**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

ខេត្តបន្ទាយមានជ័យ រៀបចំពិធីផ្សព្វផ្សាយ អនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃ ខេត្តបន្ទាយមានជ័យ លើកទី៣០

នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ មន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យ បានសហការជាមួយព្រះមន្ត្រីសង្ឃខេត្ត បើកនៅពិធីផ្សព្វផ្សាយអនុសំវច្ចរៈមហាសន្និបាត បានមន្ត្រីសង្ឃខេត្តបន្ទាយមានជ័យលើកទី​៣០ ដែលប្រារព្ធធ្វើឡើងនៅបរិវេណវត្តគិរីចំការខ្នុរ សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបានមានប្រសាសន៍លើកឡើងថា៖តាមរយៈនយោបាយឈ្នះ ឈ្នះ ក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុនសែន នាយរដ្ធមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជា ប្រទេសយើងមានការរីកចម្រើនលើគ្រប់វិស័យទាំងវិស័យពុទ្ធចក្រនិងអាណាចក្រ គួរឲ្យកត់សម្គាល់ ពិសេសនៃការធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធសង្គម ស្ថិរភាពនយោបាយ ការគោរពសិទ្ធមនុស្ស និងការវិវឌ្ឍទៅមុខឥតឈប់ឈរក្នុងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងសេរីភាពខាងជំនឿសាសនា ត្រូវបានលើកតម្កើងផងដែរ ក្នុងនោះរួមមានព្រះពុទ្ធសាសនា អ៊ីស្លាមសាសនា គ្រិស្តសាសនានិងសាសនាដទៃទៀត ដែលបាននឹងកំពុងប្រតិបត្តិការដោយឈរលើគោលការណ៍គោរពគ្នាទៅវិញទៅមក ក្នុងក្របខ័ណ្ឌច្បាប់។

លោកបានបន្តថា៖ ខេត្តបន្ទាយមានជ័យ មានវត្តចំនួន ២៥៤វត្ត ក្នុងនោះព្រះសង្ឃសរុបទាំង០២ គណៈចំនួន ៤.៣២១អង្គ,​ភិក្ខុមានចំនួន ១.២៦២អង្គ និងសាមណេរ ៣.០៥៩អង្គ ក្នុងនោះវត្តគណៈធម្មយុត្តិកនិកាយមាន ១១វត្ត មានព្រះសង្ឃ ១០៣អង្គ មានភិក្ខុ មានចំនួន ៣៣អង្គ និងសាមណេរ ចំនួន ៧០អង្គ ។អនុសំវច្ចរៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងខេត្តលើកទី៣០ នេះនឹងពិនិត្យពិចារណាពិភាក្សារិៈរកយុទ្ធវិធីថ្មីថ្មី ដើម្បីឲ្យព្រះពុទ្ធសាសនាកាន់តែមានការរីកចម្រើនឡើងបន្ថែមទៀត ដូចជាផ្សព្វផ្សាយគោលការណ៍គ្រឹះព្រះធម៌ព្រះពុទ្ធសាសនា សីលសមាធិ និងបញ្ញាអប់រំមហាជន ប្រជាជនឲ្យយល់ដឹងនិងជ្រាបពីអ្វីដែលល្អ និងអ្វីដែលអាក្រក់ ឲ្យប្រាចាកអំពើអបាយមុខផ្សេងៗ ស្គាល់គុណ ស្គាល់ទោស និងធ្វើឲ្យពិភពលោកទាំងមូលមានសុខសន្តិភាព។ដូចគាថាលោក ពោលថា នត្ថិ សន្តិ បរំ សុខំ ពុំមានសេចក្ដីសុខណាប្រសើរជាងសេចក្ដីសុខស្ងប់នោះឡើយ។

