**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

យុទ្ធនាការអន្ទាក់សូន្យជាកិច្ចការមួយសំខាន់ក្នុងផ្លាស់ប្តូរឥរិយាបទរបស់ប្រជាពលរដ្ឋក្នុងការចូលរួមថែរក្សា និង អភិរក្សសត្វព្រៃ

ភ្នំពេញ៖ យុទ្ធនាការអន្ទាក់សូន្យជាកិច្ចការមួយសំខាន់ក្នុងផ្លាស់ប្តូរឥរិយាបទរបស់ប្រជាពលរដ្ឋក្នុងការចូលរួមថែរក្សា និង អភិរក្សសត្វព្រៃ ជាមួយគ្នាយុទ្ធនាការអន្ទាក់សូន្យក៏បានជួយផ្លាស់ប្តូរដល់ប្រជាពលរដ្ឋក្នុងការចូលរួមបញ្ឈប់ការបរិភោគសាច់សត្វព្រៃដែលជារឿងមួយសំខាន់មិនអាចមើលរំលងបានឡើយ។

ក្នុងពិធីបើកយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ នៅខេត្តកំពង់ស្ពឺ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន បានមានប្រសាសន៍ថា “យើងរួមគ្នាបញ្ចប់វិបត្តិនៃការដាក់អន្ទាក់ និង ការជួញដូរសត្វព្រៃនៅកម្ពុជា”។

ជាមួយគ្នានេះ ឯកឧត្តម នេត្រ ភក្រ្តា បានថ្លែងថា អន្ទាក់មានច្រើនប្រភេទ ក្នុងនេះមានអន្ទាក់ ខ្សែគោ អន្ទាក់ពីខ្សែលួស និងប្រភេទអន្ទាក់ដទៃៗជាច្រើនទៀត ប៉ុន្តែអន្ទាក់ទាំងនេះសុទ្ធសឹងអាចសម្លាប់សត្វព្រៃ ។ ពេលនេះអ្វីដែលប្រឈមគឺអន្ទាក់មានចំនួនកើនឡើង ដែលចំនួនអន្ទាក់ច្រើននេះហើយបង្កការគ្រោះថ្នាក់ដល់សត្វគ្រប់ប្រភេទ និង រាប់ទាំងមនុស្សយើងផង។បញ្ហាអន្ទាក់នេះគឺជាគ្រាប់ម៉ីនលាក់មុខមួយប្រឈមដល់សត្វព្រៃ។អន្ទាក់បង្កគ្រោះថ្នាក់ខ្លាំងបើកាលណាអន្ទាក់កាន់តែទំនើប ពិសេសអន្ទាក់ប្រភេទឆក់គឺតែងបង្កគ្រោះថ្នាក់កាន់តែខ្លាំងក្លាដល់សត្វ និង រួមទាំងអាចឆក់យកជីវិតមនុស្សថែមទៀត។

ឯកឧត្តមមានប្រសាសន៍ថា ការបាត់បង់ប្រភេទសត្វព្រៃមួយចំនួនវាបានបង្កគ្រោះថ្នាក់ដល់ប្រភេទសត្វដទៃទៀតពីព្រោះថាសត្វទាំងអស់វាសុទ្ធសឹងតែមានទំនាក់ទំនងនិងបំពេញគ្នាទៅវិញទៅមក។

ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានថ្លែងគាំទ្រ យុទ្ធនាការអន្ទាក់សូន្យថា ពិតជាផ្តល់សារសំខាន់យ៉ាងខ្លាំងក្លាក្នុងការទប់ស្កាត់ និងកិច្ចការអភិរក្សសត្វព្រៃនៅកម្ពុជា។

ឯកឧត្តម បន្ថែមថា បើខ្វះការចូលរួមពី ពលរដ្ឋ នោះ ព្រៃឈើ សត្វព្រៃ របស់យើងនឹងទទួលរងគ្រោះថ្នាក់ពុំខាន ដោយហេតុនេះហើយ ឯកឧត្តម បានអំពាវនាវឱ្យពលរដ្ឋចូលរួមទាំងអស់គ្នាដើម្បីសំដៅធ្វើយ៉ាងណាអភិរក្សសត្វព្រៃឱ្យបានគង់វង្សយូរអង្វែងដល់កូនចៅជំនាន់ក្រោយ ។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា មន្រ្តីឧទ្យានុរក្ស និងមន្រ្តីពាក់ព័ន្ធទទួលផលលំបាកច្រើនដែលក្នុងនេះទទួលរងទាំងការដើរកាត់ព្រៃភ្នំ ទាំងយប់ទាំងថ្ងៃ ហើយពិសេសនៅប្រឈមមុខជាមួយជនល្មើសក្នុងពេលបំពេញការងារថែមទៀត។

ឯកឧត្តម វ៉ី សំណាង មានប្រសាសន៍ថា”អ្នកបរិភោគសត្វព្រៃតែងទទួលរងគ្រោះថ្នាក់ដោយសារតែឆ្លងជំងឺដោយសារមិនបានឆ្លងកាត់ការត្រួតពិនិត្យពីសំណាក់ពេទ្យសត្វ។អ្នកដែលបរិភោគសត្វព្រៃបានបាត់ជីវិតដោយសាររោគជំងឺ។យើងត្រូវបឈ្ឈប់បរិភោគសាច់សត្វព្រៃ ពីព្រោះថាសត្វព្រៃក៏មានជីវិតដូចយើងដែរ។សត្វព្រៃមានតម្លៃដ៏មហាសាល យើងត្រូវរក្សាទុកសម្រាប់កូនចៅជំនាន់ក្រោយបន្តទៀត”។

ទន្ទឹមជាមួយគ្នាឯកឧត្តមបានលើកឡើងដោយមានវិធានការចំពោះអ្នកដែលលក់ខ្សែគោ ខ្សែហ្រ្វាំងកង់ដែលបានដាក់លក់ក្នុងព្រៃជាតំបន់អភិរក្សដែលទីកន្លែងទាំងនោះត្រូវបានគេចាត់ទុកថាពួកគេលក់សម្រាប់ជនល្មើសប្រើសអន្ទាក់សម្លាប់សត្វព្រៃតែប៉ុណ្ណោះ។

លោក អ៊ុ សូនី នាយកប្រចាំប្រទេសនៃអង្គការAI និងក៏ជាតំណាងអង្គការដៃគូបានគូសបញ្ជាក់ថា បើតាមរបាយការណ៍ថ្មីនេះបង្ហាញថាអន្ទាក់ដែលបានដាក់ក្នុងព្រៃនៅកម្ពុជាមានច្រើនដែលបង្កគ្រោះថ្នាក់ដល់សត្វព្រៃនៅកម្ពុជា ។ ជាមួយគ្នាបើប្រៀបធៀបនៃការធ្វើយុទ្ធនាការសូន្យនាកន្លងមកបានធ្វើឱ្យអន្ទាក់សត្វព្រៃបានធ្លាក់ចុះនៅតាមតំបន់ការពារធម្មជាតិមួយចំនួន ហេតុនេះទើបគេបន្តធ្វើយុទ្ធនាការដំណាក់កាលទី២បន្តទៀតសំដៅធ្វើយ៉ាងណាលុបបំបាត់អន្ទាក់ចេញពីព្រៃដែលជាមូលហេតុបង្កគ្រោះថ្នាក់យ៉ាងខ្លាំងដល់សត្វព្រៃរបស់យើង។

គួរបញ្ជាក់ថាខេត្គ គោលដៅសម្រាប់យុទ្ធនាការអន្ទាក់សូន្យក្នុងដំណាក់កាលទី២នេះ មាន ខេត្តពោធិ៍សាត់ ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តប៉ៃលិន៕

អត្ថបទដែលជាប់ទាក់ទង