**វាលស្មៅបៃតងក្រោមបន្ទះសូឡា៖ បទពិសោធគ្រប់គ្រងវាលខ្សាច់របស់ចិនជាកូនសោសម្រាប់ដោះស្រាយភាពជាប់គាំងខាងការប្រយុទ្ធប្រឆាំងរហោឋានកម្មសកល**រដ្ឋាភិបាលចិនចេញផ្សាយសៀវភៅសស្តីពីអភិបាលកិច្ចសកល**បទវិភាគ៖​ខណៈពេលដែលពិភពលោកទាំងមូល​ស្វែងរក​ភាព​ប្រាកដ​ប្រជា ​”ភាពប្រាកដប្រជា”នៃសេដ្ឋកិច្ចចិន​ទទួលបានការទទួលស្គាល់​យ៉ាងទូលំទូលាយ​ពី​សំណាក់​សហគមន៍​អន្តរជាតិ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា ដើម្បីត្រៀមប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសវៀតណាម លើកទី២ នៅក្រុងហូជីមិញ**ការរៀបចំរចនាសម្ព័ន្ធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ថ្មី) ឈានដល់កិច្ចពិភាក្សារៀបចំកម្រិតបច្ចេកទេសដំណាក់កាលចុងក្រោយ**អភិបាលខេត្តកំពង់ធំ អំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជន ចូលរួមថែរក្សាអនាម័យបរិស្ថានឱ្យបានល្អ ធ្វើជាគំរូល្អក្នុងសង្គម និងដាំដើមឈើឱ្យបានច្រើន**ក្រុមហេសបូឡា បង្ហាញជំនឿចិត្តថាអ៉ីរ៉ងនឹងមិនចុះកិច្ចព្រមព្រៀងចុងក្រោយមួយសម្រេចលើបញ្ហានុយក្លេអ៊ែររបស់ខ្លួន ជាមួយទីក្រុងវ៉ាស៉ីនតោននោះឡើយ លុះត្រាតែអ៉ីស្រាអែលដកថយចេញពីទឹកដីលីបង់**យោធាអាមេរិក វាយប្រហារមួយលើទូកមួយគ្រឿងនៅក្នុងតំបន់ប៉ាស៊ីហ្វិកភាគខាងកើត ដោយសម្លាប់មនុស្សម្នាក់ និង២នាក់ទៀតនៅមានជីវិត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ**សម្ដេចតេជោ៖ អង្គការហ្វ្រង់កូហ្វូនី គប្បីពិចារណាគាំទ្រ សមាជិករបស់ខ្លួននៅលើឆាកអន្តរជាតិ**តម្លៃប្រេងឆៅ បានធ្លាក់ចុះមកក្រោម ៨០ដុល្លារក្នុងមួយបារ៉ែល ដោយសារតែមានសុទិដ្ឋិយម ជុំវិញការបើកច្រកសមុទ្រ Hormuz**វិចិត្រកររុស្ស៉ីម្នាក់ ដែលតែងតែគូររូបត្លុករិះគន់ លោក ពូទីន ត្រូវបានគេបាញ់សម្លាប់**កប៉ាល់មួយចំនួនដែលដឹកប្រេងអ៉ីរ៉ង់ បានចាប់ផ្តើមចាកចេញពីតំបន់ដែលត្រូវបានបិទខ្ទប់ដោយយោធាអាមេរិក នៅច្រកសមុទ្រ Hormuz ហើយ**ឯកឧត្តម កើត រិទ្ធ និងឯកឧត្តម ឆៃ ស៊ីណារិទ្ធ ដឹកនាំប្រជុំពង្រឹងអនុវត្តច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កិច្ចប្រជុំ ស្ដីពី «One Health & Beyond»  (First One Health & Beyond Coordination Meeting)**អភិបាលខេត្តរតនគិរី ចែកអំណោយជូនគ្រួសារជនភៀសសឹក គ្រួសារវីរកងទ័ព គ្រួសារវីរនគរបាល និងគ្រួសារអតីតយុទ្ធជន ក្នុងស្រុកអណ្តូងមាស**អភិបាលខេត្តកំពង់ស្ពឺ‎៖ កាកបាទក្រហមកម្ពុជា គឺតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ណែនាំប្រធានមណ្ឌលអប់រំកែប្រែ ពន្ធនាគាររាជធានី ខេត្ត ដើម្បីធ្វើជាមូលដ្ឋានក្នុងការរៀបចំកសាងផែនការ ការពារសន្តិសុខ**សិស្សវិទ្យាស្ថាន PPI របស់ក្រសួងការងារ​បង្កើតរ៉ូបូត ចងដែ​កដោយ​ស្វ័យប្រវត្តិ និងបាននាំយកស្នាដៃមក​តាំងបង្ហាញ​នៅក្នុង​កម្មវិធី​ទិវា​អប់រំ TVET Day លើកទី៩**រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំសន្និសីទជំរុញកិច្ចប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងវិនិយោគិនខេត្តមណ្ឌលគិរី និងវិនិយោគិនខេត្តដាក់ឡាក់ វៀតណាម

អភិបាលខេត្តកណ្តាល ជំរុញដល់មន្ទីរសុរិយោដីខេត្ត ត្រូវពន្លឿនការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធទូទាំងខេត្តឱ្យបានចប់សព្វគ្រប់តាមផែនការ

ភ្នំពេញ៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានជំរុញដល់មន្ទីរដែនដីនគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ត្រូវពន្លឿនការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធទូទាំងខេត្តកណ្ដាលឱ្យបានចប់សព្វគ្រប់តាមផែនការ។

ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅការងារអនុវត្តនាខែឧសភា នៅសាលាខេត្តកណ្ដាល កាលពីរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ បានលើកទឹកចិត្ត ដល់មន្ត្រីរាជការតាមបណ្ដាមន្ទីរ អាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវបន្តខិតខំអនុវត្តតួនាទីភារកិច្ចខ្លួនឱ្យអស់ពីកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី ដើម្បីបំរើសផលប្រយោជន៍ប្រជាពលរដ្ឋ ក៏ដូចជាសម្រាប់ខេត្តកណ្ដាលទាំងមូលឱ្យកាន់តែមានការអភិវឌ្ឍ រីកចម្រើន កសាងបាននៅសមិទ្ធផលថ្មីៗកាន់តែច្រើនឡើងថែមទៀត។

ទន្ទឹមនិងនេះដែរ ឯកឧត្ដមអភិបាលខេត្ត បានមានប្រសាសន៍ថា នាពេលខាងមុខនេះ រដ្ឋបាលខេត្តកណ្ដាល គ្រោងរៀបចំបំពាក់មេដាយគ្រឿងឥស្សរិយយស និងប័ណ្ណសរសើរជូន ដល់មន្ត្រីរាជការដែលមានស្នាដៃល្អក្នុងការបំពេញការងារ រួមមាន៖ មេឃុំ មេភូមិ ក្រុមប្រឹក្សឃុំ-សង្កាត់ គ្រូបង្រៀន ត្រូពេទ្យ និងកងម្លាំងមានសមត្ថកិច្ច ដើម្បីជាគាំទ្រ លើកទឹកចិត្ត ការឆ្លើយតបចំពោះការខិតខំប្រឹងប្រែងរបស់ពួកគាត់នាពេលកន្លងមកនេះ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្តបានជំរុញ ដល់មន្ទីរដែនដីនគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ត្រូវពន្លឿនការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធទូទាំងខេត្តកណ្ដាលឱ្យបានចប់សព្វគ្រប់តាមផែនការដែលបានគ្រោងទុក្ខ ហើយចំពោះប័ណ្ណកម្មសិទ្ធិដីធ្លីដែលបានធ្វើរួច,ត្រូវចែជូនដល់ដៃប្រជាពលរដ្ឋឱ្យបានលឿនបំផុតដល់ផ្ទះ ហើយមិនត្រូវទារលុយពីពួកគាត់ជាដាច់ខាត។

ឯកឧត្ដមអភិបាលខេត្តបន្ថែមទៀតថា សម្រាប់អាជ្ញាធរក្រុង-ស្រុក កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ ឯកឧត្តមអភិបាលខេត្តបានដាក់បទបញ្ជាយ៉ាងតឹងរឹង ត្រូវធ្វើយ៉ាងណាត្រៀមលក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយ កុំឱ្យមានការឆក់ល្វែង ក្នុងការពារថែរក្សាសន្តិសុខសណ្ដាបធ្នាប់ជូនថ្នាក់ដឹកនាំសំខាន់ៗ ដែលអញ្ចើញមកជាអធិបតីក្នុងពិធីបើកការដ្ឋាន និងសម្ពោនសមិទ្ធផលនានាក្នុងខេត្តកណ្ដាល ឱ្យបានល្អប្រសើរបំផុត ។ ជាពិសេស អាជ្ញាធរក្រុង-ស្រុក កងកម្លាំងមានសមត្ថកិច្ច ត្រូវបន្តពង្រឹងការងារគណៈបញ្ហាការឯកភាពក្រុង-ស្រុកឱ្យបានរឹងមាំ ក្តាប់ឱ្យបាននូវរាល់សភាពការនានាដែលកើតមានក្នុងដែនសមត្ថកិច្ចខ្លួន ដើម្បីធ្វើការដោះស្រាយឆ្លើយតបបានទាន់ពេលវេលា ត្រូវអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពឱ្យទទួលបានចំណាត់ថ្នាក់ល្អ៕

អត្ថបទដែលជាប់ទាក់ទង