ថ្លែងនាឱកាសនោះ លោក យឹម សំណាង អភិបាលរងខេត្តបានមានប្រសាសន៍កោតសរសើរចំពោះព្រះសង្ឃអាចារ្យ គណៈកម្មការ សីលវន្ត សីលវតី ពុទ្ធបរិស័ទដែលបានខិតខំប្រតិបត្តិខ្លួន និងជួយអប់រំដល់ពុទ្ធបរិស័ទតាមលំអាន ពុទ្ធវច្ឆរ ដែលមានព្រះត្រៃបិដកជាគោល ជម្រះចោលនូវសេចក្ដី ហ្មងសៅទាំងឡាយទាំងពួងតាមគន្លងព្រះធម៌ការប្រមូលផ្ដុំជាកម្លាំងការពារថែរក្សាសន្តិភាព ភាពសាមគ្គីភាពជំរុញការកសាងជាតិឆ្ពោះទៅរកភាពថ្កុំថ្កើងរុងរឿង ។ ម្យ៉ាងវិញទៀតសូម អនុវត្តនូវគោលនយោបាយរបស់រាជ រដ្ឋាភិបាលដែលបានកំណត់ថាការគោរពសិទ្ធិសេរីភាពខាងជំនឿសាសនា លើកស្ទួយព្រះពុទ្ធសាសនារបស់រដ្ឋនិងបង្កលក្ខណៈងាយស្រួលដល់ សកម្មភាពនៃសាសនាផ្សេងផ្សេងទៀតដោយផ្អែក មូលដ្ឋានចៀសវាងការរើសអើងការបែងចែក ភាពខុសគ្នាខាងជំនឿសាសនា។

គួរបញ្ជាក់ផងដែរថា មហាសន្និបាតព្រះមន្ត្រីសង្ឃទូទាំងខេត្តបន្ទាយមានជ័យលើកទី៣០នេះផងដែរ ថ្នាក់ដឹកនាំព្រះមន្ត្រីសង្ឃខេត្តព្រះមន្ត្រីសង្ឃស្រុកក្រុងបាននិមន្ដឡើងធ្វើបទអន្តរាគមន៍រាយការណ៍ពីការងារគ្រប់គ្រង និងបានលើកឡើងពីបញ្ហាពាក់ព័ន្ធប្រឈមនានា។

ជាចុងក្រោយលោក​ អភិបាលរងខេត្ត​ ក៏បានផ្តាំផ្ញើរ​ ថាទន្ទឹមនឹងការរីកចម្រើននេះផងដែរ​ ក៏នៅមានបញ្ហាជាច្រើនដែលត្រូវបន្តធ្វើការដោះស្រាយ ដោយឈរលើទស្សនៈថា៖ ព្រះពុទ្ធសាសនាជាកម្លាំងដឹកនាំចរិយាធម៌សង្គម”​ ការពិភាក្សាលើបញ្ហាបច្ចុប្បន្ននេះ ខ្លឹមសារអនុសំវច្ឆរមហាសន្និបាត មន្ត្រីសង្ឃលើកទី៣០ ទូទាំខេត្ត បានលើកឡើង គឺជាការប្រការសមស្រប ដូច្នេះសូមថ្នាក់ដឹកនាំព្រះសង្ឃគ្រប់ថ្នាក់ត្រូវ ជំរុញបន្ថែមទៀតនូវកិច្ចការមួយចំនួនដូចខាងក្រោម៖
១-បន្តរៀបចំរចនាសម្ព័ន្ធតែងតាំងឱ្យបានគ្រប់វត្តអារាម ដោយផ្អែកលើព្រះសង្ឃប្រកាស សេចក្តីណែនាំរបស់គណៈសង្ឃនាយក និង ក្រសួងធម្មការ និង សាសនា ។ ២-បន្តការដោះស្រាយអធិករណ៍ក្នុងពុទ្ធសាសនា ដោយត្រូវផ្អែកលើសង្ឃប្រកាស និងលិខិតបទដ្ឋានពាក់ព័ន្ធ ជៀសវៀងការប្រើឥទ្ធិពលណាមួយមិនសមស្របធ្វើឲ្យប៉ះពាល់បាត់បង់ក្រមសីលធម៌ ។ ៣-ពិនិត្យសកម្មភាពធ្វើអាជីវកម្មលើសាសនា កេងប្រវ័ញ្ចដើម្បីផលប្រយោជន៍ លាភសក្ការៈតាមគ្រប់រូបភាពដូចជា ៖​ ការឃោសនា រៃអង្គាស តាមទីប្រជុំជនសាធារណៈ ធ្វើឱ្យបាត់បង់តម្លៃព្រះពុទ្ធសាសនា ៕

អត្ថបទដែលជាប់ទាក់ទង