**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូល ស្តីពីសំឡេងនៃបណ្តាប្រទេសខាងត្បូង តាមប្រព័ន្ធវីដេអូ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល ស្តីពីសំឡេងនៃបណ្តាប្រទេសខាងត្បូង (Voice of South Summit) តាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំកំពូលនេះ ក៏មានការចូលរួមបណ្តាមេដឹកនាំនៃប្រទេសចំនួនទៀតនៅលើពិភពលោកផងដែរ។

សម្តេចតេជោ ហ៊ុន សែន ពិតជា មានសេចក្តីរីករាយដែលបានអញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូលស្ដីអំពីសំឡេងនៃបណ្ដាប្រទេសខាងត្បូង ដែលជាវេទិកាដ៏មានសារៈសំខាន់សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ដែលបានពិភាក្សាគ្នា និងចែករំលែកនូវទស្សនៈអំពីបញ្ហា និងកាលានុវត្តភាព សំដៅស្វែងរកដំណោះស្រាយក្នុងការកសាងអនាគតប្រកបដោយវិបុលភាព។
សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណដល់ឯកឧត្តមនាយករដ្ឋមន្ត្រីឥណ្ឌា ដែលបានអញ្ជើញសម្តេចចូលរួមក្នុងវេទិកាដ៏មានសារៈសំខាន់នេះ ហើយសម្តេចសង្ឃឹមថា តាមរយៈសំឡេងនៃបណ្ដាប្រទេសខាងត្បូង នឹងត្រូវបានលេចឡើងក្នុងឆ្នាំ២០២៣នេះ នឹងតទៅមុខទៀត។

នៅចំពោះមុខបណ្តាមេដឹកនាំនៃប្រទេសចំនួនទៀត នៅលើពិភពលោកផងដែរ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍លើកឡើងទៀតថា បច្ចុប្បន្ន បញ្ហាក្តៅ និងនិន្នាការអវិជ្ជមានជាច្រើន បានកើតឡើងជាបន្តបន្ទាប់ទាំងក្នុងទិដ្ឋភាព សុខភាពសាធារណៈ សង្គមសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ។ ជាក់ស្តែង ខណៈដែលការរីករាលដាលនៃជំងឺកូវីដ១៩ ពុំទាន់បានបិទបញ្ចប់ទាំងស្រុងនៅឡើយ ការប្រកួតប្រជែង របស់មហាអំណាច ក៏ធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់អន្តរជាតិ និងយន្តការពហុភាគីនិយម។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្ថែមថា ក្នុងការដោះស្រាយបញ្ហាប្រឈមអន្តរជាតិ ផលប៉ះពាល់បណ្តាលមកពីសង្គ្រាមពាណិជ្ជកម្ម ការលេចចេញកាន់តែច្បាស់នៃការបែងចែកប្លុក និន្នាការគាំពារនិយម ការអូសបន្លាយនៃសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន ការកើនឡើងនៃអតិផរណា ការកើនឡើងនូវតម្រូវសាធារណៈ ការបែងចែកយ៉ាងធ្ងន់ធ្ងរ នៃច្រវាក់ផ្គត់ផ្គង់សាកល និងការប្រែប្រួលអាកាសធាតុ បាននិងកំពុងបន្ត បន្តុចបង្អាក់ជាទម្ងន់ដល់កិច្ចខិតខំប្រឹងប្រែងស្តារ និងអភិវឌ្ឍន៍ប្រទេសជាតិ របស់ប្រទេសកំពុងអភិវឌ្ឍន៍។

សម្តេចតេជោ ហ៊ុន សែន បន្តទៀតថា ជាមួយនឹងការប្រឈមខាងលើ កិច្ចការអាទិភាពរបស់យើង ដើម្បីកសាងអនាគតប្រកបដោយវិបុលភាព និងការស្តារសេដ្ឋកិច្ច និងជំរុញសកម្មភាពសេដ្ឋកិច្ច និងសកម្មភាពពាណិជ្ជកម្មអន្តរជាតិ ឲ្យមានភាពរលូន និងរស់រវើកឡើងវិញ តាមរយៈការពន្លឿនការធ្វើសមាហរណកម្ម និងការតភ្ជាប់ច្រវាក់ផ្គត់ផ្គង់ ការពង្រឹងប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងពហុភាគីនិយម និងការពន្លឿននៃការធ្វើបដិវត្តន៍កម្មឌីជីថល ដែលជាប្រភពកំណើតថ្មី ប្រកបដោយថាមពល។

ក្នុងស្មារតីនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅរវាងប្រទេសខាងត្បូង ប្រទេសដៃគូ និងប្រទេសអភិវឌ្ឍន៍ ទាំងក្នុងក្របខណ្ឌក្នុងតំបន់ និងក្រៅតំបន់ ព្រមទាំងស្ថាប័ន អន្តរជាតិនានា គឺជាយន្តការដ៏ចាំបាច់ ដើម្បីស្វែងរកយុទ្ធសាស្ត្រឈ្នះ-ឈ្នះ និងទាញប្រយោជន៍ជាអតិបរមា ពីការវិវត្តសង្គមសេដ្ឋកិច្ចថ្មីៗផងដែរ។

សម្តេចបន្តទៀតថា នៅក្នុងប្រទេសកំពុងអភិវឌ្ឍ ក៏មិនអាចខ្វះបានក្នុងការទ្រង់កិច្ចអភិវឌ្ឍន៍សង្គមប្រកបដោយចីរភាព តាមរយៈការគាំទ្រ ការពង្រីកកិច្ចសហប្រតិបត្តិការលើការកសាងហេដ្ឋារចនាសម្ព័ន្ធបៃតង ការជំរុញធ្វើអន្តរកាលថាមពល និងការប្រើប្រាស់បច្ចេកវិទ្យាបៃតងជាដើម៕

អត្ថបទដែលជាប់ទាក់ទង