**កម្ពុជាបន្តប្តេជ្ញាយ៉ាងមុតមាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីពង្រឹងនូវមិត្តភាពដែកថែប ព្រមទាំងលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ**កងទ័ពកម្ពុជា និងអាមេរិក ជួបពិភាក្សាគ្នាក្នុងគោលបំណងត្រៀមរៀបចំសមយុទ្ធឆ្មាំអង្គរ Angkor Sentinel 2027**អ៉ីស្រាអែល និងលីបង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌមួយ ដើម្បីឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់**ព្រះមហាក្សត្រ និងសម្ដេចម៉ែ នឹងយាងនិវត្តពីទីក្រុងប៉េកាំង ប្រទេសចិន មកមាតុភូមិកម្ពុជាវិញ នៅដើមខែក្រោយ**សម្ដេចធិបតី៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមេគ្រួសារបក្ស ប្រមាណជាង ៤ពាន់គ្រួសារ ក្នុងឃុំពពក និងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ**ឯកឧត្តមយ ឈាង រ៉ា ៖លេីសពីការការពារប្រព័ន្ធខួរក្បាលដេីម្បីទទួលបានសមត្ថភាពចៀសពីពិការភាព ការទទួលខុសត្រូវរបស់យើងបន្ថែមទៀនោះគឺ ការបណ្តុះមនសិការខ្ពស់ ប្រកបដោយសតិសម្បជញ្ញៈ គុណធម៌ គតិបណ្ឌិត ឆ្ពោះទៅការកសាងអនាគតគាប់ប្រសេីរ**ឯកឧត្តម ទ្រី ដាលុច អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានដែកបាឡេ ឆ្លងស្ទឹងស្ទោង ក្នុងស្រុកប្រាសាទបល្ល័ង្ក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នាំយកថវិកាប្រគល់ជូនអាជ្ញាធរមីន ដើម្បីចូលរួមឧបត្ថម្ភដល់ រាជរដ្ឋាភិបាលក្នុងយុទ្ធនាការបោសសម្អាតមីន

ភ្នំពេញ៖ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ បានយកថវិកាចំនួន ១១.៦០៣ ដុល្លារអាមេរិក និង៣.១០០.០០០រៀល ទៅប្រគល់ជូនអាជ្ញាធរមីនកម្ពុជា ដើម្បីចូលរួមឧបត្ថម្ភដល់ រាជរដ្ឋាភិបាល ក្នុងយុទ្ធនាកា រ បោសសម្អាតមីនដើម្បីសម្រេចបាននូវគោល ដៅកម្ពុជាគ្មានគ្រាប់មីន នៅឆ្នាំ២០២៥។

ឯកឧត្តម លី ច័ន្ទតុលា បានមានប្រសាសន៍ថា ថវិកានេះ បានមកពីការចូលរួមឧបត្ថម្ភពីមេធាវីចំនួន ១៣៤រូប តាមរយៈគណៈមេធាវី បន្ទាប់ពីមានការអំពាវនាវរបស់គណៈមេធាវី នាខែកក្កដា ឆ្នាំ ២០២២ កន្លងទៅដើម្បីប្រមូលថវិកាចូលរួមឧបត្ថម្ភដល់ រាជរដ្ឋាភិបាលក្នុង យុទ្ធនាការបោសសម្អាតមីន ស្រប តាមការអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

ឯកឧត្តមបានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅដល់អាជ្ញាធរមីនកម្ពុជា និងប្រតិបត្តិការបោសសំអាតមីននៅកម្ពុជាទាំងអស់ ដែលបានខិតខំ លះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត និងហ៊ានធ្វើពលិកម្មក្នុងសកម្មភាពបោសសម្អាតមីននិងគ្រាប់មិនទាន់ផ្ទុះ ដើម្បីបុព្វហេតុសង្គ្រោះជីវិតប្រជាជនកម្ពុជា និងរំដោះដីជូនប្រជាជន។

ឯកឧត្តមប្រធានបានសន្យាថា នឹងបន្តសកម្មភាពរៃអង្គាសថវិកាដើម្បីជួយឧបត្ថម្ភដល់យុទ្ធនាការបោសសម្អាតមីនជាបន្តទៀត។

ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុច អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា បានមានប្រសាសន៍ថា ក្នុងនាមសម្តេច តេជោ និងអាជ្ញាធរមីនកម្ពុជា សូមថ្លែងអំណរគុណដល់ឯកឧត្តមប្រធានគណៈមេធាវីនិងមេធាវីទាំងអស់ ដែលបានចូលរួមឧបត្ថម្ភថវិកាសម្រាប់បោសសម្អាតមីន ហើយថវិកានេះ អាចបោសសម្អាតមីនបានចំនួន ៦៥,៥ ហិកតា។

ឯកឧត្តមបានជូនពរដល់ឯកឧត្តមប្រធាននិងមេធាវីទាំងអស់ឱ្យមានសុខភាពល្អនិងជ័យជំនះ គ្រប់ភារកិច្ច ក្នុងឱកាសនោះ មានការប្រគល់-ទទួលថវិកា និងលិខិតថ្លែងអំណរគុណដែលចុះហត្ថលេខាដោយសម្តេចតេជោ នាយករដ្ឋមន្រ្តី ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង