**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

នគរបាលបំបែកសំណុំរឿងឃាតកម្ម បង្កឡើងដោយជនជាតិបរទេស កាលពីចុងឆ្នាំ២០២២ នៅខណ្ឌចំការមន

ភ្នំពេញ៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួមសហការគ្នាស្រាវជ្រាវបំបែកសំណុំរឿងឃាតកម្ម ដែលបង្កឡើងដោយជនជាតិបរទេស នៅខណ្ឌចំការមន កាលពីចុងឆ្នាំ២០២២។

កាលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង២៣.៤០នាទី មានករណី ឃាតកម្ម បាញ់សម្លាប់ទៅលើជនរងគ្រោះឈ្មោះ DACKOVI STRAHIJAI ភេទប្រុស អាយុ37ឆ្នាំ ជនជាតិ ស៊ែកប៊ី (ស្លាប់) នៅចំណុចមុខសណ្ឋាគារ ដឺភិច ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលបង្ករឡើងដោយជនសង្ស័យឈ្មោះ ALEX ភេទប្រុស អាយុ37ឆ្នាំ ជនជាតិអង់គ្លេស។

ក្រោយធ្វើសកម្មភាពរួចជនសង្ស័យខាងលើបានជិះ រថយន្ត01គ្រឿង ម៉ាក ឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BS-8021 រត់គេចខ្លួនបាត់ ។

លុះមកដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ2023 ដោយមានការសម្របសម្រួលពីតំណាងអយ្យការ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានសហកាជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការបង្ក្រាបបានឈ្មោះ JOSEPH SWARTZ ហៅ ALEX ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិអង់គ្លេស នៅចំណុចហាងយីហោ 007 ស្ថិតនៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ និងដកហូតបានអាវុធខ្លីចំនួន01ដើម ម៉ាក RUGER ពណ៌ខ្មៅ លេខ 333-69464 ,គ្រាប់ប្រភេទ9MM ចំនួន07គ្រប់ ,បង់ចំនួន01 ,កូនកាំ បិតខ្លីចំនួន01ដើម, ម្សៅក្រាមថ្លា ពណ៌ស ចំនួន01ថង់តូច និងសំភារៈមួយចំនួន។

ជនសង្ស័យខាងលើបានសារភាពថា កាលពីថ្ងៃទី24 ខែធ្នូ ឆ្នាំ2022 វេលាម៉ោងប្រហែល22:00នាទី រូបខ្លួន និងជនរងគ្រោះឈ្មោះ DACKAVI STRAHIJAI ព្រមទាំងសង្សាជនរងគ្រោះឈ្មោះ ផាន់ សុផាត ភេទស្រី អាយុ44ឆ្នាំ ជនជាតិខ្មែរ បានទៅផឹកស៊ីជាមួយគ្នានៅហាង អាមែន នៅម្ដុំផ្សារចាស់ ស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ហើយបន្ទាប់មកពួកខ្លួនក៏បានឡើងជិះរថយន្ត01គ្រឿង ម៉ាកឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BS-8021 ដើម្បីជូនជនរងគ្រោះទៅសំរាក់ ហើយពេលមកដល់មុខសណ្ឋាគា ដឺភិច ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ពេលនោះជនរងគ្រោះក៏បានចុះពីលើដោយទុកកាំភ្លើងខ្លីនៅប្រអប់ដាក់ទឹកក្បែចង្កឹះលេខរថយន្ត ហើយដើរសំដៅ ទៅមុខសណ្ឋាគា ដឺភិច រួចក៏ដើរត្រលប់មកបើកទ្វារថយន្តបំរុងចូលរថយន្តវិញ រូបខ្លួនក៏យកអាវុធនោះបាញ់ជនរងគ្រោះចំនួន03គ្រាប់ រួចក៏ជិះរថយន្តគេចខ្លួន និងដឹកទំលាក់ឈ្មោះ ផាន់ សុផាត ដែលសង្សាជនរងគ្រោះចុះពីលើរថយន្តនៅមុខផ្សារ អីអន2 ហើយរូបខ្លួនក៏ជិះ រថយន្តបន្តគេចខ្លួនតែម្ដង។

មូលហេតុដែលរូបខ្លួនសំលាប់ជនរងគ្រោះដោយសារតែកន្លងមកជនរងគ្រោះតែងតែធ្វើការគំរាមមកលើរូបខ្លួនជាច្រើនលើក ទើបនៅថ្ងៃកើតហេតុរូបមានឱកាសល្អ ក៏សម្រេចចិត្តបាញ់ទៅលើជនរង គ្រោះឈ្មោះ DACKOVI STRA HIJAI តែម្ដង។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងចាត់ការបន្ដតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង