**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

អភិបាលខេត្តកំពង់ចាម ៖ គ្មានការទុកជនពិការឲ្យនៅដោយឡែក និង គ្មានទេការរើសអើងចំពោះជនពិការ

 

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា គ្មានការដែលទុកបងប្អូនជនពិការឲ្យនៅដោយឡែក និងគ្មានទេការរើសអើងចំពោះបងប្អូនជនពិការ ។

លោកអភិបាលខេត្ត បានលើកឡើងដូច្នេះ នៅសាលាស្រុកកំពង់សៀម នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២២  ខណៈអញ្ជើញជាអធិបតី ក្នុងទិវាជនមានពិការភាពកម្ពុជាលើកទី ២៤ និងអន្តរជាតិលើកទី ៤០ ក្រោមប្រធានបទ« ពិការភាពទាំងអស់មិនអាចកំណត់ ដោយការមើលនឹងភ្នែកនោះទេ » ។

បន្ទាប់ពីអានសារលិខិតសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់បងប្អូនជនពិការ នៅក្នុងទិវានេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍លើកទឹកចិត្តដល់បងប្អូនជនពិការទាំងអស់ថា សូមឱ្យពិការតែរាងកាយ កុំឲ្យពិការផ្លូវចិត្ត និងកុំបណ្តែតបណ្តោយ ធ្វើឲ្យភាពពិការនោះធ្លាក់ចុះដុនដាប រហូតដល់ធ្វើអ្វីលែងកើត ក្នុងការរកចំណូលមកដោះស្រាយជីវភាពក្នុងគ្រួសារ ។

លោកអភិបាលខេត្ត បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ គឺបានដាក់ចេញនូវកម្មវិធីនយោបាយ ដើម្បីលើកកម្ពស់កម្រិតជីវភាពរបស់ជនមានពិការភាពច្រើនណាស់ ដើម្បីធ្វើយ៉ាងណាឱ្យបងប្អូន មានសមត្ថភាព និងមានលទ្ធភាពគ្រប់គ្រាន់ដើម្បីចូលរួម គ្រប់សកម្មភាពការងារនៅក្នុងសង្គម ទាំងការងាររដ្ឋនិងការងារឯកជន ។ ដូច្នេះត្រូវរួមគ្នាដើម្បីពង្រឹងខ្លួនយើង ពីព្រោះគ្មានទេការរើសអើងជនពិការ និងគ្មានទេការទុកជនពិការឲ្យនៅដោយឡែក ឬមិនបានយកមកដោះស្រាយ ។

ក្នុងឱកាសនោះដែរ លោក ឃុត សារ៉ាន តំណាងឲ្យបងប្អូនជនពិការក្នុងស្រុកកំពង់សៀម បានមានចំណាប់អារម្មណ៍ថា ក្នុងនាមជាជនមានពិការភាពជាមួយ និងបងប្អូនដែលមានពិការភាព ទូទាំងស្រុក ទទួលបាននូវគុណសណ្ដោសប្រណីដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោនាយរដ្ឋមន្រ្តី និងទប់ស្កាត់ការរើសអើងមកលើជនមាន
ពិការភាព និងគ្រប់បញ្ហាដែលទាក់ទិនរាល់ទម្រង់នៃការងារ រួមទាំងលក្ខខណ្ឌនៃការជ្រើសរើសផងដែរ ។

លោកបន្តថា រូបលោក និងជនមានពិការភាពដទៃទៀត ដែលមានសមត្ថភាព និងមានឱកាសបានចូលបម្រើការងារនៅតាមក្រសួង ស្ថាប័ន និងវិស័យឯកជន ដើម្បីរួមអភិឌ្ឍន៍សង្គម ។ ក្នុងនោះខេត្តកំពង់ចាមរបស់យើង គឺមានភ័ព្វសំណាងដែលមានថ្នាក់ដឹកនាំដ៏ល្អ គឺ លោក អ៊ុន ចាន់ដា អភិបាលខេត្ត តែងតែគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ ដល់ជនមានពិការភាពគ្រប់ប្រភេទ ព្រមទាំងបានផ្តល់នូវគ្រឿងឧបភោគ បរិភោគ ថវិកា និងបានដោះស្រាយរាល់បញ្ហាជាច្រើន ចំពោះទុក្ខកង្វល់របស់បងប្អូនមានពិការភាពផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង