**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញសម្របសម្រួលផលវិវាទ រវាងលោកគ្រូនាយក និងអ្នកគ្រូកិច្ចសន្យា នៅសាលាបឋមសិក្សាដូននាគ**ឧត្តមសេនីយ៍ឯក អុី សុខឃី ចាត់ទុកការចូលរួមរបស់ភ្នាក់សន្ដិសុខឯកជន ក្នុងការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ជារឿងសំខាន់ និងជំរុញឲ្យបន្ដកិច្ចសហការនេះ**ឯកឧត្តម ទេព អស្នារិទ្ធ៖ អ្នកសារព័ត៌មាន មានកាតព្វកិច្ចផ្តល់ព័ត៌មានពិត ត្រឹមត្រូវ ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈជាស្នូលក្នុងការអនុវត្តការងារ ដើម្បីទទួលបានជំនឿទុកចិត្តបានពីសំណាក់សាធារណជន**ក្នុងខែតុលា ACU បានពិនិត្យ និងសម្រេចលើពាក្យបណ្តឹង ២៩បណ្តឹង និងមានមន្រ្តីជាង៤០០នាក់ បានប្រកាសទ្រព្យសម្បត្តិ និងបំណុល**រដ្ឋមន្រ្តីសុខាភិបាល ណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់ បន្តបង្កើនការយកចិត្តទុកដាក់លើជំងឺមិនឆ្លង រួមទាំងជំងឺមហារីក ដើម្បីកាត់បន្ថយអត្រានៃអ្នកកើតជំងឺមហារីក**រដ្ឋមន្រ្តីទេសចរណ៍ ស្នើស្ថានទូតឥណ្ឌា ជួយផ្សព្វផ្សាយពីសភាពការពិត និងសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា នៅតាមបណ្តាញព័ត៌មានក្នុងប្រទេសឥណ្ឌា ដើម្បីទាក់ទាញភ្ញៀវទេសចរពីឥណ្ឌាបន្ថែមទៀត**រាជរដ្ឋាភិបាល សម្រេចបង្កើតក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន**ក្រុមប្រឹក្សាប្រតិបត្តិនៃទីភ្នាក់ងារអង្គការសហប្រជាជាតិ កោតសរសើរចំពោះការរីកចម្រើន និងវឌ្ឍនភាពក្នុងវិស័យនានា នៅកម្ពុជា**សមាគមកាយប្ញទ្ធិនារីកម្ពុជា រៀបចំការបោះជំរំដ៏ធំប្រចាំឆ្នាំរយៈពេល៤ថ្ងៃ នៅខេត្តមណ្ឌលគិរី**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ទទួលជួបពិភាក្សាការងារ និងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងយុត្តិធម៌ និងមូលនិធិខុនរ៉ាដអាឌិនណៅអ៊ែរអាឡឺម៉ង់ប្រចាំកម្ពុជា**ឯកឧត្ដម ហេង សួរ ដឹកនាំប្រតិភូក្រសួងការងារ ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការងារអាស៊ានបូកបី លើកទី១៣ និងកិច្ចប្រជុំពាក់ព័ន្ធ ក្នុងប្រទេសសិង្ហបុរី**ន.គ.ស. បំភ្លឺការចុះផ្សាយនិងផ្សព្វផ្សាយលើបណ្តាញព័ត៌មាននិងបណ្តាញសង្គមរបស់ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ពាក់ព័ន្ធការទទួលរងពិន័យអន្តរការណ៍**រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំពិធីប្រណាំងទូកក្របខណ្ឌរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែវិច្ឆិកា**សម្តេចធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភអំណោយជូនអតីតយុទ្ធជនពិការ និងគ្រួសារអតីតយុទ្ធជនពលី មានជីវភាពលំបាកខ្វះខាត នៅស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ដឹកនាំកិច្ចប្រជុំស្ដីពីរបាយការណ៍លទ្ធផលនៃការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួងអភិវឌ្ឍន៍ជនបទ**សិស្សនិទ្ទេស A ២០នាក់ពីថ្នាក់រៀនតែមួយ!**កម្ពុជាត្រូវការ និងស្វាគមន៍ដៃគូវិនិយោគលើវិស័យកសិកម្ម ដែលអាចនាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិ**នាយឧត្ដមសេនីយ៍ វង្ស ពិសេន កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់កងកម្លាំងកងទ័ព កម្លាំងប៉ូលិស នៅក្នុងការបំពេញភារកិច្ចការពារបូរណភាពទឹកដី និងការរក្សាសុខសន្តិភាព**ឯកឧត្ដម ជា វ៉ាន់ដេត ជួបពិភាក្សាការងារជាមួយក្រុមជំនាញ ICANN លើការគ្រប់គ្រងឈ្មោះដែន ក្នុងប្រព័ន្ធអ៊ីនធឺណិត**រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការស្តីពីការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០

បទវិភាគ៖សហរដ្ឋអាមេរិក “ឡោមព័ទ្ធប្រទេសចិនដោយបន្ទះឈីប”មុខជានឹងបំផ្លាញផលប្រយោជន៍ទាំងអ្នកដទៃផងនិងខ្លួនឯងផងដែរ


………………………..
