**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់**សម្តេចធិបតី៖ រយៈពេលពីរឆ្នាំមកនេះ ដោយសារការអភិរក្ស និងការទប់ស្កាត់បទល្មើសនេសាទ កំណើនផលត្រីបានកើនឡើង**សម្តេចធិបតី បញ្ជាឱ្យស្វែងរកចាប់ឱ្យបានមេខ្យល់ដែលបំផុសឱ្យពលរដ្ឋទៅឆក់ត្រី

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាជាប្រទេសមួយ ដែលបរទេសចូលចិត្ត បញ្ជូនមនុស្សមកដកស្រង់បទពិសោធន៍ និងសិក្សាពីភាពជោគជ័យ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា កម្ពុជាជាប្រទេសមួយ ដែលបរទេសចូលចិត្តបញ្ជូនមនុស្សមកដកស្រង់បទពិសោធន៍ និងសិក្សាពីភាពជោគជ័យ មិនថាតែវិស័យសុខាភិបាលប៉ុណ្ណោះទេ វិស័យផ្សេងទៀតក៏មកសិក្សាស្វែងយល់ផងដែរ ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយ នៅពេលឃើញមានបរទេស បានមកសិក្សាស្វែងយល់ និងដកស្រង់បទពិសោធន៍ជោគជ័យរបស់កម្ពុជា ទោះបីតាមរយៈអង្គការក្រៅរដ្ឋាភិបាល ឬស្ថាប័នហិរញ្ញវត្ថុនានាក្តី។

ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតពេទ្យជាង១ពាន់នាក់ នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ជាទូទៅប្រទេសរបស់យើង គឺជាប្រទេសមួយក្នុងចំណោមប្រទេស ដែលគេបញ្ចូនមនុស្សមកដកពិសោធន៍ មិនមែនគ្រាន់តែក្នុងវិស័យសុខាភិបាលទេ នៅមានវិស័យច្រើនទៀត តាមរយៈអង្គការក្រៅរដ្ឋាភិបាល ស្ថាប័នហិរញ្ញវត្ថុ មកសិក្សាអំពីយើង ។ យើងរីករាយជាមួយនឹងការដែលគេមកសិក្សា អំពីជោគជ័យរបស់យើង»។

ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី មានមោទនភាពជាមួយការឈានឡើង លើវិស័យសុខាភិបាលរបស់កម្ពុជា គ្រាដែលពីអតីតកាលមានស្ថានភាពលំបាកខ្លាំង។
សម្តេចបានកោតសរសើរ ដល់ក្រសួងសុខាភិបាល សាកលវិទ្យាល័យសុខាភិបាល ក៏ដូចជាសាស្ត្រាចារ្យទាំងអស់ ដែលបានជម្នះការលំបាកបង្កើត បានធនធានមនុស្សក្នុងវិស័យសុខាភិបាល ហើយបើធៀបចំណុចចាប់ផ្តើមរបស់កម្ពុជា ក្រោយរបបខ្មែរក្រហម បច្ចុប្បន្នស្ថានភាពសុខាភិបាលរបស់កម្ពុជា មានភាពល្អប្រសើរច្រើន។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រែប្រួលអាកាសធាតុបាននាំមកនូវជំងឺថ្មីៗជាច្រើន ដែលទាមទារឱ្យមានការអភិវឌ្ឍ សមត្ថភាពគ្រូពេទ្យ។
សម្តេចតេជោ ហ៊ុន សែន បន្តថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់វិស័យសុខាភិបាល និងវិស័យអប់រំជាអាទិភាពបំផុត។ ជាក់ស្តែងជារៀងរាល់ឆ្នាំ ការជ្រើសរើសមន្ត្រីថ្មី មានតែក្រសួងសុខាភិបាល និងក្រសួងអប់រំទេ ដែលជ្រើសរើសបន្ថែម ក្នុងចំនួនច្រើនជារៀងរាល់ឆ្នាំ មិនមានកាត់បន្ថយនោះទេ ខុសពីតាមក្រសួងស្ថាប័នផ្សេង៕

អត្ថបទដែលជាប់ទាក់ទង