**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ**គណៈកម្មការទី៩រដ្ឋសភា​ ចុះជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាល​ខេត្តរតនគិរី**អភិបាលខេត្តបាត់ដំបង អំពាវនាដល់មន្រ្តីរាជការ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្ស និងនិស្សិតត្រូវមានស្មារតីជាតិនិយមចូលរួមគាំទ្រផលិតផលខ្មែរ បន្តពហិកាផលិតផលថៃ**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងចាត់ទុកមូលធនមនុស្សគឺជា «ដង្ហើម នៃវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចជាតិ»**រដ្ឋមន្រ្តី ហេង សួរ៖ កម្ពុជាមានភាពម្ចាស់​ការលើ​ការ​បណ្ដុះ​​បណ្ដាល និងផ្គត់ផ្គង់​កម្លាំងពល​កម្មផ្នែក​យាន​យន្ត​គ្រប់ប្រភេ​ទ​ចាប់​ពីចុង​ឆ្នាំ ២០២៧ខាង​មុខនេះ**លោកXi Jinping យកចិត្តទុកដាក់និងជំរុញការអភិរក្សបេតិកភ័ណ្ណវប្បធម៌ចិន**ខំប្រឹងពេញទំហឹងតាមចិត្ត ហ៊ានពលីជីវិត ដើម្បីមិនឱ្យប្រជាជនខកបំណង**កម្ពុជានឹងរៀបចំពិរព័ណ៍ដ៏ធំមួយប្រចាំឆ្នាំ ពិរព័ណ៍ផលិតផលអាស៊ាន-ចិនជាលើកទី២ចាប់ថ្ងៃទី១៩ ដល់ ២១ មិថុនាខាងមុខ**អុីរ៉ង់៖ សេចក្តីព្រាងចុងក្រោយនៃអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយអាមេរិក បានគ្របដណ្តប់លើបញ្ហាសំខាន់ៗជាច្រើន រាប់ចាប់ពីការងារនុយក្លេអ៊ែរ ការបើកច្រកសមុទ្រហ័រមូស និងការលើកលែងទណ្ឌកម្មប្រេង**លោក ត្រាំ រិះគន់យ៉ាងខ្លាំងចំពោះការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើរដ្ឋធានីបេរូត ប្រទេសលីបង់ ហើយបានទាមទារឱ្យបញ្ឈប់ជាបន្ទាន់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យកសិកម្ម៖ ការចិញ្ចឹមពិភពលោក ព្រមទាំងការពារអាកាសធាតុ**សម្តេចធិបតី ដាក់ចេញអនុសាសន៍មួយចំនួន ដើម្បីជំរុញការអភិវឌ្ឍវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា**សម្តេចធិបតី៖ ការបណ្ដុះបណ្ដាលជំនាញទន់ ឬ Soft skills គឺផ្ដោតសំខាន់លើការជំរុញលើកទឹកចិត្តខ្លួនឯង**សម្តេចធិបតី កោតសរសើរក្រសួងការងារ ដែលបានអនុវត្តយ៉ាងល្អលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់ប្រជាពលរដ្ឋ**សម្តេចធិបតី៖ រាជរដ្ឋាភិបាលបានជំរុញឱ្យក្រសួងការងារ សហការជាមួយក្រសួងអប់រំ ដាក់ចេញនូវយន្តការ «គន្លងវិជ្ជាជីវៈ» ដែលជាសមិទ្ធផលរួមគ្នានៃការធ្វើបដិវត្តន៍កម្មថ្មី នៃប្រព័ន្ធអប់រំ**សម្តេចធិបតី ណែនាំដល់ក្រសួងការងារ បន្តយកចិត្តទុកដាក់លើការបណ្ដុះបណ្ដាលជំនាញដល់ប្រជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃ

សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ផ្ដល់ថវិការជូនកងកម្លាំងអាវុធហត្ថខេត្តព្រះសីហនុ ក្រុមការងារពន្លត់អគ្គីភ័យអង្គភាព ៧១១ និងកំពង់ផែក្រុងព្រះសីហនុ