ពេលថ្មីៗកន្លងទៅនេះ តាមការផ្សាយដំណឹងនៃទីភ្នាក់ងារព័ត៌មាន Kyodo របស់ជប៉ុនឱ្យដឹងថា រដ្ឋាភិបាលជប៉ុននឹងចាប់ផ្តើមដាក់កំហិតទៅលើការនាំចេញគ្រឿងបរិក្ខារផលិតវត្ថុពាក់កណ្ដាលចម្លង(Semiconductor)ដ៏ជឿនលឿនចំពោះប្រទេសចិនចាប់ពីរដូវផ្ការីកឆ្នាំនេះទៅ បន្ទាប់ពីសម្រេចការធ្វើវិសោធនកម្មទៅលើ《ច្បាប់អំពីរូបិយប័ណ្ណនិងពាណិជ្ជកម្មបរទេស》 ។ កាលពីថ្ងៃទី២៧ខែមករាឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំពិគ្រោះពិភាក្សាជាក់ស្តែងដែលបើកធ្វើនៅក្រុងវ៉ាស៊ីនតោន រដ្ឋធានីសហរដ្ឋអាមេរិក ភាគីទាំងបីសហរដ្ឋអាមេរិក ជប៉ុននិងហូឡង់បានឈានដល់គំនិតឯកភាពរួម ដោយមានគោលបំណងដាក់កំហិតទៅលើការនាំចេញគ្រឿងបរិក្ខារសម្រាប់ផលិតវត្ថុពាក់កណ្ដាលចម្លងចំពោះប្រទេសចិន ។ បន្ទាប់ពីដំណឹងនេះផ្សាយចេញទៅ បង្កឱ្យមជ្ឈដ្ឋានមតិអន្តរជាតិមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ ភាគីចិនបានសម្តែងការប្រឆាំងយ៉ាងដាច់ខាតចំពោះការនេះ។
ប៉ុន្មានឆ្នាំកន្លងទៅនេះ សហរដ្ឋអាមេរិកបានប្រព្រឹត្តទង្វើមួយចំនួនឥតឈប់ឈរដើម្បីទប់ស្កាត់ការអភិវឌ្ឍវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាកម្រិតខ្ពស់របស់ចិន ។ ក្នុងអំឡុងពេលរដ្ឋាភិបាលរបស់លោកត្រាំ ក្រោមស្ថានការណ៍ដែលគ្មានការពិតនិងភស្តុតាងអ្វីសោះ សហរដ្ឋអាមេរិកបានប្រើប្រាស់កម្លាំងជាតិដាក់សម្ពាធនិងដាក់ទណ្ឌកម្មដោយគ្មានហេតុផលទៅលើសហគ្រាសវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាខ្ពស់របស់ចិនដែលមានកម្លាំងប្រកួតប្រជែងអន្តរជាតិ ។ បន្ទាប់ពីលោក Joe Biden ឡើងកាន់មុខតំណែង ក៏ប្រើឧបាយកលអាក្រក់អំពី “ការផ្តាច់ទំនាក់ទំនង”ដូចគ្នាផងដែរ ។ សហរដ្ឋអាមេរិកមិនគ្រាន់តែដាក់ចេញសេចក្តីព្រាងច្បាប់ស្តីពីបន្ទះឈីបនិងវិទ្យាសាស្ត្រនិងប្រកាសពីបទបញ្ជាហាមឃាត់បន្ទះឈីបចំពោះប្រទេសចិនប៉ុណ្ណោះទេ ថែមទាំងក៏ដាក់កម្លាំងសម្ពាធទៅលើប្រទេសនិងតំបន់ផ្សេងទៀតដើម្បីបង្កើត “សម្ព័ន្ធបន្ទះឈីប”ដែលច្រានចោលប្រទេសចិន ក្នុងន័យពង្រឹង “ការឡោមព័ទ្ធខាងបន្ទះឈីប”ចំពោះប្រទេសចិន ។
