**កម្ពុជាបន្តប្តេជ្ញាយ៉ាងមុតមាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីពង្រឹងនូវមិត្តភាពដែកថែប ព្រមទាំងលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ**កងទ័ពកម្ពុជា និងអាមេរិក ជួបពិភាក្សាគ្នាក្នុងគោលបំណងត្រៀមរៀបចំសមយុទ្ធឆ្មាំអង្គរ Angkor Sentinel 2027**អ៉ីស្រាអែល និងលីបង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌមួយ ដើម្បីឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់**ព្រះមហាក្សត្រ និងសម្ដេចម៉ែ នឹងយាងនិវត្តពីទីក្រុងប៉េកាំង ប្រទេសចិន មកមាតុភូមិកម្ពុជាវិញ នៅដើមខែក្រោយ**សម្ដេចធិបតី៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមេគ្រួសារបក្ស ប្រមាណជាង ៤ពាន់គ្រួសារ ក្នុងឃុំពពក និងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ**ឯកឧត្តមយ ឈាង រ៉ា ៖លេីសពីការការពារប្រព័ន្ធខួរក្បាលដេីម្បីទទួលបានសមត្ថភាពចៀសពីពិការភាព ការទទួលខុសត្រូវរបស់យើងបន្ថែមទៀនោះគឺ ការបណ្តុះមនសិការខ្ពស់ ប្រកបដោយសតិសម្បជញ្ញៈ គុណធម៌ គតិបណ្ឌិត ឆ្ពោះទៅការកសាងអនាគតគាប់ប្រសេីរ**ឯកឧត្តម ទ្រី ដាលុច អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានដែកបាឡេ ឆ្លងស្ទឹងស្ទោង ក្នុងស្រុកប្រាសាទបល្ល័ង្ក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ

ឯកឧត្តម នេត្រ ភក្ត្រា ដឹកនាំធ្វើសន្និសីទសារព័ត៌មាន អំពីគោលបំណងនៃយុទ្ធនាការអន្ទាក់សូន្យ និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងអង្គការដៃគូលើកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ និងសត្វព្រៃ

ភ្នំពេញ​៖ បន្ទាប់ពីបានធ្វើនៅខេត្តពោធិ៍សាត់ កាលពីខែមេសាកន្លងទៅ យុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ បន្តធ្វើនៅខេត្តកំពង់ស្ពឺ នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣នេះ ។ មុនមួយថ្ងៃនៃយុទ្ធនាការ នៅរសៀលថ្ងៃទី៨ ខែឧសភានេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានយុទ្ធនាការអន្ទាក់សូន្យ បានដឹកនាំធ្វើសន្និសីទសារព័ត៌មាន ដើម្បីជម្រាបជូនសាធារណជនអំពីគោលបំណងនៃយុទ្ធនាការអន្ទាក់សូន្យ និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងអង្គការដៃគូលើកិច្ចការពារ និងអភិរក្សធនធានធម្មជាតិនិងសត្វព្រៃ។

សន្និសីទសារព័ត៌មានមានការអញ្ជើញចូលរួមពីឯកឧត្តម កៅ សុវណ្ណារិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ, ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ, មន្ត្រីក្រសួងបរិស្ថាន, អង្គការ CI, អង្គការWWF, អង្គការ WA, អង្គការ WEA, អង្គការ Nature Life, តំណាងក្រុមហ៊ុនទឹកបរិសុទ្ធវីតាល់ និងមីជាតិ ព្រមទាំងអ្នកសារព័ត៌មានជាតិ-អន្តរជាតិជាច្រើនរូបទៀត។

