**កម្ពុជាបន្តប្តេជ្ញាយ៉ាងមុតមាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីពង្រឹងនូវមិត្តភាពដែកថែប ព្រមទាំងលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ**កងទ័ពកម្ពុជា និងអាមេរិក ជួបពិភាក្សាគ្នាក្នុងគោលបំណងត្រៀមរៀបចំសមយុទ្ធឆ្មាំអង្គរ Angkor Sentinel 2027**អ៉ីស្រាអែល និងលីបង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌមួយ ដើម្បីឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់**ព្រះមហាក្សត្រ និងសម្ដេចម៉ែ នឹងយាងនិវត្តពីទីក្រុងប៉េកាំង ប្រទេសចិន មកមាតុភូមិកម្ពុជាវិញ នៅដើមខែក្រោយ**សម្ដេចធិបតី៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមេគ្រួសារបក្ស ប្រមាណជាង ៤ពាន់គ្រួសារ ក្នុងឃុំពពក និងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ**ឯកឧត្តមយ ឈាង រ៉ា ៖លេីសពីការការពារប្រព័ន្ធខួរក្បាលដេីម្បីទទួលបានសមត្ថភាពចៀសពីពិការភាព ការទទួលខុសត្រូវរបស់យើងបន្ថែមទៀនោះគឺ ការបណ្តុះមនសិការខ្ពស់ ប្រកបដោយសតិសម្បជញ្ញៈ គុណធម៌ គតិបណ្ឌិត ឆ្ពោះទៅការកសាងអនាគតគាប់ប្រសេីរ**ឯកឧត្តម ទ្រី ដាលុច អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានដែកបាឡេ ឆ្លងស្ទឹងស្ទោង ក្នុងស្រុកប្រាសាទបល្ល័ង្ក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ

ទំនើបកម្មសង្គមនិយមតាមបែបផែនចិន បានយល់ជ្រួតជ្រាបដល់និស្សិតនៅសាកលវិទ្យាល័យជាតិមានជ័យ