រដ្ឋាភិបាលអាមេរិក “អូសទាញឬគំរាមកំហែងយ៉ាងគឃ្លើន”ដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន នេះមិនត្រឹមតែបំផ្លាញសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាសចិនប៉ុណ្ណោះទេ ថែមទាំងក៏បំផ្លាញផលប្រយោជន៍របស់សម្ព័ន្ធមិត្តរបស់អាមេរិកផងដែរ ។ បច្ចុប្បន្ននេះ ប្រទេសផ្គត់ផ្គង់គ្រឿងបរិក្ខារវត្ថុពាក់កណ្ដាលចម្លងធំបំផុតដែលកាន់លំដាប់ថ្នាក់ពីទីមួយដល់ទីបីលើទូទាំងពិភពលោកគឺសហរដ្ឋអាមេរិក ជប៉ុននិងហូឡង់ ។ ការផ្សាយដំណឹងនៃប្រព័ន្ធសារព័ត៌មាន BBC បានដកស្រង់ទស្សនៈរបស់អ្នកជំនាញថា ពេលមុននេះ ពាណិជ្ជករផលិតគ្រឿងបរិក្ខារវត្ថុពាក់កណ្ដាលចម្លងរបស់ជប៉ុននិងហូឡង់បាននាំចេញបរិក្ខារជាច្រើនទៅឱ្យទីផ្សារប្រទេសចិន ហើយប្រទេសចិនគឺជាអតិថិជនធំទីបីនៃក្រុមហ៊ុន ASML ដូច្នេះ តើសហរដ្ឋអាមេរិកនឹងបំពេញបន្ថែមការខូចខាតរបស់សហគ្រាសទាំងនេះដែលបណ្តាលមកពីបម្រាមហាមឃាត់ការនាំចេញតាមរបៀបណា វានឹងជាចំណុចសំខាន់នៃការអនុវត្តកិច្ចព្រមព្រៀងនេះ ។
ក្រៅពីនេះ ការដែលសហរដ្ឋអាមេរិកដាក់កំហិតទៅលើការនាំចេញគ្រឿងបរិក្ខារផលិតវត្ថុពាក់កណ្ដាលចម្លងចំពោះប្រទេសចិនក៏បានបង្កជាផលប៉ះពាល់ដោយប្រយោលដល់ប្រទេសផ្សេងទៀតដែលបូករួមទាំងអាល្លឺម៉ង់ផងដែរ។ ប្រព័ន្ធសារព័ត៌មានអាល្លឺម៉ង់បានថ្លែងថា សហគ្រាសអាល្លឺម៉ង់មួយចំនួននឹងរងការខូចខាតយ៉ាងខ្លាំង ។ តាមការផ្សាយដំណឹងនៃកាសែត《Junge Welt》 របស់អាល្លឺម៉ង់កាលពីថ្ងៃទី៦ខែកុម្ភៈបានឱ្យដឹងថា ក្រុមហ៊ុន Carl Zeiss AG និងក្រុមហ៊ុន TRUMPF ដែលស្ថិតនៅរដ្ឋ Baden Wurdenburg របស់អាល្លឺម៉ង់នឹងរងផលប៉ះពាល់ដោយផ្ទាល់ ។ “ប្រសិនបើនៅពេលអនាគត បរិមាណលក់របស់ក្រុមហ៊ុន ASML បានធ្លាក់ចុះដោយសារទីផ្សារនៅប្រទេសចិនកាន់តែតូចទៅ នោះ ក្រុមហ៊ុន Carl Zeiss AG និងក្រុមហ៊ុន TRUMPF ក៏នឹងរងផលប៉ះពាល់ដែរ ។”
