**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាលក្រោមឱវាទ ចូលរួមកិច្ចប្រជុំពង្រឹងការងារសន្តិសុខសណ្តាប់សង្គម នៅសាលាខេត្តបន្ទាយមានជ័យ**ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រគល់ភារកិច្ចជូនកងកម្លាំង ដើម្បីអនុវត្តផែនការរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងបញ្ជាការដ្ឋានយោធភូមិភាគទី៤ ក្នុងកិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ**បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន ឃាត់ខ្លួនជនល្មើស៥នាក់ រឹបអូសថ្នាំញៀនជាង ២០០គីឡូក្រាម នៅខេត្តស្ទឹងត្រែង**បក្ខពួកក្រុមអ្នកក្លាហានលេងដាវកាំបិតម្នាក់ទៀតហើយ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ**ការជួសជុលខឿនរបស់ព្រះលានជល់ដំរីអាចនឹងបញ្ចប់នៅចុងឆ្នាំនេះ**ឯកឧត្តម លី ច័ន្ទតុលា អញ្ជេីញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកផែនការសកម្មភាពការងារបន្ត របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត**ឯកឧត្តម អ៊ូច ភា អញ្ជេីញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកផែនការសកម្មភាពការងារបន្ត របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត**បទវិភាគ៖ហ្វីលីពីនសុខចិត្តធ្វើជាទ័ពស្រួចរបស់អាមេរិក តែតាមពិតគឺកំពុងនាំភ្លើងដាក់ខ្លួន**សម្ដេចតេជោ ហ៊ុន សែន ជឿជាក់ថា គោលដៅ ១ពាន់លានដុល្លារ នៃការផ្លាស់ប្តូរពាណិជ្ជកម្មរវាងកម្ពុជា-តួកគី អាចសម្រេចបាននាពេលខាងមុខ**គណបក្យហ៊្វុនស៊ិនប៉ិច ចេញសេចក្តីថ្លែងការណ៍ប្រកាសគាំទ្រគម្រោងព្រែកជីកហ្វូណន-តេជោ**ឯកឧត្តម គី តិច ចេញសេចក្តីថ្លែងការណ៍ និង ញត្តិគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោង«ព្រែកជីកហ្វូណនតេជោ» ជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា**រាជរដ្ឋាភិបាលសម្រេច បង្កើតក្រុមការងារគ្រប់គ្រង ការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង**នាយឧត្តមសេនីយ៍ វង្ស ពិសេន ដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍លទ្ធផលការងារខែមេសា និងទិសដៅអនុវត្តការងារខែឧសភា ឆ្នាំ២០២៤**Zelensky ចង់បានមូលនិធិអាមេរិក ១០ ឆ្នាំទៀត**សមាជិកព្រឹទ្ធសភាអាមេរិកចង់ឱ្យលោក Biden ធ្វើឱ្យកិច្ចព្រមព្រៀងអារ៉ាប៊ីសាអូឌីត និងអ៊ីស្រាអែលមានភាពផ្អែមល្ហែម**អ៊ីរ៉ាក់ហាមឃាត់ការស្រឡាញ់ភេទដូចគ្នា**អាមេរិក​ទិញ​យន្តហោះ​ចម្បាំង​ចាស់​ពី​អតីត​សាធារណរដ្ឋ​សូវៀត**សមាគមក្រុមការងារ ១០០រាត្រី និងសមាគមនិស្សិតសន្តិភាពដើម្បីលទ្ឋិប្រជាធិបតេយ្យ ដឹកនាំយុវជននិស្សិតចុះជួយតទឹក និងធ្វើស្ពានជូនពលរដ្ឋក្រោមជំនួយរបស់សម្តេចតេជោ និងសម្តេច ធិបតី**ការតវ៉ារបស់ហ្សកហ្ស៊ីប្រឆាំងនឹងវិក័យប័ត្រ ប្រែទៅជាហិង្សា**ឯកឧត្ដម ប៉ែន បូណា៖ ចលនាជាតិគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ បិទបញ្ចប់នយោបាយជ្រុលនិយមនៅកម្ពុជា

ប.ស.ស កម្ពុជា ចុះ MOU ជាមួយទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) និងអង្គការហ្គ្រេត (GRET)

ភ្នំពេញ៖ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) កម្ពុជា រួមទាំងទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) និងអង្គការហ្គ្រេត (GRET) នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ បានចុះអនុស្សរណៈនៃការយោគយល់គ្នាត្រីភាគី ស្តីពីការអនុវត្តគម្រោងនៃការពង្រឹងធានារ៉ាប់រងសង្គមដែលអាចសម្របខ្លួនបាន (Strengthening adaptive social insurance)។

ពិធីចុះ MOU ដ៏មានសារៈសំខាន់ខាងលើនេះ មានការផ្តល់កិត្តិយសអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. តំណាងឱ្យភាគី ប.ស.ស. កម្ពុជា លោក Rémy RIOUX ជានាយកប្រតិបត្តិនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) តំណាងឱ្យភាគី AFD ព្រមទាំងលោកស្រី កែវ សុជាតា តំណាងឱ្យអង្គការហ្គ្រេត (GRET) ប្រចាំកម្ពុជា។

ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ ក្នុងពិធីចុះ MOU ខាងលើ ឯកឧត្តមបានថ្លែងថា៖ ការចុះអនុស្សរណៈនៃការយោគយល់គ្នាត្រីភាគី នាពេលនេះ គឺជាស្ពានក្នុងការរួមចំណែកជួយឱ្យ ប.ស.ស. កម្ពុជាអាចពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមក្នុងការពង្រីកសក្តានុពលនៃការអនុវត្តរបបសន្តិសុខសង្គមឆ្ពោះទៅរកការរីកចម្រើនប្រកបដោយនិរន្តភាព ពិសេសអាចគ្របដណ្តប់ទៅដល់វិស័យកសិកម្ម ក្នុងការការពារហានិភ័យ ដែលអាចកើតឡើងក្នុងកំឡុងពេលមានវិបត្តបច្ចេកវិទ្យា និងបម្រែបម្រួលអាកាសធាតុ ដើម្បីរក្សាបាននូវស្ថិរភាពប្រាក់ចំណូល។

ឯកឧត្តមបណ្ឌិត សង្ឃឹមយ៉ាងមុតមាំថា គ្រប់ភាគីពាក់ព័ន្ធនឹងប្តេជ្ញាខិតខំសម្រេចឱ្យបានជោគជ័យទៅតាមគោលបំណងដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ដើម្បីចែករំលែកនូវចំណេះដឹង ការផ្លាស់ប្តូរបទពិសោធន៍ និងការផ្តល់កិច្ចសហការគ្នាទៅវិញទៅមកដើម្បីពង្រីកវិសាលភាពរបបសន្តិសុខសង្គមទៅដល់ប្រជាជនគោលដៅផ្សេងៗទៀតផងដែរ។

លោក Rémy RIOUX ជានាយកប្រតិបត្តិនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) បានបញ្ជាក់ដែរថា៖ គោលបំណង ក្នុងការចាប់ផ្តើមកិច្ចសហប្រតិបត្តិការបច្ចេកទេសរវាងគ្នានាពេលនេះ គឺផ្តោតសំខាន់ទៅលើការកំណត់អត្តសញ្ញាណ ដែលជាជម្រើសជាក់ស្តែងសម្រាប់បន្តការធានារ៉ាប់រងប្រកបដោយនិរន្តរភាពនៃការធានារ៉ាប់រងសង្គមទៅលើប្រជាជនក្រុមគោលដៅ។

គួរឱ្យដឹងផងដែរថា៖ នាពេលបច្ចុប្បន្ននេះ ប.ស.ស. កម្ពុជា និងអង្គការហ្រ្គត (GRET) កំពុងអនុវត្តគម្រោងស្តីពី កិច្ចគាំពារសង្គមផ្នែកនវានុវត្តន៍សម្រាប់វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ (SPIN Project) ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៨ ក្រោមការឧបត្ថម្ភដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) និងមូលនិធិ Weave Our Future ដើម្បីរួមចំណែកពង្រីកវិសាលភាពការគ្របដណ្តប់ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពប្រកបដោយប្រសិទ្ធភាព សម្រាប់ក្រុមជនគោលដៅចំនួនពីរក្រុមគឺ (ទី១) សមាជិកសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) និង (ទី២) សមាជិកសមាគមអ្នកបម្រើការងារក្នុងផ្ទះ (ADW) នៅក្នុងរាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង