**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១កក្កដា លើកទី២១**ចំនួនជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ធំៗ នៃតំបន់ឈូងសមុទ្រ ប្រតិបត្តិការផ្លូវអាកាសបានដំណើរប្រហែល ៨២ភាគរយហើយ ប្រៀបធៀបនឹងកម្រិតមុនពេលមានសង្រ្គាម**តម្លៃប្រេងបានធ្លាក់ចុះតិចតួចទៀត ចំពោះមុខក្តីរំពឹងទុកលើការផ្គត់ផ្គង់ក្នុងទីផ្សារ បន្ទាប់ពីនាវាដឹកប្រេងចាប់ផ្តើមធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz**ប្រធានាធិបតីកូរ៉េខាងត្បូងអះអាងថា លោក ដូណាល់ ត្រាំ ចង់បង្វែរការយកចិត្តទុកដាក់ទៅរកកូរ៉េខាងជើង បន្ទាប់ពីលោកសម្រេចកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមជាមួយអ៉ីរ៉ង់**បារាំងទទូចឱ្យអ៉ីស្រាអែល គោរពកិច្ចព្រមព្រៀងដែលចុះហត្ថលេខា រវាងអាមេរិកនិងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា ខណៈអ៉ីស្រាអែលនៅតែបន្តការវាយប្រហារក្នុងប្រទេសលីបង់**FAO និង WFP អំពាវនាវរកថវិកា ដើម្បីជួយដល់ប្រជាជនចំនួន ៨,៨លាននាក់ នៅទូទាំងប្រទេសចំនួន ២២ ដែលមានហានិភ័យខ្ពស់ពីភាពរងគ្រោះដោយបាតុភូតអាកាសធាតុ El Niño**ទេសរដ្ឋមន្រ្តី​ លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុក​ចិត្ត​បាន**សម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត​ ពេជ ចន្ទមុន្នី​ ហ៊ុនម៉ាណែត​ អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ**កម្ពុជា និងអង្គការ SCO វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាកីដ៏ល្អប្រសើរ នាពេលកន្លងមក**កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែមិថុនា ឆ្នាំ២០២៦**ក្រសួងបរិស្ថាន គាំទ្រនិងជំរុញការ«រួមគ្នាដាំដើមឈើដើម្បីកម្ពុជាបៃតង»**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមពិធីប្រគល់គ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសេនា ជូន លោកសាស្រ្តាចារ្យ កាំមីកូ អាគីអូ ទីប្រឹក្សា JICA ផ្នែកគោលនយោបាយមូលដ្ឋាន នៃក្រសួងមហាផ្ទៃ**កម្ពុជា-រុស្ស៊ី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត

លោកជំទាវ មិថុនា ភូថង ស្នើភាគីពាក់ព័ន្ធ យកចិត្តទុកដាក់អនុវត្តភារកិច្ចចាំបាច់ ៣ចំណុច ដើម្បីធានាបាននូវ គុណភាពទាំងការគ្រប់គ្រង និងការបង្រៀន

ភ្នំពេញ៖ ក្នុងទិវាបើកបវសនកាល ឆ្នាំសិក្សា២០២២-២០២៣ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសតេជោសែនកោះកុង នាថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានស្នើដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ការិយាល័យអប់រំ យុវជន និងកីឡា នៃរចនាសម្ព័ន្ធក្រុង ស្រុក និងគណៈគ្រប់គ្រងសាលា ព្រមទាំងលោកគ្រូ អ្នកគ្រូ ៣ចំណុចសំខាន់ៗ ដែលត្រូវយកចិត្តទុកដាក់ អនុវត្តភារកិច្ចជាចាំបាច់មួយ ។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ លោកជំទាវអភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំនៃមន្ទីរអប់រំ យុវជន និងកីឡាខេត្ត គណៈគ្រប់គ្រងសាលា(គ្រប់សាលា) លោកគូ អ្នកគ្រូ និងតំណាងសហគមន៍សាលារៀន ដែលបានយកចិត្តទុកដាក់ក្នុងគ្រប់គ្រង និងអភិវឌ្ឍសាលារៀន ព្រមទាំងបានយកចិត្តទុកដាក់ក្នុងបង្ហាត់បង្រៀនក្មួយៗសិស្សានុសិស្ស ឱ្យទទួលបានលទ្ធផលល្អប្រសើរ ប្រកបដោយគុណភាព តម្លាភាព និងប្រសិទ្ធភាព។

ជាក់ស្ដែងតាមរយៈការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់របស់អស់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សខេត្តកោះកុងយើងបានប្រឡងជាប់ ចំនួន ៥៧២នាក់ ស្មើនឹង ៥៦,៧៥% នៃចំនួនសិស្សសរុបដោយកើនជាងឆ្នាំមុនដែលបានប្រឡងជាប់តែ ចំនួន ៣៩៤នាក់ ស្មើនឹង ៤០,៩៨% ហើយឆ្នាំនេះខេត្តកោះកុងយើងក៏មានសិស្សទទួលបាននិទ្ទេស A ចំនួន ០៥នាក់ ក្នុងការប្រលងសញ្ញាបត្រទុតិយភូមិ(សម័យប្រឡងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២) កើនជាងឆ្នាំមុន ១នាក់ ក្នុងនោះ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស តេជោសែនកោះកុង មានចំនួន០២នាក់ វិទ្យាល័យ ស្រែអំបិល០១នាក់ វិទ្យាល័យប៉ាក់ខ្លង០១នាក់ និងវិទ្យាល័យចាំយាម ១នាក់។

ដើម្បីធានាបាននូវគុណភាពទាំងការគ្រប់គ្រង និងការបង្រៀន នាងលោកជំទាវ មិថុនា ភូថង បានស្នើដល់ មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ការិយាល័យអប់រំ យុវជន និងកីឡា នៃរចនាសម្ព័ន្ធក្រុង ស្រុក និងគណៈគ្រប់គ្រងសាលា ព្រមទាំងលោកគ្រូ អ្នកគ្រូត្រូវយកចិត្តទុកដាក់អនុវត្តភារកិច្ចចាំបាច់មួយ ចំនួនដូចខាងក្រោម៖

១. ការប្រមូលសិស្សឱ្យចូលរៀន៖ គ្រឹះស្ថានមធ្យមសិក្សា ត្រូវសហការជាមួយសាលា បឋមសិក្សាចំណុះ ដើម្បីបង្កឱកាសឱ្យសិស្សបានមកចុះឈ្មោះចូលរៀន និងត្រូវសហការជាមួយមាតា បិតាឬ អាណាព្យាបាលសិស្ស និងអាជ្ញាធរដែនដី ប្រមូលសិស្សឱ្យចូលរៀនបានទាន់ពេលវេលា។

២. ការគ្រប់គ្រងវត្តមានបុគ្គលិក និងសិស្សានុសិស្ស៖ ពាក់ព័ន្ធការគ្រប់គ្រងវត្តមាន នេះនាងខ្ញុំស្នើឱ្យ គណៈនាយកធ្វើការពង្រឹងវិន័យទាំងបុគ្គលិក និងសិស្សានុសិស្ស ដោយលោកគូ អ្នកគ្រូ ត្រូវយកចិត្តទុកដាក់ក្នុងការមកបំពេញការងារឱ្យបានទៀងទាត់ស្របតាមច្បាប់កំណត់ និងស្របតាមកាលវិភាគដែលបានបែងចែកជូនលោកគ្រូ អ្នកគ្រូ និងសូមស្នើដល់គ្រប់គ្រឹះស្ថានសិក្សា សាធារណៈក្នុងខេត្ត អាចបង្កើតជាក្រុមតេឡេក្រាមជាមួយមាតា បិតា ឬអាណាព្យាបាលសិស្សានុស្ស ដើម្បីងាយស្រួលក្នុងការទំនាក់ទំនងសួរនាំអំពីមូលហេតុនៃការអវត្តមានរបស់សិស្ស និងអាចជម្រាប អំពីលទ្ធផលនៃការសិក្សារបស់កូនពួកគាត់បានជ្រាបឆាប់រហ័ស និងមានភាពងាយស្រួលក្នុងការ គ្រប់គ្រង។

៣.ការរៀបចំបរិស្ថានសិក្សា៖ គណៈនាយក ត្រូវរៀបចំឱ្យមានកម្មវិធីអប់រំបរិស្ថាន ដូចជា រៀបចំដាំដើមឈើ រៀបចំសួនច្បារ ឱ្យមានសោភ័ណ្ឌភាពស្អាត និងដើម្បីជួយកាត់បន្ថយកម្តៅផងដែរ និងបណ្តុះទំលាប់ល្អៗ ដោយជំរុញឱ្យសិស្សានុសិស្សចេះបោសសម្អាត តុ កៅអី បន្ទប់ រៀបចំសួនច្បារនៅមុខថ្នាក់នីមួយៗ ចេះគ្រប់គ្រងសំរាមដោយធ្វើការបែងចែកសំរាមទៅតាមប្រភេទនីមួយៗ និងធ្វើការអប់រំបណ្តុះស្មារតីលុបបំបាត់អំពើហិង្សាទាំងនៅក្នុងនិងក្រៅសាលារៀន មានសីលធ៌មរស់នៅល្អ ជាពិសេសសូមសិស្សានុសិស្សទាំងអស់ចៀសវាងឱ្យបាននូវការសេពគ្រឿងញៀន។ គណៈនាយកត្រូវលើកទឹកចិត្តដល់សិស្សានុសិស្សក្នុងការបង្កើតជា ក្រុមប្រឹក្សាកុមារ ក្រុមប្រឹក្សាយុវជន ដើម្បីជួយដល់ការងារដឹកនាំ និងគ្រប់គ្រងសកម្មភាពរដ្ឋបាលថ្នាក់រៀន និងសាលារៀន។

ក្រៅពីនេះក្រុមប្រឹក្សាកុមារ ក្រុមប្រឹក្សាយុវជន ក៏អាចជួយដល់គ្រូបន្ទុកថ្នាក់ ក្នុងការទាក់ទងជាមួយមាតា បិតា ឬអាណាព្យាបាលរបស់សិស្សដែលរៀនយឺត និងអាចជួយសិស្សរៀន យឺតជាក្រុម ឬម្នាក់ៗផងដែរ។

មុននឹងបញ្ចប់ លោកជំទាវអភិបាលខេត្តបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អស់លោក លោកស្រី ដែលបានឆ្លៀតឱកាសអញ្ជើញចូលរួមក្នុង ទិវាបើកបវេសនកាល ឆ្នាំសិក្សា២០២២-២០២៣ នាពេលនេះ និងសូមគោរពជូនពរ អស់លោក លោកស្រី គណៈអធិបតី លោកគ្រូ អ្នកគ្រូ ក្មួយៗ សិស្សានុសិស្សទាំងអស់ សូមទទួលបានជោគជ័យគ្រប់ភារកិច្ច និងសូមជួបប្រទះនូវពុទ្ធពរជ័យ ទាំងឡាយ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមប្រកាសបើក បវេសនកាលឆ្នាំសិក្សា២០២២-២០២៣ជាផ្លូវការ ចាប់ពីពេលនេះតទៅ ៕

អត្ថបទដែលជាប់ទាក់ទង