**វាលស្មៅបៃតងក្រោមបន្ទះសូឡា៖ បទពិសោធគ្រប់គ្រងវាលខ្សាច់របស់ចិនជាកូនសោសម្រាប់ដោះស្រាយភាពជាប់គាំងខាងការប្រយុទ្ធប្រឆាំងរហោឋានកម្មសកល**រដ្ឋាភិបាលចិនចេញផ្សាយសៀវភៅសស្តីពីអភិបាលកិច្ចសកល**បទវិភាគ៖​ខណៈពេលដែលពិភពលោកទាំងមូល​ស្វែងរក​ភាព​ប្រាកដ​ប្រជា ​”ភាពប្រាកដប្រជា”នៃសេដ្ឋកិច្ចចិន​ទទួលបានការទទួលស្គាល់​យ៉ាងទូលំទូលាយ​ពី​សំណាក់​សហគមន៍​អន្តរជាតិ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា ដើម្បីត្រៀមប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសវៀតណាម លើកទី២ នៅក្រុងហូជីមិញ**ការរៀបចំរចនាសម្ព័ន្ធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ថ្មី) ឈានដល់កិច្ចពិភាក្សារៀបចំកម្រិតបច្ចេកទេសដំណាក់កាលចុងក្រោយ**អភិបាលខេត្តកំពង់ធំ អំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជន ចូលរួមថែរក្សាអនាម័យបរិស្ថានឱ្យបានល្អ ធ្វើជាគំរូល្អក្នុងសង្គម និងដាំដើមឈើឱ្យបានច្រើន**ក្រុមហេសបូឡា បង្ហាញជំនឿចិត្តថាអ៉ីរ៉ងនឹងមិនចុះកិច្ចព្រមព្រៀងចុងក្រោយមួយសម្រេចលើបញ្ហានុយក្លេអ៊ែររបស់ខ្លួន ជាមួយទីក្រុងវ៉ាស៉ីនតោននោះឡើយ លុះត្រាតែអ៉ីស្រាអែលដកថយចេញពីទឹកដីលីបង់**យោធាអាមេរិក វាយប្រហារមួយលើទូកមួយគ្រឿងនៅក្នុងតំបន់ប៉ាស៊ីហ្វិកភាគខាងកើត ដោយសម្លាប់មនុស្សម្នាក់ និង២នាក់ទៀតនៅមានជីវិត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ**សម្ដេចតេជោ៖ អង្គការហ្វ្រង់កូហ្វូនី គប្បីពិចារណាគាំទ្រ សមាជិករបស់ខ្លួននៅលើឆាកអន្តរជាតិ**តម្លៃប្រេងឆៅ បានធ្លាក់ចុះមកក្រោម ៨០ដុល្លារក្នុងមួយបារ៉ែល ដោយសារតែមានសុទិដ្ឋិយម ជុំវិញការបើកច្រកសមុទ្រ Hormuz**វិចិត្រកររុស្ស៉ីម្នាក់ ដែលតែងតែគូររូបត្លុករិះគន់ លោក ពូទីន ត្រូវបានគេបាញ់សម្លាប់**កប៉ាល់មួយចំនួនដែលដឹកប្រេងអ៉ីរ៉ង់ បានចាប់ផ្តើមចាកចេញពីតំបន់ដែលត្រូវបានបិទខ្ទប់ដោយយោធាអាមេរិក នៅច្រកសមុទ្រ Hormuz ហើយ**ឯកឧត្តម កើត រិទ្ធ និងឯកឧត្តម ឆៃ ស៊ីណារិទ្ធ ដឹកនាំប្រជុំពង្រឹងអនុវត្តច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កិច្ចប្រជុំ ស្ដីពី «One Health & Beyond»  (First One Health & Beyond Coordination Meeting)**អភិបាលខេត្តរតនគិរី ចែកអំណោយជូនគ្រួសារជនភៀសសឹក គ្រួសារវីរកងទ័ព គ្រួសារវីរនគរបាល និងគ្រួសារអតីតយុទ្ធជន ក្នុងស្រុកអណ្តូងមាស**អភិបាលខេត្តកំពង់ស្ពឺ‎៖ កាកបាទក្រហមកម្ពុជា គឺតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ណែនាំប្រធានមណ្ឌលអប់រំកែប្រែ ពន្ធនាគាររាជធានី ខេត្ត ដើម្បីធ្វើជាមូលដ្ឋានក្នុងការរៀបចំកសាងផែនការ ការពារសន្តិសុខ**សិស្សវិទ្យាស្ថាន PPI របស់ក្រសួងការងារ​បង្កើតរ៉ូបូត ចងដែ​កដោយ​ស្វ័យប្រវត្តិ និងបាននាំយកស្នាដៃមក​តាំងបង្ហាញ​នៅក្នុង​កម្មវិធី​ទិវា​អប់រំ TVET Day លើកទី៩**រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំសន្និសីទជំរុញកិច្ចប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងវិនិយោគិនខេត្តមណ្ឌលគិរី និងវិនិយោគិនខេត្តដាក់ឡាក់ វៀតណាម

វិភាគ៖ តើវាសនាអ្នកចូលដៃជាមួយបរទេស ប៉ុនប៉ងបំផ្លាញជាតិខ្លួនឯង នឹងទៅជាយ៉ាងណា?

អតីតមេដឹកនាំគណបក្សប្រឆាំង ដែលកំពុងជាប់បណ្តឹងក្នុងសំណុំរឿងសន្ទិដ្ឋិភាពជាមួយបរទេស (ក្បត់ជាតិ) កឹម សុខា គឺជាអ្នកនឹកនាំដោយផ្ទាល់ក្នុងការអនុវត្តផែនការដបិវត្តពណ៌នៅកម្ពុជា ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ដោយមានការបណ្តុះបណ្តាលយ៉ាងច្បាស់លាស់ និងរៀបចំពីបរទេស។ ការពិតនេះ ត្រូវបានបែកធ្លាយបន្ទាប់ពីបុគ្គល កឹម សុខា ខ្លួនឯងបាននិយាយតាមវីដេអូមួយ ទម្លាយថាខ្លួន ទទួលបានការជួយពីបរទេស តាំងពីឆ្នាំ១៩៩៣មក ទាំងការបណ្តុះបណ្តាល និងរៀបចំផែនការឱ្យគ្រប់យ៉ាង ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា ដោយយកតាមគម្រូបដិវត្តពណ៌នៅប្រទេសយូហ្គោស្លាវី នៅស៊ែប៊ី ដែលគេប្តូរមេដឹកនាំប្រទេសនោះ បានជោគជ័យតាមរយៈបដិវត្តពណ៌នេះ។

ក្រោយវីដេអូរបស់ កឹម សុខា ត្រូវបានចែកចាយលើបណ្តាញសង្គមនៅឆ្នាំ២០១៧ ជននេះ ក៏ត្រូវបានចាប់ខ្លួន នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧តែម្តង។ បើសិន កឹម សុខា ខ្លួនឯង មិនបានទម្លាយពីផែនការទុច្ចរិតនេះទេ ប្រហែលជារហូតមកដល់ពេលនេះ មិនមាននរណាបានដឹងពីគោលដៅពិតរបស់ក្រុមប្រឆាំងនោះឡើយ។ ពួកគេយកលេសប្រជាធិបតេយ្យ និងសិទ្ធិមនុស្សមកបាំងមុខ ពួកប្រឆាំង តែងអះអាងថា ធ្វើនយោបាយដើម្បីអភិវឌ្ឍប្រទេសជាតិឱ្យរីកចំរើន ទាំងដែលការពិតត្រូវបានលាតត្រដាង គឺពួកគេរៀបចំផែនការសង្ងាត់ ដោយមានបរទេសនៅពីក្រោយខ្នង រៀបចំយុទ្ធសាស្ត្រ ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ តាមទំរង់បដិវត្តពណ៌ទៅវិញ ។

សួរថាកន្លងមកនេះ តើ កឹម សុខា ធ្វើបក្សប្រឆាំងដើម្បីអភិវឌ្ឍជាតិ ឬប្រឆាំងដើម្បីបំផ្លាញជាតិ? សូមបែងចែកឱ្យដាច់ពីគ្នា រវាងការប្រឆាំងដើម្បីផ្លាស់ប្តូរទៅរកភាពរីកចំរើន អភិវឌ្ឍជឿនលឿន ទៅមុខ និងការប្រឆាំងដោយបំផ្លាញជាតិ ផ្តួលរំលំដើម្បីដណ្តើមអំណាចតែម្តង។ ជាក់ស្តែងណាស់ ដែលកម្ពុជាពិតជាត្រូវបានក្រុមប្រឆាំង ដែលមានបរទេសនៅពីក្រោយខ្នង បានអនុវត្តផែនការបដិវត្តពណ៌ ប៉ុនប៉ងដណ្តើមអំណាចពីរដ្ឋាភិបាលស្របច្បាប់។

យើងអាចសិក្សាបានពី មេរៀនបដិវត្តពណ៌ដែលកើតឡើងនៅប្រទេសមួយចំនួនរួចមកហើយ ដូចជាប្រទេសស៊ែបប៊ី ហ្សកហ្ស៊ី អ៊ុយក្រែន និងគួកស៊ីស្ថាន នៅអំឡុងឆ្នាំ ២០០១ ដល់ ២០០៥ និងនៅប្រទេសក្នុងតំបន់អារ៉ាប់ មានប្រទេសទុយណេស៊ី លីប៊ី ឈីលី ស៊ីរីនៅដើមឆ្នាំ ២០១០។ ទំរង់ស្រដៀងគ្នានៃបដិវត្តពណ៌ ក៏ត្រូវបានយកមកអនុវត្តនៅកម្ពុជាផងដែរ។ ជាក់ស្តែងគឺនៅក្នុងកំឡុងក្រោយការបោះឆ្នោតម្តងៗ ពួកប្រឆាំងតែងបង្កព្យុះភ្លៀង មិនព្រមទទួលយកលទ្ធផលបោះឆ្នោតផ្លូវការ បង្កចលាចលតាមរយៈ សកម្មភាពបាតុកម្ម និងហិង្សាផ្សេងៗ។

គិតៗទៅ វាជារឿងដ៏គួរឱ្យសោកស្តាយដែរ ក្នុងនាមជាអ្នកនយោបាយដែលតែងនិយាយពេញៗមាត់ ថាស្រលាញ់ជាតិ តែបែរជាអាចក្បត់ជាតិខ្លួនឯងដើរតាមការរៀបចំរបស់បរទេស ហ៊ានបំផ្លាញប្រទេសខ្លួនឯងដោយមិនញញើតទៅវិញ។ សម្រាប់កម្ពុជា ដែលធ្លាប់ឆ្លងកាត់ដំណាក់កាលជូរចត់ក្នុងអតីតកាលជាង៥០០ឆ្នាំមកហើយ កម្ពុជារកក្តីសុខយូរអង្វែងមិនឃើញ។ អតីតកាលកម្ពុជា គឺមេដឹកនាំកម្ពុជាឡើងមកដឹកនាំមិនទាន់បានប៉ុន្មានឆ្នាំផង ក៏ជួបតែបញ្ហា

ទាំងជម្លោះផ្ទៃក្នុង និងជាមួយប្រទេសជិតខាង។ ប្រទេសជាតិស្គាល់តែការបែកបាក់ សង្គ្រាមហែកហួរ រហូតដល់ត្រូវធ្លាក់ក្នុងស្ថានភាពដ៏លំបាកវេទនា ក្នុងសម័យរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ទើបតែក្រោយឆ្នាំ១៩៧៩ ពេលដែលរបបខ្មែរក្រហមត្រូវបានដួលរលំក្រោមការខិតខំប្រឹងប្រែងលះបង់ ប្រយុទ្ធតស៊ូ យកជីវិតទៅប្តូរ របស់មេដឹកនាំគណបក្សប្រជាជនកម្ពុជា ទើបប្រទេសដ៏កំសត់របស់យើង ប្រែមុខមាត់ថ្មី បានសុខសន្តិភាពតមកជាង៤០ឆ្នាំមកនេះ។ ប្រជាជនកម្ពុជាសុខកាយសប្បាយចិត្ត រីកមុខ រីកមាត់ រស់នៅ ប្រកបរបររកស៊ីធូរធា រីកចំរើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

ប៉ុន្តែគួរឱ្យសោកស្តាយណាស់ ខណៈដែលរកបានសន្តិភាពពេញលេញហើយ បែរជាក្រុមប្រឆាំងហ៊ាន ប៉ុនប៉ងបំផ្លាញចោលនូវសុខសន្តិភាព រៀបផែនការផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ដើម្បីដណ្តើមអំណាច តាមវីធីកំទេចហើយចំារៀបចំឡើងវិញ។ ពោលគឺពួកគេហ៊ានពឹងពរបរទេស ប្រើដៃបរទេស ដើម្បីកំទេចប្រទេសជាតិខ្លួនឯង តាមយុទ្ធសាស្របដិវត្តពណ៌។ បងប្អូនប្រជាពលរដ្ឋ ដឹងទេថាលទ្ធផលនៃបដិវត្តពណ៌នេះ គឺវាគ្រោះថ្នាក់ខ្លាំងប៉ុណ្ណាដល់ប្រទេសជាតិ និងប្រជាជន។ យើងឃើញឧទាហរណ៍ជាក់ស្តែងហើយនៅតាមបណ្តាប្រទេសមួយចំនួន ដែលការអនុវត្តបដិវត្តពណ៌បានជោគជ័យ គឺប្រទេសទាំងនោះ កំពុងតែស្ថិតនៅក្នុងស្ថានភាពមិននឹងនរ ធ្លាក់ក្នុងសង្គ្រាម និងមិនមានឱកាសបានរស់សុខសាន្តនោះទេ។

ទោះជាយ៉ាងណា វាសនានៃជនក្បត់ជាតិ នឹងដឹងច្បាស់ថាទៅជាយ៉ាងណា នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ព្រោះតុលាការ នឹងធ្វើការប្រកាសសាលក្រមវិនិច័្ឆយ សេចក្តីក្នុងសំណុំរឿងរបស់បុគ្គលនេះ។ ដោយក្នុងនោះតាមដំណឹងលេចលឺមកខាងក្រៅ តុលាការអាចផ្តន្ទាទោស ដាក់ពន្ធនាគារចន្លោះពី១៥ឆ្នាំ ទៅ៣០ឆ្នាំ ហើយដោយសារទោសឧក្រិដ្ឋនេះ មានរយៈពេលលើសពី៥ឆ្នាំ តុលាការមិនអាចសម្រេចធ្វើការព្យួរទោសសម្រាប់ទោសបែបនេះបានទេ។មួយវិញទៀតដោយសារបទល្មើសនេះ ជាបទល្មើសក្បត់ជាតិទាក់ទងនឹងការធ្វើសកម្មភាពនយោបាយឃុបឃិតគ្នាជាមួយបរទេស ដើម្បីធ្វើបដិវត្តផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា ក្រោមលេសនៃសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដូចនេះ ជាទូទៅ តុលាការអាចប្រកាសដាក់ទោសដាក់ពន្ធនាគារផង និងប្រកាសទោសបន្ថែមដកសិទ្ធិពលរដ្ឋ និងសិទ្ធិធ្វើនយោបាយ រយៈពេល ៥ឆ្នាំ ឬជាស្ថាពរផង។ ដោយសារបទល្មើសនេះ ជាបទល្មើសក្បត់ជាតិទាក់ទងនឹងការធ្វើសកម្មភាពនយោបាយផង និងជាបទល្មើសឧក្រិដ្ឋផង ដូចនេះ បន្ថែមពីការផ្តន្តាទោសដាក់ពន្ធនាគារ និងការប្រកាសទោសបន្ថែមដកសិទ្ធិពលរដ្ឋ និងសិទ្ធិធ្វើនយោបាយ តុលាការមានលទ្ធភាពខ្ពស់ក្នុងការចេញដីកាបង្គាប់ឱ្យឃុំខ្លួន កឹម សុខា នៅក្នុងសវនាការតែម្តង ឬក៏អាចថាមិនប្រើវិធានការឃុំខ្លួននៅថ្ងៃសវនាការ អាចប្រើវិធានការផ្សេងមកជំនួសវិញ ៕

អត្ថបទដែលជាប់ទាក់ទង