**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

ឯកឧត្តម នេត្រ​​ ភក្ត្រា៖ យើងទាំងអស់គ្នា ជាប្រជាពលរដ្ឋ ត្រូវចូលរួមការពារសុខសន្តិភាព ​ដើម្បីកម្ពុជាបន្តការអភិវឌ្ឍប្រទេស ឱ្យរីកចម្រើនរុងរឿង

ភ្នំពេញ៖ ឯកឧត្តម នេត្រ​​ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន សមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពត និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋាន ក្រុងបូកគោ​ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤​របស់រាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា «យើងទាំងអស់គ្នាជាប្រជាពលរដ្ឋត្រូវចូលរួមការពារសុខសន្តិភាព​ដើម្បីកម្ពុជាបន្តការអភិវឌ្ឍប្រទេសឱ្យរីកចម្រើនរុងរឿងសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលប្រែក្លាយកម្ពុជាពីប្រទេសដែលមានចំណូលមធ្យមកម្រិតទាបទៅប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០»។

ក្នុងឱកាសចូលរួមជាអធិបតីវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋនៅ ក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពតនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម នេត្រ​ ភក្ត្រា បានថ្លែងថាសុខសន្តិភាពដែលកម្ពុជាមានបច្ចុប្បន្ននេះរកបានដោយមកលំបាក, ថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បានយកជីវិតធ្វើជាដើមទុនដើម្បីសង្គ្រោះជាតិនិងប្រជាជនចេញពីរបបខ្មែរក្រហម បញ្ចប់សង្គ្រាមស៊ីវិលនិងនាំយកសុខសន្តិភាព​ពេញលេញក្រោមការអនុវត្តនយោបាយឈ្នះឈ្នះដាក់ចុះដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​។​ កត្តាសុខសន្តិភាពនេះហើយដែលអនុញ្ញាតឱ្យកម្ពុជាអាចអភិវឌ្ឍប្រទេសរីកចម្រើនលើគ្រប់វិស័យ បង្កើតការងារ ផ្តល់ចំណូល និងមានកំណើនសេដ្ឋកិច្ច ជីវភាពប្រជាពលរដ្ឋមានការរីកចម្រើន។

ឯកឧត្តមមានប្រសាសន៍ ថា៖«យើងទាំងអស់គ្នាចាំបាច់ត្រូវចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីការពារឱ្យបាននូវសុខសន្តិភាពនេះ ឱ្យខាងតែបាន និងប្រឆាំងដាច់ខាតចំពោះការប៉ុនប៉ងណាមួយរបស់ក្រុមជនអគតិនិងបរទេសក្នុងការជ្រៀត
ជ្រែកក្នុងកិច្ចការផ្ទៃក្នុងកម្ពុជា ការធ្វើបដិវត្តន៍ពណ៌បំផ្លាញសុខសន្តិភាព និងការអភិវឌ្ឍដែលកម្ពុជាមាននេះឡើយ»។

តាមរយៈវេទិកាសាធារណៈ ក្នុងវេទិកានេះដែរ ក្រុមការងារបានដោះស្រាយនូវសំណើនិងសំណូមពររបស់ប្រជាពលរដ្ឋមូលដ្ឋានបានជាច្រើនករណី។​ បងប្អូនប្រជាពលរដ្ឋសង្កាត់ព្រែកត្នោតបានបង្ហាញការពេញចិត្តចំពោះការអនុវត្ត​គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការការពារនិងថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសឱ្យរីកចម្រើន និងបង្ហាញពីការគាំទ្ររាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងជាពិសេសគាំទ្រ សម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាល ទី៧ និងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់អនាគត។ ប្រជាពលរដ្ឋក៏បានគោរពថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលបានដាក់ចុះនយោបាយវ៉ាក់សាំងសង្គ្រោះប្រជាពលរដ្ឋពីរណ្តៅមរណៈនៃជំងឺឆ្លងកូវីដ១៩ និងបានដាក់ចុះនូវគោលនយោបាយគាំពារសង្គមចំពោះប្រជាពលរដ្ឋ ដែលងាយរងគ្រោះពីវិបត្តិនៃជំងឺកូវីដ១៩ និងវិបត្តិអតិផរណា និងការដោះស្រាយបញ្ហាផ្សេងៗទៀតដែលបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ ឯកឧត្តម នេត្រ​ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន​ សមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពត និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានក្រុងបូកគោ បានថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋដែលបានផ្តល់នូវគាំទ្រចំពោះរាជរដ្ឋាភិបាលកម្ពុជា ចំពោះគណបក្សប្រជាជនកម្ពុជា និងតែងតែបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាគ្រប់ពេលបោះឆ្នោតដើម្បីផ្តល់លទ្ធភាពឱ្យគណបក្សប្រជាជនកម្ពុជាបន្ត ការបម្រើប្រជាពលរដ្ឋ។ ឯកឧត្តមបានគូសបញ្ជាក់ថាមានតែរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះដែលបានថែរក្សាការពារបាននូវសុខសន្តិភាព នាំមកនូវការអភិវឌ្ឍ នាំមកនូវការវិនិយោគទុន ទាំងជាតិនិងអន្តរជាតិមកវិនិយោគនៅកម្ពុជា និងបានកសាងហេដ្ឋរចនាសម្ព័ន្ធសម្បូណ៌បែបសម្រាប់សង្គមជាតិ ៕

អត្ថបទដែលជាប់ទាក់ទង