អធិការរងនៃអធិការដ្ឋាន នគបាលខណ្ឌច្បារអំពៅម្នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ នៅផ្លូវថៃហ្គ័រ ក្នុងសង្កាត់ព្រែកថ្មី

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើងនៅក្នុងបុរីហាយតិច ផ្លូវថៃហ្គ័រ ក្នុងភូមិចំពោះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ រវាងម៉ូតូ ហ្សូមម័រ និងរថយន្តដឹកដីរបស់ក្រុមហ៊ុនបុរីហាយតិចផ្ទាល់ ហេតុការនេះបានបណ្ដាលអោយមនុស្សម្នាក់បានស្លាប់បាត់បង់ជីវិតនៅនិងកន្លែង ដែលគេស្គាល់ថាឈ្មោះ គង់ គន្ធា ភេទស្រី ជាអធិការរងនៃអធិការដ្ឋាន នគបាលខណ្ឌច្បារអំពៅ ចំណែករថយន្តបង្ក ត្រូវបានកំលាំងជំនាញឃាត់ទុកភ្លាមៗ រីឯ តៃកុងឡានបង្កហេតុបានរត់គេចខ្លួបាត់។
បច្ចុប្បន្នសពត្រូវបានប្រគល់ជួនក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ដោយមានការចូលរួមដោយផ្ទាល់ពីលោកអធិការនៃអធិការដ្ឋានខណ្ឌច្បារអំពៅផងដែរ ៕
