**កម្ពុជាបន្តប្តេជ្ញាយ៉ាងមុតមាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីពង្រឹងនូវមិត្តភាពដែកថែប ព្រមទាំងលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ**កងទ័ពកម្ពុជា និងអាមេរិក ជួបពិភាក្សាគ្នាក្នុងគោលបំណងត្រៀមរៀបចំសមយុទ្ធឆ្មាំអង្គរ Angkor Sentinel 2027**អ៉ីស្រាអែល និងលីបង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌមួយ ដើម្បីឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់**ព្រះមហាក្សត្រ និងសម្ដេចម៉ែ នឹងយាងនិវត្តពីទីក្រុងប៉េកាំង ប្រទេសចិន មកមាតុភូមិកម្ពុជាវិញ នៅដើមខែក្រោយ**សម្ដេចធិបតី៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមេគ្រួសារបក្ស ប្រមាណជាង ៤ពាន់គ្រួសារ ក្នុងឃុំពពក និងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ**ឯកឧត្តមយ ឈាង រ៉ា ៖លេីសពីការការពារប្រព័ន្ធខួរក្បាលដេីម្បីទទួលបានសមត្ថភាពចៀសពីពិការភាព ការទទួលខុសត្រូវរបស់យើងបន្ថែមទៀនោះគឺ ការបណ្តុះមនសិការខ្ពស់ ប្រកបដោយសតិសម្បជញ្ញៈ គុណធម៌ គតិបណ្ឌិត ឆ្ពោះទៅការកសាងអនាគតគាប់ប្រសេីរ**ឯកឧត្តម ទ្រី ដាលុច អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានដែកបាឡេ ឆ្លងស្ទឹងស្ទោង ក្នុងស្រុកប្រាសាទបល្ល័ង្ក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ

មន្រ្តីនគរបាលចរាចរណ៍ខេត្តកំពង់ស្ពឺមួយក្រុម ត្រូវដកបញ្ឈរជើង ក្រោយផាកពិន័យអ្នកបើករថយន្តដោយមិនចេញវិក័យបត្រ

ភ្នំពេញ៖ មន្រ្តីនគរបាលចរាចរណ៍មួយក្រុមនៅខេត្តកំពង់ស្ពឺ ត្រូវបានស្នងការនគរបាលខេត្ត ដកបញ្ឈរជើងជាបណ្តោះអាសន្ន ក្រោយផ្ទុះរឿងលើបណ្តាញ សង្គមហ្វេសបុក ដោយសារតែមន្រ្តីនគរបាលទាំងនេះ បានផាកពិន័យអ្នកបើករថយន្តមួយគ្រឿងចំនួន២០០ដុល្លារ ដោយមិនចេញវិក័យបត្រ។

របាយការណ៍របស់ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា មន្រ្តីនគរបាលដែលទទួលលុយពីអ្នកបើកបរ គឺលោកអនុសេនីយ៍ឯក ខែម សុធារិទ្ធ មានតួនាទីជានាយផ្នែកចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ រួមជាមួយក្រុមការងារសរុប១០នាក់។

សូមបញ្ជាក់ថា ករណីផាកពិន័យអ្នកបើកបរដោយមិនចេញវិក័យបត្រនេះ បានកើតមានឡើងក្រោយម្ចាស់គណនីហ្វេសបុកម្នាក់មានឈ្មោះថា «គង្គារ លំអរ មង្គល» បានបង្ហោះខ្លឹមសារថា «ប្រយ័ត្នជិះផ្លូវជាតិលេខ៤ ប៉ូលីសកំពង់ស្ពឺ ផាកសាហាវណាស់ណាស់ ដឹងថាយើងប្រញាប់ផាក២០០ដុល្លារ ឲ្យបាញ់ចូលកុងហើយបន្លំមិនឲ្យវិក័យបត្រទៀត ហើយប៉ូលិសឈ្មោះដូចក្នុង ABA (Khem Sothearith) បានយកទូរស័ព្ទខ្ញុំលុបរូបចេញទៀត គ្រាន់តែខ្ញុំសុំថតប្រាប់អ្នកផ្ទះថាប៉ូលិសចាប់»។

ក្រោយមានព័ត៌មាននេះកើតឡើង និងមានការចែកចាយពេញបណ្តាញសង្គមហ្វេសបុករួចមក ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ទោ សម សាមួន ក្រោមបញ្ជារបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានធ្វើការស្រាវជ្រាវជាបន្ទាន់។

ក្រោយការស្រាវជ្រាវរួចមក លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់នៅក្នុងរបាយការណ៍ ដោយមានចំឡើយសារភាពរបស់មន្រ្តីនគរបាល ខែម សុធារិទ្ធថា កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៧៩-៨០ ភូមិកុមារពេទ្យ ឃុំអូរ ស្រុកភ្នំស្រួច លោកបានចុះប្រតិបត្តិការជាមួយក្រុមការងារដឹកនាំដោយលោកវរសេនីយ៍ទោ ជុន សំអាត នាយរងការិយាល័យចរាចរណ៍ផ្លូវគោកខេត្តកំពង់ស្ពឹ បានឃាត់រថយន្តមួយគ្រឿងស្លាកលេខភ្នំពេញ 2BP-4662 ដឹកទំនិញសំពីងសំពោងក្នុងទិសដៅពីកើតទៅលិច។

ពេលឃាត់រួចហើយពិនិត្យឃើញថា អ្នកបើករថយន្តមិនមានបណ្ណបើកបរ និងដឹកសំពីងសំពោង ក៏ត្រូវធ្វើការផាកពិន័យចំនួន ១លាន២សែនរៀល (តាមច្បាប់គ្មានបណ្ណបើកបរត្រូវផាក 1,200,000 រៀល) និងផាកដឹកសំពីងសំពោងចំនួន១៥ម៉ឺនរៀលទៀត។ តែដោយសារសម្រួលគ្នា ទើបអ្នកបើកបរសម្រេចបាញ់លុយចំនួន ២០០ដុល្លារជូនក្រុមមន្រ្តីនគរបាលទាំងនោះ ដោយមិនចេញវិក័យបត្រ។

របាយការណ៍របស់លោកឧត្តមសេនីយ៍ស្នងការ ក្រោយទទួលបានចំឡើយបែបនេះ ចំពោះវិធានការចំពោះមុខ គឺអនុសេនីយ៍ឯក ខឹម សុធារិទ្ធ រួមជាមួយក្រុមការងារសរុប១០នាក់ ត្រូវដកបញ្ឈរជើង និងបញ្ជាឲ្យដកចេញពីគោលនោះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង