**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់**សម្តេចធិបតី៖ រយៈពេលពីរឆ្នាំមកនេះ ដោយសារការអភិរក្ស និងការទប់ស្កាត់បទល្មើសនេសាទ កំណើនផលត្រីបានកើនឡើង**សម្តេចធិបតី បញ្ជាឱ្យស្វែងរកចាប់ឱ្យបានមេខ្យល់ដែលបំផុសឱ្យពលរដ្ឋទៅឆក់ត្រី**ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចទទួលបានជោគជ័យ? ចម្លើយគឺស្ថិតនៅត្រង់«ប្រជាជន»**បទវិភាគ៖​ការបំផុសគំនិតដល់​​ពិភពលោក​ពី​​ដំណើរ​តស៊ូ​របស់​បក្ស​កុម្មុយ​នីស្ត​ចិន**ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបើកធ្វើកិច្ចប្រជុំ ដើម្បីសិក្សានិងចាត់ចែងការងារបង្ការគ្រោះទឹកជំនន់និងគ្រោះរាំងស្ងួតក្រោមអធិបតីភាពលោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន**រដ្ឋសភាបើកសម័យប្រជុំលើកទី៦ នីតិកាលទី៧**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម**អ៉ីតាលី និងប្រទេសក្នុងតំបន់បាល់កង់ រងឥទ្ធិពលនៃរលកកម្តៅ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរំខានដល់ជីវភាពប្រចាំថ្ងៃនៅទូទាំងអឺរ៉ុប**មេដឹកតៃវ៉ាន់ ណែនាំទៅកាន់និស្សិតយោធាឱ្យប្រុងប្រយ័ត្នកុំធ្លាក់ចូលក្នុងអន្ទាក់នៃសកម្មភាពចារកម្មរបស់ចិន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(គាស់ទម្លុះទម្លាយ) និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ប្រជាពលរដ្ឋ ២៧គ្រួសារ ដែលត្រូវដោះដូរដី ចេញពីអនុស្ថានីយ៍អូរសោម ឱ្យទៅកាន់ទីតាំងដី ស.ជ.ណ ថ្មី កំពុងទទួលបានផលប្រយោជន៍ ពីការរស់នៅមិនស្របច្បាប់ មកទទួលបានប្លង់កម្មសិទ្ធិដីធ្លីស្របច្បាប់

ភ្នំពេញ៖ លោក ចេង ឡៃ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារថ្នាក់ខេត្ត ស្រុក ឃុំ និងមន្ទីរអង្គភាពពាក់ព័ន្ធ ចុះជួបប្រជុំជាមួយបងប្អូនប្រជាពលរដ្ឋ ចំនួន២៧គ្រួសារ ដែលត្រូវដោះដូរដី ចេញពីអនុស្ថានីយ៍អូរសោម ឱ្យទៅកាន់ទីតាំងដី ស.ជ.ណ ថ្មី។

ក្នុងជំនួបនេះត្រូវបានធ្វើឡើង នៅទីតាំងដី ស.ជ.ណ ថ្មី ដែលស្ថិតក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ (រ៉បនឹងផ្លូវជាតិលេខ១០) ដោយបានការចូលរួមពីឯកឧត្តម អេង គន្ធា អគ្គនាយរងអគ្គីសនីកម្ពុជា តំណាងឯកឧត្តម កែវ រតន: រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គីសនីកម្ពុជា។

លោក ចេង ឡៃ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានជំរាបជូនថា គោលបំណងរបស់ក្រុមការងារ ដែលចុះមកនាពេលនេះ គឺដើម្បីត្រួតពិនិត្យមើលថា តើបងប្អូនបងប្អូនប្រជាពលរដ្ឋ ចំនួន២៧គ្រួសារ ទទួលបានដីដែលអាជ្ញាធរមានសមត្ថកិច្ច បានធ្វើការដោះដូរ ពីទីតាំងចាស់មកទីតាំងថ្មី តាមស្មារតី ស.ជ.ណ លេខ៤៧១ ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា បានគ្រប់គ្នាហើយឬនៅ។

លោកអភិបាលរងខេត្ត បន្ថែមថា ស្របពេលដែលក្រុមការងារបានឈូសឆាយ កំណត់ព្រំដីឡូតិ៍ សាងសង់ផ្លូវក្រាលគ្រួសក្រហម និងបានរៀបចំចាប់ឆ្នោតលើក្រដាស និងលើដីជាក់ស្តែងរួចរាល់ហើយនោះ ដល់ពេលដែលបងប្អូនត្រូវបំពេញនីតិវិធី ទំរង់បែបបទ នៃការប្រមូលទិន្នន័យក្បាលដី ជាផ្លូវការ ផ្លូវច្បាប់ ងាយស្រួលដល់មន្ត្រីជំនាញ ចុះវាស់វែងលក្ខណ:ជាប្រព័ន្ធ ឈានដល់ការចេញប័ណ្ណកម្មសិទ្ធិ ជូនបងប្អូនប្រជាពលរដ្ឋ បានកាន់កាប់ប្រើប្រាស់ និងអាស្រ័យផលស្របច្បាប់។

បងប្អូនប្រជាពលរដ្ឋ ទាំង២៧គ្រួសារ បានសម្តែងក្តីរីករាយចំពោះថ្នាក់ដឹកនាំខេត្ត អគ្គីសនីកម្ពុជា ជាពិសេសប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានគោលនយោបាយដោះដូរដីធ្លី ជូនពួកគាត់បានសមស្រប ព្រមទាំងជួយឱ្យពួកគាត់ម្នាក់ៗមានលំនឹង និងមានភាពកក់ក្តៅក្នុងចិត្ត ក្នុងការរស់នៅ និងអាស្រ័យផល មានប័ណ្ណកម្មសិទ្ធិស្របច្បាប់ទៅថ្ងៃខាងមុខ។

បើតាមឯកឧត្តម អេង គន្ធា អគ្គនាយករងអគ្គីសនីកម្ពុជា តំណាងឯកឧត្តម កែវ រតន: រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គីសនីកម្ពុជា បានឱ្យដឹងថា បងប្អូនប្រជាពលរដ្ឋ ចំនួន២៧គ្រួសារ ដែលទទូលបានដីសំណងទីតាំងថ្មី គឺនៅមិនឆ្ងាយប៉ុន្មានពីទីតាំងដីចាស់ (ដីអនុស្ថានីយ៍អូរសោម) ប៉ុន្មាននោះទេ។ គ្រួសារនីមួយៗទទួលបានដីទៅតាមទំហំជាក់ស្តែង ដែលបានព្រមព្រៀមគ្នា កាលពីពេលកន្លងមក។ ហើយនាពេលខាងមុខ បងប្អូនប្រជាពលរដ្ឋទាំង២៧គ្រួសារ នឹងត្រូវទទួលបានប័ណ្ណកម្មសិទ្ធិស្របច្បាប់ជាក់ជាពុំខាន។ ចំពោះបងប្អូនដែលចូលមកតាំងលំនៅលើទីតាំងដីថ្មី ឯកឧត្តម កែវ រតន: ក្នុងនាមអគ្គីសនីកម្ពុជា ក៏បានសម្រេចផ្តល់ជូនស័ង្កសី ក្នុងមួយគ្រួសារ ចំនួន៣០សន្លឹក ចានបង្គន់អនាម័យ ចំនួន០១ ព្រមទាំងតបណ្តាញអគ្គិសនីចូល និងខួងអណ្តូងទឹក សម្រាប់ប្រើប្រាស់រួមជូនបងប្អូនផងដែរ។

ក្នុងថ្ងៃដដែលនោះ លោក ចេង ឡៃ អភិបាលរងនៃគណៈអភិបាលខេត្ត ក៏បានចុះសម្របសម្រួលបញ្ចប់ទំនាស់ព្រំដីផ្លូវ ក្នុងឃុំអូរសោម ដែលប៉ះពាល់ដល់ការអនុវត្តគម្រោងសាង់សង់ផ្លូវប៉េតុង ចំនួន៦ខ្សែ ប្រវែងជាង២០គីឡូម៉ែត្រ ប្រកបដោយបរិយាកាសចូលរួម និងសម្បទានឱ្យគ្នាទៅទៅវិញទៅមក ស្របតាមគោលនយោបាយ ឈ្នះ-ឈ្នះ៕

អត្ថបទដែលជាប់ទាក់ទង