ភ្នំពេញ​៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ​ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកថវិការសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត និងស្រាបៀរ ទឹកផ្លែឈើ ទឹកសុទ្ធជូនកងកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ក្រុមការងារពន្លត់អគ្គិគភ័យស្នងការដ្ឋាននគរបាលខេត្ត អង្គភាព ៧១១ និងកំពង់ផែក្រុងព្រះសីហនុ ក្នុងឱកាសបុណ្យចូលឆ្នាំចិន វៀតណាម នៅទីបញ្ជាការកថរាជអាវុធហត្តខេត្ត និងនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត ស្ថិតនៅក្រុងព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណកងកម្លាំងប្រដាប់អាវុធស្របពេលដែលពិធីបុណ្យចូលឆ្នាំចិន វៀតណាម ក៏ដូចជាពិធីបុណ្យជាតិ អន្តរជាតិ មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋបានធ្វើការឈប់សម្រាកជួបជុំជាមួយក្រុមគ្រួសារ មិត្តភ័ក្រក៏ប៉ុន្តែកងកម្លាំងរបស់យើងមិនបានឈប់សម្រាកនោះទេ ព្រោះជាប់ភារកិច្ចក្នុងការការពារសន្តិសុខ សុវត្ថិភាពសាធារណជូនប្រជាពលរដ្ឋមកលេងកម្សាន្តនៅតាមតំបនរមណីយដ្ឋាននានា តំបន់មាត់សមុទ្រ និងតាមតំបន់កោះក្នុងខេត្តព្រះសីហនុ។ ហើយកាលពីម្សិលមិញឯកឧត្តមអភិបាលខេត្ត ក៏បានអញ្ជើញចុះសួរសុខទុក្ខ និងជូនពរកងកម្លាំងនគរបាលចរាចរណ៍ដែលឈរប្រចាំការនៅតាមចំណុចគោលដៅមួយចំនួនក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ដើម្បីជាការលើកទឹកចិត្ត និងជូនពរឱ្យកងកម្លាំងរបស់យើងមានសេចក្តីសុខ សុភមង្គលគ្រប់ក្រុមគ្រួសារ។

ទន្ទឹមនោះឯកឧត្តមអភិបាលខេត្ត បានផ្តោតសំខាន់ទៅលើមន្ត្រីពន្លត់អគ្គិភ័យយើងត្រូវត្រៀមបង្កាឱ្យបានខ្ពស់ ព្រោះរដូវបុណ្យទាននេះ ជារដូវក្តៅប្រជាពលរដ្ឋតែងតែនាំគ្នាដុតទៀន ធូបនៅតាមផ្ទះរៀងៗខ្លួន វាអាចបង្កជាគ្រោះអគ្គិភ័យនៅពេលដែលយើងមិនមានការប្រុងប្រយ័ត្នចេញទៅខាងក្រៅ បណ្តាលធ្វើឱ្យមានជាអគ្គិភ័យឆាបឆេះកើតឡើងដោយយថាហេតុណាមួយកើតឡើង។

ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណក្រុមការងារពន្លត់អគ្គិភ័យទាំងអស់ដែលបានធ្វើប្រតិបត្តិការនៅក្នុងខេត្តព្រះសីហនុ តែងតែចូលរួមសហការគ្នាក្នុងការជួយពន្លត់ភ្លើងបានទាន់ពេលវេលា នៅពេលមានអគ្គិភ័យឆាបឆេះម្តងៗ ពិសេសកាលពីគ្រោះអគ្គិភ័យថ្មីៗនេះនៅសណ្ឋាគារមួយកន្លែងក្នុងក្រុងព្រះសីហនុ នៅលើអគារកម្ពស់១០ជាន់ កម្លាំងអគ្គិភ័យរបស់យើងមានទាំងកងរាជអាវុធហត្ថ ស្នងការដ្ឋាននគរ បាលខេត្ត អង្គភាព ៧១១ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានចេញទៅជួយពន្លត់ភ្លើងបានទាន់ពេលវេលា និងរំដោះមនុស្សបានជាង ១០០នាក់ ប្រកបដោយសុវត្ថិភាពនៅ លើអគារនោះថែមទៀតផង ទោះបីយើងមិនមានឧបការណ៍ ឬសម្ភារះទំនើបក្នុងការចូលជួយសង្គ្រោះយ៉ាងណាក៏ដោយ ក៏យើងខិតខំបំពេញការងារទទួលលទ្ធផលល្អ នេះជាការចូលរួមសហការ នៃការទទួលខុសត្រូវរួមគ្នាពន្លត់អគ្គិភ័យនៅក្នុងក្រុងព្រះសីហនុរបស់យើងទទួលបានជោគជ័យ។ ផ្តើមចេញពីការចូលរួមរបស់គ្រប់អង្គភាពដែលមានទីតាំងនៅក្នុងខេត្តព្រះសីហនុ ទើបយើងគ្រប់គ្រងសភាពការណ៍បានទាន់ពេលវេលា និងសូមជូនពរឱ្យកងកម្លាំង និងអ្នកស្ម័គ្រចិត្តទាំងអស់មានសុខភាពល្អគ្រប់ៗគ្នាក្នុងការបំពេញភារកិច្ចបន្តទៀត។

ឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកស្រាបៀរ ទឹកផ្លែឈើ ទឹកសុទ្ធ ជូនកងកម្លាំង និងមន្ត្រីពន្លត់អគ្គិភ័យកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងបាននាំយកថវិកាសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ឧបត្ថម្ភជូនកម្លាំងកងរាជអាវុហត្ថខេត្តព្រះសីហនុ ចំនួន ១០លានរៀល កម្លាំងស្នងការដ្ឋាននគរបាលខេត្ត ១០លានរៀល អង្គភាព ៧១១ ៥លានរៀល និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ៥លានរៀលផងដែរ៕

អត្ថបទដែលជាប់ទាក់ទង