**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១កក្កដា លើកទី២១**ចំនួនជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ធំៗ នៃតំបន់ឈូងសមុទ្រ ប្រតិបត្តិការផ្លូវអាកាសបានដំណើរប្រហែល ៨២ភាគរយហើយ ប្រៀបធៀបនឹងកម្រិតមុនពេលមានសង្រ្គាម**តម្លៃប្រេងបានធ្លាក់ចុះតិចតួចទៀត ចំពោះមុខក្តីរំពឹងទុកលើការផ្គត់ផ្គង់ក្នុងទីផ្សារ បន្ទាប់ពីនាវាដឹកប្រេងចាប់ផ្តើមធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz**ប្រធានាធិបតីកូរ៉េខាងត្បូងអះអាងថា លោក ដូណាល់ ត្រាំ ចង់បង្វែរការយកចិត្តទុកដាក់ទៅរកកូរ៉េខាងជើង បន្ទាប់ពីលោកសម្រេចកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមជាមួយអ៉ីរ៉ង់**បារាំងទទូចឱ្យអ៉ីស្រាអែល គោរពកិច្ចព្រមព្រៀងដែលចុះហត្ថលេខា រវាងអាមេរិកនិងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា ខណៈអ៉ីស្រាអែលនៅតែបន្តការវាយប្រហារក្នុងប្រទេសលីបង់**FAO និង WFP អំពាវនាវរកថវិកា ដើម្បីជួយដល់ប្រជាជនចំនួន ៨,៨លាននាក់ នៅទូទាំងប្រទេសចំនួន ២២ ដែលមានហានិភ័យខ្ពស់ពីភាពរងគ្រោះដោយបាតុភូតអាកាសធាតុ El Niño**ទេសរដ្ឋមន្រ្តី​ លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុក​ចិត្ត​បាន**សម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត​ ពេជ ចន្ទមុន្នី​ ហ៊ុនម៉ាណែត​ អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ**កម្ពុជា និងអង្គការ SCO វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាកីដ៏ល្អប្រសើរ នាពេលកន្លងមក**កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែមិថុនា ឆ្នាំ២០២៦**ក្រសួងបរិស្ថាន គាំទ្រនិងជំរុញការ«រួមគ្នាដាំដើមឈើដើម្បីកម្ពុជាបៃតង»**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមពិធីប្រគល់គ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសេនា ជូន លោកសាស្រ្តាចារ្យ កាំមីកូ អាគីអូ ទីប្រឹក្សា JICA ផ្នែកគោលនយោបាយមូលដ្ឋាន នៃក្រសួងមហាផ្ទៃ**កម្ពុជា-រុស្ស៊ី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត

ចិន ​បើកជើងហោះហើរលើកដំបូង មកកាន់ខេត្តសៀមរាប ដោយមានដឹកអ្នកដំណើរ ១៣២នាក់ ក្រោយពីជំងឺកូវីដ១៩

ភ្នំពេញ៖ ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការក្រសួងទេសចរណ៍ ឯកឧត្តម យុន លីនណេ អភិបាលរងនៃ​គណៈអភិបាលខេត្តសៀមរាប រួមជាមួយអង្គភាពពាក់ព័ន្ធ កាលពីយប់ថ្ងៃទី០៣ខែមីនាឆ្នាំ២០២៣ បាន​ទទួលស្វាគមន៍ជើងហោះហើរដំបូងរបស់ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines ចេញពីទី​ក្រុង​សៀងហៃ នៃប្រទេសចិន ហោះហើរត្រង់មកកាន់ខេត្តសៀមរាប ក្រោយកូវីដ១៩ តាមយន្តហោះ​ប្រភេទ A320 ផ្ទុកអ្នកដំណើរជនជាតិចិនចំនួន១៣២នាក់។

ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines នឹងធ្វើការហោះត្រង់មកកាន់ខេត្តសៀមរាប​ជា​លក្ខណៈ Regular Flight ដោយហោះហើរក្នុ ង១សប្តាហ៍ចំនួន ៣ជើង គឺនៅ ថ្ងៃអង្គារ សុក្រ និងថ្ងៃអាទិត្យ។ បច្ចុប្បន្នអាកាសយានដ្ឋានអន្តរជាតិសៀមរាប មានជើងហោះហើរជាមធ្យម២៥០ជើង ក្នុង១សប្ដាហ៍ និងមានទេសចរជាមធ្យមចំនួនប្រមាណ ៣ ៤០០ នាក់ ក្នុង១ថ្ងៃ។

