**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)

ឯកឧត្តមរដ្ឋមន្រ្តី ថោង ខុន ត្រូវបានជ្រើសតាំងជាសមាជិកកិត្តិយស ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក

ភ្នំពេញ៖ កាលពីថ្ងៃទី២៧-២៩ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ជុក ជំនោរ អគ្គលេខាធិការក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក បានចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលក្លឹប ដែលបានប្រព្រឹត្តទៅនៅ់ទីក្រុងឆ្នេរសមុទ្រ ​Horta លើកោះ Faial នៃប្រជុំកោះ Azores ប្រទេសព័រទុយហ្កាល់។

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ធ្វើឡើងក្រោមអធិបតីភាពលោក Louis Thebault ប្រធានក្លឹប និងលោក Carlos Ferrera អភិបាលក្រុង Horta និងមានការចូលរួមពីសមាជិកក្រុមប្រឹក្សាភិបាលក្លឹប ដែលជាអគ្គលេខាធិការ អគ្គនាយក អនុប្រធានក្លឹបទទួលបន្ទុកទ្វីបទាំង៤ និងអគ្គហិរញ្ញឹកក្លឹប។

អង្គប្រជុំ បានពិនិត្យ និងពិភាក្សាទៅលើរបៀបវារៈជាច្រើន ដោយផ្តោតលើវឌ្ឍនភាពការងារ ការកែសម្រួលលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងក្លឹប ការពិភាក្សាលើបេក្ខភាពឆ្នេរសមាជិកថ្មី ការពង្រឹងការផ្សព្វផ្សាយតួនាទីក្លឹបលើឆាកអន្តរជាតិ និងការត្រៀមលក្ខណៈរៀបចំមហាសន្និបាតក្លឹបលើកទី១៧ នៅឆ្នេរសមុទ្រ Yeosu ប្រទេសកូរ៉េខាងត្បូង រួមជាមួយបញ្ហាចំពោះមុខមួយចំនួនទៀត។

ក្នុងកិច្ចប្រជុំនេះផងដែរ អង្គប្រជុំបានឯកភាពជាឯកច្ន័ន្ទក្នុងការជ្រើសតាំងឥស្សរជនចំនួន ៣រូប ដែលមានស្នាដៃឆ្នើម ជាសមាជិកកិត្តិយសរបស់ក្លឹប (Membre d’Honneur) ដែលរួមមាន៖
– ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ មកពីឆ្នេរសមុទ្រកម្ពុជា
– លោក Abdoulaye SENE ទីប្រឹក្សាប្រធានាធិបតីសេនេហ្កាល់ មកពីឆ្នេរសមុទ្រ Sine Saloum ប្រទេសសេនេហ្កាល់
– លោក Yves Borius អតីតនាយកហិរញ្ញវត្ថុអង្កការ OCDE មកពីឆ្នេរសមុទ្រ Morbihan ប្រទេសបារាំង

បច្ចុប្បន្ន ក្លឹបមានសមាជិកកិត្តិយសតែ២រូបប៉ុណ្ណោះ គឺលោកស្រី Michelle Pauly មកពីឆ្នេរសមុទ្រ Somme ប្រទេសបារាំង និងលោក Zorica Kravuk ជនជាតិក្រូអាស៊ី។ ក្នុងន័យនេះ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី គឺជាឥស្សរជនជនជាតិអាស៊ីដំបូង និងតែម្នាក់គត់ ដែលត្រូវបានក្រុមប្រឹក្សាភិបាលក្លឹប សម្រេចជ្រើសតាំងជាបេក្ខភាពសមាជិកកិត្តិយសរបស់ក្លឹប ដែលជាការទទួលស្គាល់ថ្មីបន្ថែមទៀតនូវតួនាទីរបស់កម្ពុជាលើឆាកអន្តរជាតិ ហើយក៏ជាមោទនភាពដ៏ធំមួយសម្រាប់កម្ពុជាផងដែរ។

ទន្ទឹមនឹងនេះ ជោគជ័យនៃការរៀបចំព្រឹត្តិការណ៍កីឡា SEA GAME នៅកម្ពុជា ក៏ត្រូវបានក្រុមប្រឹក្សាភិបាលក្លឹប លើកមកធ្វើការកត់សម្គាល់ និងសរសើរអំពីភាពមហស្ចារ្យនៃការរៀបចំ ពិសេសតាមរយៈវត្តមានដោយផ្ទាល់របស់ លោក Bruno Bodard ក្នុងពិធីបើកព្រឹត្តិការណ៍ និងការទស្សនាកម្មវិធីប្រកួតមួយចំនួន ហើយដែលសារព័ត៌មានជុំវិញពិភពលោក សុទ្ធតែបានចុះផ្សាយ និងទទួលស្គាល់អំពីជោគជ័យនៃការរៀបចំព្រឹត្តិការណ៍នេះ។

គួរបញ្ជាក់ថា ឆ្នេរសមុទ្រកម្ពុជា បានក្លាយជាសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក កាលពីឆ្នាំ២០១១។ បន្ទាប់ពីពេលនោះមក កម្ពុជាបានដើរតួនាទីយ៉ាងសកម្មភាពក្នុងស្ថាប័នអន្តរជាតិមួយនេះ ដោយបានកាន់តំណែងជាអនុប្រធានក្លឹបទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិក ២អាណត្តិជាប់គ្នា គឺ ២០១៣-២០១៥ និង ២០១៦-២០១៨ ជាអគ្គនាយករងក្លឹបសម្រាប់អាណត្តិ ២០១៩-២០២២ និងកំពុងកាន់តំណែងជាអគ្គលេខាធិការក្លឹបសម្រាប់អាណត្តិ ២០២៣-២០២៥ ដែលមានឯកឧត្តមបណ្ឌិត ជុក ជំនោរ ជាតំណាង៕

អត្ថបទដែលជាប់ទាក់ទង