បន្ទាយមានជ័យ៖ ព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាកលវិទ្យាល័យជាតិមានជ័យមានរៀបចំកម្មវិធីបាឋកថាស្តីពីទំនើបកម្មសង្គមនិយមតាមបែបផែនចិន។ ថ្លែងបើកអង្គបាឋកថាទៅកាន់ថ្នាក់ដឹកនាំ មន្ត្រីរាជការ សិស្ស និស្សិតនៅក្នុងខេត្តបន្ទាយមានជ័យចំនួន២០០រូប លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ក្រៅពីបានគូសរំលេចពីប្រសាសន៍របស់ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាដែលបានរំលេចពីសមិទ្ធផលនានារបស់កម្ពុជាទទួលបានក្នុងកំឡុងពេលដំណើរទស្សនកិច្ចរបស់លោក Li Keqiang នាយករដ្ឋមន្ត្រីសាធារណរដ្ឋប្រជាមានិតចិនមកកម្ពុជាកាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយបានផ្តល់ចំណងជើងថាចំណងមិត្តភាពចិននិងកម្ពុជាកាន់តែរឹងមាំ កិច្ចសហប្រតិបត្តិការអាស៊ីបូព៌ាកាន់តែស៊ីជម្រៅ លោកបណ្ឌិតក៏បានពន្យល់យ៉ាងក្បោះក្បាយពីការធ្វើទំនើបកម្មសង្គមនិយមតាមបែបផែនចិន។ ប្រទេសចិនគឺជាប្រទេសអភិវឌ្ឍដ៏ធំមួយ។ ដូច្នេះការជ្រើសរើសផ្លូវត្រឹមត្រូវសម្រាប់វឌ្ឍនភាពនយោបាយរបស់ខ្លួនគឺជាបញ្ហាដ៏ធំសំខាន់ ដែលពាក់ព័ន្ធដល់ឫសគល់ជាតិ និងស្ថានភាពទូទៅ។ ចិនយល់ច្បាស់ណាស់ពីជម្រើសដែលត្រូវជ្រើសរើសរវាង ការប្រឈមមុខគ្នាដោយអរិភាព ឬការគោរពគ្នាទៅវិញទៅមក? រវាងភាពឯកោនិងការផ្តាច់ចំណង ឬការបើកចំហក្នុងកិច្ចសហប្រតិបត្តិការ? រវាងផលបូកស្មើសូន្យ ឬទទួលនិងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក?មធ្យោបាយដ៏ល្អបំផុតដើម្បីវាយតម្លៃថាតើប្រព័ន្ធនយោបាយរបស់ប្រទេសមានប្រសិទ្ធភាពដែរឬទេ គឺត្រូវសង្កេតមើលទៅលើជីវភាពរស់នៅរបស់ប្រជាជន។ ចាប់ពីឆ្នាំ២០១០មក ប្រទេសចិនគឺជាប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកលំដាប់ទី២ ហើយបើយោងតាមគំរូម៉ាក្រូពិភពលោករបស់ Trading Economics និងការរំពឹងទុករបស់អ្នកវិភាគ យើងឃើញថាGDPរបស់ប្រជាជនចិនសម្រាប់មនុស្សម្នាក់ត្រូវបានគេរំពឹងថានឹងឈានដល់១១៨០០ដុល្លារនៅចុងឆ្នាំ២០២២។ ក្នុងរយៈពេលវែង GDPរបស់ប្រជាជនចិនសម្រាប់មនុស្សម្នាក់ត្រូវបានព្យាករណ៍ថានឹងមាននិន្នាការនៅប្រមាណជា១២៥០០ដុល្លារក្នុងឆ្នាំ២០២៣ និង១៣៤០០ដុល្លារក្នុងឆ្នាំ២០២៤។ សព្វថ្ងៃនេះ ក្នុងគ្រប់ដំណាក់កាលប្រវត្តិសាស្ត្រទាំងអស់ ប្រទេសចិនកាន់តែខិតជិត កាន់តែមានទំនុកចិត្ត និងកាន់តែមានសមត្ថភាពសម្រេចគោលដៅនៃការស្តារជាតិឡើងវិញ ហេតុនេះ ការធ្វើទំនើបកម្មសង្គមនិយមតាមបែបផែនចិន គឺជាទម្រដ៏រឹងមាំក្នុងការសម្រេចបានគោលដៅតស៊ូសតវត្សរ៍ទីពីររបស់ប្រទេសចិន។ លោក ជីវ សារិទ្ធ សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យជាតិមានជ័យបានយល់ស្របថា ការចម្លងប្រព័ន្ធនយោបាយរបស់បណ្តាប្រទេសដទៃទៀតដោយមិនបានគិតពិចារណាមិនច្បាស់លាស់ និងមិនអាចដំណើរការបានទេនៅក្នុងប្រទេសចិន។ ប្រព័ន្ធទាំងនោះនឹងមិនអាចសម្របខ្លួនទៅនឹងប្រទេសចិនបានទេ។ មានតែប្រព័ន្ធមួយប៉ុណ្ណោះដែលបានចាក់ឫសយ៉ាងរឹងមាំ និងលូតលាស់ពេញលេញនៅក្នុងដីរបស់ចិនដែលអាចទុកចិត្តបាន ហើយនឹងបំពេញគោលបំណងរបស់ខ្លួន នោះគឺសង្គមនិយមតាមបែបផែនចិន។ ដោយធ្លាប់បានទៅបំពេញទស្សនកិច្ចនិងបានបញ្ជូនកូនប្រសុរបស់ខ្លួនទៅសិក្សានៅប្រទេសចិន ឯកឧត្តម ឧត្តមសេនីយទោ កែវ សេងឡាយ មេបញ្ជាការរងបញ្ជាការដ្ឋានរថក្រោះនៃអគ្គបញ្ជាការកងយោធពលខេមរភូមិន្ទបានមានប្រសាសន៍ថា ដោយយកគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» ជាឧទាហរណ៍បញ្ជាក់ នោះយើងនឹងឃើញថាបើគិតដល់ត្រឹមចុងខែមិថុនាឆ្នាំ២០២២ ប្រទេសចិនបានចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការជាង២០០ជាមួយប្រទេសចំនួន១៤៩ និងអង្គការអន្តរជាតិចំនួន៣២ ស្តីពីគំនិតផ្តួចផ្តើមផ្លូវ «ខ្សែក្រវ៉ាត់និងផ្លូវ» និងបានធ្វើការវិនិយោគជាង១៤០ពាន់លានដុល្លារអាមេរិក នៅតាមបណ្តាប្រទេសនានានៅតាមបណ្តោយខ្សែក្រវាត់និងផ្លូវ ដែលមិនត្រឹមនាំប្រជាជនចិនចាកផុតពីភាពក្រីក្រប៉ុណ្ណោះទេ តែថែមទាំងបានជួយមនុស្សជាតិចំនួន៧.៦លាននាក់ចេញពីភាពក្រីក្រខ្លាំងនិង៣២លាននាក់ចេញពីភាពក្រីក្រកម្រិតមធ្យមនៅទូទាំងពិភពលោក។ ដោយយល់ស្របជាមួយនឹងអង្គពិធី ឯកឧត្តមក៏បានសន្និដ្ឋានថា ការបំផុសគំនិតដោយទំនើបកម្មតាមបែបផែនចិន ប្រទេសនីមួយៗអាចរៀនសូត្រពីភាពជោគជ័យនៃមាគ៌ារបស់ចិនឆ្ពោះទៅកាន់ទំនើបភាវូបនីយកម្ម ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយថាជាអព្ភូតហេតុក្នុងប្រវត្តិសាស្ត្រនៃការអភិវឌ្ឍមនុស្ស និងការត្រួសត្រាយផ្លូវក្នុងការអភិវឌ្ឍសង្គមមនុស្ស ដោយផ្តល់នូវវិធីសាស្រ្តជំនួស ដើម្បីសម្រេចបាននូវទំនើបកម្មដែលខុសគ្នា៕
(ដោយ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន)

អត្ថបទដែលជាប់ទាក់ទង