**កម្ពុជាបន្តប្តេជ្ញាយ៉ាងមុតមាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីពង្រឹងនូវមិត្តភាពដែកថែប ព្រមទាំងលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ**កងទ័ពកម្ពុជា និងអាមេរិក ជួបពិភាក្សាគ្នាក្នុងគោលបំណងត្រៀមរៀបចំសមយុទ្ធឆ្មាំអង្គរ Angkor Sentinel 2027**អ៉ីស្រាអែល និងលីបង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌមួយ ដើម្បីឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់**ព្រះមហាក្សត្រ និងសម្ដេចម៉ែ នឹងយាងនិវត្តពីទីក្រុងប៉េកាំង ប្រទេសចិន មកមាតុភូមិកម្ពុជាវិញ នៅដើមខែក្រោយ**សម្ដេចធិបតី៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមេគ្រួសារបក្ស ប្រមាណជាង ៤ពាន់គ្រួសារ ក្នុងឃុំពពក និងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ**ឯកឧត្តមយ ឈាង រ៉ា ៖លេីសពីការការពារប្រព័ន្ធខួរក្បាលដេីម្បីទទួលបានសមត្ថភាពចៀសពីពិការភាព ការទទួលខុសត្រូវរបស់យើងបន្ថែមទៀនោះគឺ ការបណ្តុះមនសិការខ្ពស់ ប្រកបដោយសតិសម្បជញ្ញៈ គុណធម៌ គតិបណ្ឌិត ឆ្ពោះទៅការកសាងអនាគតគាប់ប្រសេីរ**ឯកឧត្តម ទ្រី ដាលុច អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានដែកបាឡេ ឆ្លងស្ទឹងស្ទោង ក្នុងស្រុកប្រាសាទបល្ល័ង្ក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ

កម្ពុជា-ឡាវ ពង្រឹងកិច្ចសហប្រតិបត្ដិការវិស័យអាកាសចរស៊ីវិល និងបង្កើនជើងហោះហើរ

ភ្នំពេញ៖ នាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣នេះ បានជួបប្រជុំជាមួយនឹងគណៈប្រតិភូអាជ្ញាធរអាកាសចរណ៍ស៊ីវិលឡាវ ដើ​ម្បីពង្រឹងកិច្ចសហប្រតិបត្ដិការ វិស័យអាកាសចរស៊ីវិល នៃប្រទេសទាំងពីរ។

លោក ស៉ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានឲ្យដឹងថា គោលបំណងរបស់ប្រតិភូអាជ្ញាធរអាកាសចរណ៍ស៊ីវិលឡាវ ដើម្បីទស្សនកិច្ចសិក្សាស្វែងយល់ពីការអភិវឌ្ឍ និងរីកចម្រើនវិស័យអាកាសចរស៊ីវិលនៅកម្ពុជា

លើសពីនោះទៀត អាជ្ញាធរអាកាសចរណ៍ស៊ីវិលឡាវ ក៏ចង់បានការណែនាំ និងបទពិសោធន៍ល្អៗមួយចំនួនពីកម្ពុជា ដើម្បីអនុវត្ដនៅប្រទេសឡាវ ជាពិសេស គឺអភិបាលកិច្ចល្អ និងការគ្រប់គ្រង និងត្រួតពិនិត្យប្រព័ន្ធអាកាសចរណ៍ស៊ីវិល។

លោកថា «ឡាវចង់ស្វែងយល់ពីកម្ពុជា លើការគ្រប់គ្រងអភិបាល និងអនុវត្តការងារ ជាមួយវិស័យឯកជន ក្នុងការអភិវឌ្ឍអាកាសយានដ្ឋានថ្មីៗនេះ ដូចជា៖ អាកាសយានដ្ឋានសៀមរាប, អាកាសយានដ្ឋានភ្នំពេញ និងអាកាសយានដ្ឋានផ្សេងៗទៀត ក្នុងភាពជាដៃគូរវាងរដ្ឋ និងឯកជន»។

លោក ស៉ីន ចាន់សិរីវុត្ថា បានឲ្យដឹងទៀតថា វិស័យអាកាសស៊ីវិលកម្ពុជា ក៏មានការរីកចម្រើន ផ្នែកចរាចរណ៍ត្រួតពិនិត្យដែនអាកាស និងមានក្រុមហ៊ុនឯកជន ជាអ្នកប្រកបអាជីវកម្ម ហេតុដូច្នេះភាគីឡាវ ចង់ស្វែងយល់ពីកម្ពុជាព្រោះថា អាកាសចរស៊ីវិលឡាវ អត់ទាន់មានវិស័យឯកជន មកចូលរួមដើម្បីធ្វើការអភិវឌ្ឍនៅឡើយទេ។

ក្នុងឱកាសនោះ អាកាសចរស៊ីវិលកម្ពុជា-ឡាវ ក៏បាន MOU ដើម្បីបង្កើនជើងហោះហើររវាងប្រទេសឡាវ និងកម្ពុជា ក្នុងគោលបំណង ដើម្បីឲ្យមានការតភ្ជាប់ការហោះហើរ រវាងប្រទេសឡាវ-កម្ពុជាឡើងវិញ និងឲ្យបានច្រើនជើង។

គូសបញ្ជាក់ថា ការហោះហើររវាង កម្ពុជា-ឡាវ៖ ភ្នំពេញ-វៀងច័ន្ទ មានចំនួន៧ជើង ក្នុងមួយសប្ដាហ៍ តាមរយៈ Vietnam Airlines ដោយប្រើប្រាស់កូដស៊ែរ/Code share និងសៀមរាប-ប៉ាក់សេ, លួងប្រាបាង មានចំនួន៣ជើង ក្នុងមួយសប្ដាហ៍ តាមរយៈ Laos Airlines៕

អត្ថបទដែលជាប់ទាក់ទង