**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់**ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្តចុះរកទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams**ឯកឧត្តម សួស ប្រាថ្នា កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធខេត្តកំពង់ស្ពឺ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ

លោក ត្រាំ ឡើងជិះរថយន្តដឹកសំរាម ក្រោយលោក បៃដិន ដៀលក្រុមអ្នកគាំទ្ររបស់លោក ថាជាសំរាម

វ៉ាសុីនតោន៖ កាលពីថ្ងៃពុធសប្តាហ៍នេះ បេក្ខជនបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ បានធ្វើសន្និសីទសារព័ត៌មានចេញពីក្នុង​រថយន្តដឹកសំរាម១គ្រឿង ស្របពេលដែលយុទ្ធនាការឃោសនាបោះឆ្នោតរបស់សេតវិមាន ត្រូវបានបង្ខំឱ្យដកខ្លួនឃ្លាតឆ្ងាយពីពាក្យសម្តី របស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ស្តីពីក្រុមអ្នកគាំទ្របក្សសាធារណរដ្ឋ ដែលបានបង្កជារឿងឈឺក្បាល សម្រាប់បេក្ខជន​បក្សប្រជាធិបតេយ្យ គឺអនុប្រធានាធិបតី លោកស្រី កាម៉ាឡា ហារីស (Kamala Harris)។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ២០២៤។

ថ្លែងប្រតិកម្មចំពោះការលើកឡើងមួយ ដែលថាតំបន់ Puerto Rico ប្រៀបដូចជា ដែនកោះពោរពេញទៅដោយសំរាម អណ្តែត​ព្រោងព្រាត លោក បៃដិន បាននិយាយយ៉ាងដូច្នេះថា «សំរាមដែលខ្ញុំមើលឃើញ កំពុងអណ្តែតនោះ គឺមានតែអ្នកគាំទ្រលោក ត្រាំ ប៉ុណ្ណោះ»។ ភ្លាមៗខាងសេតវិមាន បានចេញមុខបកស្រាយថា លោកប្រធានាធិបតីអាមេរិក មិនមែនចង់សំដៅលើ អ្នកគាំទ្រ​បក្សសាធារណរដ្ឋឡើយ ប៉ុន្តែទៅលើវោហារសាស្រ្តរបស់លោក ត្រាំ ឯណោះទេ។ រីឯលោកស្រី ហារីស ក៏បាននិយាយដែរថា «ខ្ញុំចង់បញ្ជាក់ឱ្យច្បាស់ថា ខ្ញុំមិនយល់ស្របជាខ្លាំង ចំពោះការរិះគន់ណាមួយលើប្រជាជនអាមេរិក ដោយផ្អែកលើបុគ្គលដែលពួកគេបោះឆ្នោតឱ្យ»។

គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់លោក បៃដិន បានផ្តល់ជាឱកាសមួយ សម្រាប់យុទ្ធនាការឃោសនារបស់លោក ដូណាល់ ត្រាំ។ លោក ត្រាំ បានពាក់អាវកាក់បុគ្គលិកអនាម័យ និងបានឡើងជិះរថយន្តដឹកសំរាមមួយគ្រឿង នៅឯព្រលានយន្តហោះក្នុងរដ្ឋ Wisconsin ហើយបានឆ្លើយសំណួរអ្នកកាសែត ពេលកំពុងអង្គុយនៅក្នុងនោះ។

អតីតប្រធានាធិបតីអាមេរិករូបនេះ បានលើកឡើងដូច្នេះថា «អ្នកមិនអាចធ្វើជាប្រធានាធិបតីបានទេ ប្រសិនបើអ្នកស្អប់ខ្ពើមប្រជាជនអាមេរិក»។ ការបោះឆ្នោតប្រធាធិបតីអាមេរិកអាណត្តិថ្មី នឹងប្រព្រឹត្តទៅនាថ្ងៃទី៥ ខែវិច្ឆិកា៕

អត្ថបទដែលជាប់ទាក់ទង