា ការដាក់ពង្រាយរបស់សហរដ្ឋអាមេរិក នៅជិតប្រទេសចិន គឺពិតជាមិនគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសដទៃ ហើយដើម្បីឱ្យកាន់តែជាក់លាក់ ពួកគេតែងតែចូលចិត្តការដាក់ទណ្ឌកម្មឯកតោភាគី។

លោក​បាន​បន្ត​ថា យ៉ាង​ណា​ក៏​ដោយ លោក​នៅ​តែ​មាន​សុទិដ្ឋិនិយម​ចំពោះ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ។

លោកសង្ឃឹមថាអ្វីៗនឹងប្រសើរឡើងនៅក្នុងប៉ុន្មានខែនិងឆ្នាំខាងមុខនេះ។ ជាគោលការណ៍ យើងតែងតែត្រៀមខ្លួនសម្រាប់ការសន្ទនាបន្ថែមទៀតជាមួយអ្នកដទៃ រួមទាំងជាមួយសហរដ្ឋអាមេរិកផងដែរ។

ប្រភព៖ Reuters

ប្រែសម្រួលដោយ៖ [ឡាយ លីហួ]

 

អត្ថបទដែលជាប់ទាក់ទង