ឯកឧត្តម តុប សុភ័ក បានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៣នេះដែរ ក៏ជាឆ្នាំពិសេសនៃការទំនាក់​ទំនងការទូតរវាងកម្ពុជា និងចិនខួប៦៥ឆ្នាំ ដែលកម្ពុជាក៏បានបង្កើតព្រឹត្តិការធំៗជា​ច្រើនក្នុងការទាក់​ទាញ​ភ្ញៀវទេសចរ។ ឯកឧត្ដមបានបន្ដថា ​ថ្មីៗនេះរាជរដ្ឋាភិបាលក៏បានចេញសារាចរឆ្នាំទស្សនាកម្ពុជា២០២៣ ដើម្បីធ្វើយ៉ាងណាទាក់ទាញភ្ញៀវទេសចរឱ្យបានច្រើននៅក្នុងឆ្នាំ២០២៣នេះ ស្របពេលកម្ពុជាបានធ្វើ​ជាម្ចាស់ផ្ទះការប្រកួតស៊ីហ្គេម និងប៉ារ៉ាហ្គេម​ ហើយសម្រាប់ខេត្តសៀមរាបផ្ទាល់យើង​មានព្រឹត្តិការណ៍​អង្គរសង្ក្រាន្តខួប១០ឆ្នាំផងដែរ។

ឯកឧត្តម តុប សុភ័ក បានបន្តទៀតថា នៅឆ្នាំ២០២៣រំពឹងថា កម្ពុជាអាច នឹងទទួលទេសចរអន្តរ​ជាតិ​ប្រមាណ៤លាននាក់ ក្នុងនោះ មានទេសចរចិនប្រមាណ៨០ម៉ឺនទៅ១លាននាក់ ហើយខេត្ត​សៀមរាប​អាច​ទទួលទេសចរចិន៣០ភាគរយ នៃទេសចរចិនសរុបមកកម្ពុជា។ សម្រាប់ភ្ញៀវទេសចរ​ចិន​ដែលបានមកដល់ទឹកដីនៃខេត្តសៀមរាបនាពេលនេះ គឺជាឱកាសដ៏ល្អសម្រាប់ជំរុញភ្ញៀវទេសចរចិន​ឱ្យ​មកកម្ពុជាកាន់តែច្រើនបន្ថែមទៀត ខណៈប្រទេសចិនគឺជាទីផ្សារទេសចរណ៍ដ៏សំខាន់មួយរបស់កម្ពុជា ហើយភ្ញៀវទេសចរចិនជាទីផ្សារដ៏ធំសម្រាប់ពិភពលោក និងកម្ពុជា គឺជាការបំពេញបន្ថែមនូវតួលេខដែល​យើងមើលឃើញថា នៅមានកម្រិតនៅឡើយ។ ឯកឧត្ដមរដ្ឋលេខាធិការបានអះអាងថា ការមកដល់នៃ ភ្ញៀ​វ​​ទេសចរចិននេះ នឹងផ្តល់ផលប្រយោជន៍ដល់វិស័យឯកជន ក្នុងវិស័យទេសចរណ៍ បង្កើតការងារ បង្កើនប្រាក់ចំណូលដល់សេដ្ឋកិច្ចជាតិ ជាពិសេសអន្តរវិស័យ នៃវិស័យទេសចរណ៍ជាដើម។

ជាមួយគ្នានេះ ចំពោះភ្ញៀវទេសចរចិន ដែលបានមកដល់ខេត្តសៀមរាប បានបង្ហាញការ​សប្បាយ​រីករាយ និងពេញចិត្តយ៉ាងខ្លាំងដែលបានមកប្រទេសកម្ពុជាហើយ នឹងនាំភ្ញៀវទេសចរចិនឱ្យមកកម្ពុជា​បន្ថែមទៀត។

សូមបញ្ជាក់ថា ក្រោយកូវីដ១៩ ចិនបានធ្វើការហោះហើរមកកម្ពុជាបានចំនួន០៣លើកហើយ ក្នុងនោះ លើកទី១ បានហោះត្រង់ពីប្រទេសចិនមកក្រុងព្រះសីហនុ ជាមួយភ្ញៀវទេសចរចិនប្រមាណ​ជាង១០០នាក់ លើកទី២ បានដឹកភ្ញៀវទេសចរចិនប្រមាណជា១២២នាក់ ហើយក៏នឹងលើកទី៣ ថ្ងៃទី០៣ ខែមីនានេះ មកក្រុងសៀងហៃប្រទេសចិន ហោះហើរត្រង់មកកាន់ខេត្តសៀមរាប រួមជាមួយភ្ញៀវ​ទេសចរចិនចំនួន ១៣២នាក់ ៕

អត្ថបទដែលជាប់ទាក់ទង