អ្វីដែលកាន់តែគួរឱ្យអស់សំណើចនោះគឺ ក្រោមចេតនាភូមិសាស្ត្រនយោបាយដែលប្រកបដោយភាពខុសទំនង រដ្ឋាភិបាលអាមេរិកសឹងតែមិនស្តាយលះបង់ចោលផលប្រយោជន៍របស់សហគ្រាសប្រទេសខ្លួន ។ សមាគមអាជីវកម្មវត្ថុពាក់កណ្ដាលចម្លងរបស់អាមេរិកដែលបានតំណាងឱ្យក្រុមហ៊ុនបន្ទះឈីប៩៩ភាគរយរបស់អាមេរិកធ្លាប់ចេញផ្សាយរបាយការណ៍ថា ទង្វើរបស់សហរដ្ឋអាមេរិកដែលដាក់សម្ពាធលើប្រទេសចិនឥតឈប់ឈរប្រហែលនឹងបំផ្លាញផលប្រយោជន៍របស់ឧស្សាហកម្មវត្ថុពាក់កណ្ដាលចម្លងរបស់អាមេរិកទាំងមូល ។ ឧទាហរណ៍ដូចជា បន្ទាប់ពីរដ្ឋាភិបាលអាមេរិកអនុវត្តការដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹងទៅលើមុខរបរបន្ទះឈីបនិងស៊ូភើកុំព្យូទ័ររបស់ចិន ក្រុមហ៊ុនវត្ថុពាក់កណ្ដាលចម្លងជាច្រើនរបស់អាមេរិកសឹងតែខាតបង់ប័ណ្ណភាគហ៊ុនក្នុងតម្លៃប្រហែល២សែន៤ម៉ឺនលានដុល្លារអាមេរិកក្នុងពេលតែមួយយប់ ។ ក្រុមហ៊ុនប្រឹក្សាយោបល់ Boston ក៏ធ្លាប់ប៉ាន់ប្រមាណថា ប្រសិនបើក្រុងវ៉ាស៊ីនតោនចចេសអនុវត្តការផ្តាច់ទំនាក់ទំនងផ្នែកបច្ចេកវិទ្យា នោះក្រុមហ៊ុនបន្ទះឈីបអាមេរិកនឹងបាត់បង់កូតាទីផ្សារសកលចំនួន១៨ភាគរយនិងចំណូល៣៧ភាគរយ ។ដូច្នេះ អាចឃើញថា សហរដ្ឋអាមេរិកបង្ក “ការបញ្ឆោតអូសទាញនិងគំរាមកំហែងយ៉ាងគឃ្លើន” វាមិនត្រឹមតែបំផ្លាញក្បួនច្បាប់ទីផ្សារនិងសណ្តាប់ធ្នាប់ផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិ បានវាយប្រហារខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់សកលប៉ុណ្ណោះទេ ថែមទាំងក៏បានបណ្តាលឱ្យសហគ្រាសប្រទេសខ្លួននិងសហគ្រាសរបស់សម្ព័ន្ធមិត្តរងការខូចខាតយ៉ាងខ្លាំងផងដែរ ។ អ្នកនយោបាយអាមេរិកដែលពោរពេញទៅដោយគំនិតអនុត្តរភាពប្រហែលបានធ្វេសប្រហែសការពិតជាក់ស្តែងមួយគឺ ពិតមែនតែសហរដ្ឋអាមេរិកបានប្រើប្រាស់មធ្យោបាយគ្រប់បែបយ៉ាង ដើម្បីបំបិទខាងបច្ចេកវិទ្យាចំពោះប្រទេសចិនជាប់រហូតមកក្នុងរយៈពេលរាប់សិបឆ្នាំកន្លងទៅនេះក៏ដោយ ក៏ប៉ុន្តែមិនដែលបានរារាំងប្រទេសចិនទទួលបានសមិទ្ធផលដ៏ធំធេងក្នុងវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាខ្ពស់នោះឡើយ ។
ប្រសិនបើសហរដ្ឋអាមេរិកបន្តប្រកាន់ខ្ជាប់គំនិតអនុត្តរភាព ប្រកាន់ខ្ជាប់ទង្វើឯកតោភាគីនិយមនិងការពារនិយម ក៏ដូចជាបន្តបំផា្លញរបៀបរៀបរយនិងក្បួនច្បាប់មូលដ្ឋានខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិ នោះមុខជានឹងបំផ្លាញផលប្រយោជន៍របស់ខ្លួនជាក់ជាមិនខាន ៕

អត្ថបទដែលជាប់ទាក់ទង