គួរបញ្ជាក់ឱ្យដឹងថា យុទ្ធនាការនៅក្នុងដំណាក់កាលទី១ ដែលតម្រង់ទិសទៅកាន់៦ខេត្ត រួមមាន៖ ខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តមណ្ឌលគីរី ខេត្តកំពង់ឆ្នាំង និងខេត្តរតនគិរី បានបិទបញ្ចប់យ៉ាងជោគជ័យ។ ចំណែក យុទ្ធនាការអន្ទាក់សូន្យ ដំណាក់កាលទី២ នឹងតម្រង់ឆ្ពោះទៅកាន់ខេត្តពោធិ៍សាត់ ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តបាត់ដំបង ខេត្តប៉ៃលិន និងខេត្តសៀមរាប នៅក្នុងបុព្វហេតុ ដើម្បីបរិស្ថាន ធនធានធម្មជាតិ សត្វព្រៃ និងជីវៈចម្រុះគ្រប់ប្រភេទនៅកម្ពុជា។

តាមរយៈយុទ្ធនាការនេះ នឹងរំពឹងថា បរិមាណអន្ទាក់នឹងត្រូវថយចុះនៅក្នុងតំបន់ការពារធម្មជាតិ ហើយអ្នកដែលនិយមបរិភោគសាច់សត្វព្រៃ នឹងបញ្ឈប់ការបរិភោគ ហើយភោជនីយដ្ឋានកាន់តែច្រើនឡើងនឹងចូលរួម ហើយប្រកាសថា ជាភោជនីយដ្ឋានដែលមិនលក់មុខម្ហូបធ្វើពីសាច់សត្វព្រៃ និងសាធារណជនកាន់តែច្រើននឹងប្តេជ្ញាមិនបរិភោគសាច់សត្វព្រៃថែមទៀត។ ជាក់ស្តែងក្នុងយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី១ ក្នុងចំនួន៦ខេត្ត មានភោជនីយដ្ឋាន សរុបចំនួន៥២ បានប្រកាសមិនលក់សាច់សត្វព្រៃ និងដំណាក់កាលទី២ នៅខេត្តពោធិ៍សាត់និងខេត្តកំពង់ស្ពឺ មានភោជនីយដ្ឋាន សរុបចំនួន២៦ បានប្រកាសជំហរមិនលក់សាច់សត្វព្រៃផងដែរ។

ជាមួយគ្នានេះ ក្រសួងបរិស្ថាន និងអង្គការដៃគូនៃយុទ្ធនាការ បានបង្កើតជា QR Code សម្រាប់សាធារណជនទូទៅអាចស្កេនចូលទៅបំពេញដើម្បីធ្វើការប្តេជ្ញាចិត្តបញ្ឈប់ការបរិភោគនិងការជួយដូរសត្វព្រៃជាមួយប្រជាជនដទៃទៀត ហើយបន្ទាប់ពីបង្កើតរួចជាង៣ខែមកនេះ មានប្រជាពលរដ្ឋជាង៤ពាន់នាក់ បានស្កេនចូលទៅបំពេញជាលាយលក្ខណ៍អក្សរដើម្បីបង្ហាញពីការសន្យា និងប្តេជ្ញាចិត្តរបស់ខ្លួនមិនបរិភោគសត្វព្រៃ។

តាមរយៈយុទ្ធនាការនេះដែរ ភាគីពាក់ព័ន្ធ និងដៃគូទាំងអស់ បានបង្ហាញឆន្ទៈរួមគ្នា ធ្វើការរួមគ្នា ដោយឈរនៅលើមូលដ្ឋាននូវការស្វែងរកដំណោះស្រាយរួមគ្នា ចំពោះកត្តាប្រឈម និងការគំរាមកំហែងនានាចំពោះសត្វព្រៃ និងធនធានធម្មជាតិ ដែលកំពុងតែកើតមានសំដៅសម្រេចបាននូវគោលបំណងរួមតែមួយ គឺការឈានទៅលុបបំបាត់ការប្រើអន្ទាក់គ្រប់ប្រភេទនៅក្នុងតំបន់ការពារធម្មជាតិ និងបញ្ឈប់ការជួយដូរសត្វព្រៃដែលហាមឃាត់ដោយច្បាប់៕

អត្ថបទដែលជាប់ទាក់ទង