**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

មុខសញ្ញាដែលតែងតែបង្កការគ្រោះថ្នាក់និងធ្វើសកម្មភាពជិះម៉ូតូដេញកាប់នៅតាមផ្លូវសាធារណះត្រូវសមត្ថកិច្ចចាប់ខ្លួនក្រោយធ្វើសកម្មភាពដេញកាប់យុវជន២នាក់នៅស្រុកត្រាំកក់

តាកែវ : ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក៦នាក់ជិះម៉ូតូ៣គ្រឿងប្រដាប់ដោយកាំបិត និងដំបង ដេញកាប់និងវាយយុវជន២នាក់ត្រូវប៉ូលីសឃាត់ខ្លួន។  ករណីនេះគឺបានកើតឡើងកាលពីថ្ងៃទី 04 ខែឧសភាឆ្នាំ 2023 វេលាម៉ោង 22:00 នៅចំណុចលើផ្លូវលំចូលភូមិកោះញ៉ៃ ឃុំសំរោង  ស្រុក ត្រាំកក់ ខេត្តតាកែវ បណ្តាលឲ្យខូចខាតម៉ូតូ១គ្រឿង ។ ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួននិងកំណត់មុខសញ្ញាបានរួមមានៈ
១.ឈ្មោះខនសុវណ្ណ ហៅត្នោតភេទប្រុសអាយុ 21 ឆ្នាំនៅភូមិសំរោង ឃុំ ត្រពាំងធំខាងត្បូង ស្រុក ត្រាំកក់ខេត្តតាកែវ (ជនដៃដល់ឃាត់ខ្លួនបាន)
២.ឈ្មោះហ៊ន គឹមសួរ ហៅណយភេទប្រុស អាយុ 19 ឆ្នាំនៅភូមិសំរោង ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ខេត្តតាកែវ(ជនដៃដល់គេចខ្លួនបាត់)
៣ឈ្មោះ វន្នី ភេទប្រុស អាយុ 22 ឆ្នាំនៅភូមិត្នោតជុំឃុំអូររាយស្រុកត្រាំកក់ខេត្តតាកែវ(ជនដៃដល់គេចខ្លួនបាត់)
៤.ឈ្មោះធី ភេទប្រុស អាយុ 19 ឆ្នាំនៅភូមិតាសួន ឃុំត្រពាំងធំខាងជើងស្រុកត្រាំកក់ ខេត្តតាកែវ(គេចខ្លួនបាត់)
រួមនិងមុខសញ្ញាពីរនាក់ពីរនាក់ទៀតមិនស្គាល់អត្តសញ្ញាណប្រដាប់ដោយដាវនិងដំបងបានធ្វើសកម្មភាពជិះម៉ូតូ 3 គ្រឿងដេញកាប់នឹងវាយទៅលើជនរងគ្រោះឈ្មោះ ប៊ិន សៅ ភេទប្រុស អាយុ 21 ឆ្នាំនៅភូមិត្រពាំងសោម ឃុំសំរោងស្រុក ត្រាំកក់នៅពេលដែលជនរងគ្រោះបានឌុបមិត្តភ័ក្រ្តឈ្មោះ.និត ភេទប្រុស អាយុ 18 ឆ្នាំនៅភូមិត្រពាំងសោម ឃុំសំរោងជាមួយគ្នាមកពីមើលល្ខោននៅវត្តផ្ចឹកបណ្ដាលឲ្យខូចខាតសម្ភារៈម៉ូតូម៉ាកសង់សេ125 ស៊េរី 2022 ពាក់ផ្លាកលេខតាកែ   1Z.3975 ។ក្រោយពេលធ្វើសកម្មភាពកាប់បំផ្លាញម៉ូតូរួចជនសង្ស័យទាំងនោះបានជិះម៉ូតូគេចខ្លួនបាត់។
ក្រោយទទួលពាក្យបណ្ដឹងរបស់ជនរងគ្រោះនិងមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោស្នងការព្រមទាំងដឹកនាំសម្របសម្រួលដោយឯកឧត្តមព្រះរាជអាជ្ញាកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ សហការជាមួយនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសំរោង បានធ្វើការស្រាវជ្រាវជាបន្តបន្ទាប់រហូតឈានដល់ឃាត់ខ្លួនមុខសញ្ញាបានម្នាក់ឈ្មោះខន សុវណ្ណ ហៅត្នោតភេទប្រុសអាយុ 21 ឆ្នាំនៅភូមិឃុំខាងលើ នៅថ្ងៃទី 6 ខែឧសភាឆ្នាំ 2023. វេលាម៉ោង 14:00 នាទី។                                                                   តាមរបាយការរបស់សមត្ថកិច្ចបានបញ្ជាក់ថា ឈ្មោះខន សុវណ្ណ ហៅត្នោត ជាមុខសញ្ញាធ្លាប់ធ្វើសកម្មភាព បង្ករអុកឡុកនិងធ្វើសកម្មភាពជិះម៉ូតូដេញកាប់តាមផ្លូវសាធារណៈជាច្រើនលើកច្រើនសារមកហើយ។
បច្ចុប្បន្នសមត្ថកិច្ចយើងកំពុងធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី និងបន្តស្រោវជ្រាវស្វែងរកចាប់ខ្លួនជនសង្ស័យបន្តទៀត៕

អត្ថបទដែលជាប់ទាក់ទង