**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»

បទវិភាគ៖ពិភពលោកទន្ទឹងរង់ចាំការបើកធ្វើពិព័រណ៍នាំចូលចិនអន្តរជាតិ ហើយពិព័រណ៍នាំចូលចិនអន្តរជាតិមានអំណោយផលដល់ពិភពលោកទាំងមូល


កាលពីថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២២ ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៥ បានសម្ពោធបើកនៅមជ្ឈមណ្ឌលពិព័រណ៍ជាតិក្រុងសៀងហៃតាមពេលកំណត់ ។ ក្នុងនាមជាពិព៍រណ៍ថ្នាក់ជាតិខ្នាតធំលើកដំបូងបង្អស់នៅលើពិភពលោកដែលធ្វើឡើងក្រោមប្រធានបទស្តីពីការនាំចូល ចាប់តាំងពីពិព័រណ៍នាំចូលចិនអន្តរជាតិបានបង្កើតឡើងមក ក៏ទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់ពិភពលោក ។ ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ សមត្ថភាពប្រើប្រាស់ដ៏ខ្លាំងក្លានៃទីផ្សាររបស់ចិនបាននិងកំពុងធ្វើឱ្យពាណិជ្ជករមកពីប្រទេសនានាកោតស្ងប់ស្ងែងជាប់មិនដាច់ ហើយកម្លាំងទាក់ទាញសហគ្រាសនៅលើពិភពលោកទាំងមូលរបស់ខ្លួនត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ ។
នៅទីក្រុងកាប៊ុល រដ្ឋធានីប្រទេសអាហ្វហ្កានីស្ថាន នាពេលថ្មីៗកន្លងទៅនេះ ថៅកែរោងចក្រមួយឈ្មោះ Hakazad មានការអន្ទះអន្ទែងខ្លាំង ហេតុនេះហើយ គាត់បានទាក់ទងជាមួយដៃគូសហប្រតិបត្តិការរបស់ខ្លួននៅទីក្រុងសៀងហៃដែលស្ថិតនៅទីឆ្ងាយជាញឹកញាប់ គាត់រំពឹងថា នឹងដាក់លក់ផលិតផលរបស់ខ្លួនក្នុងទីផ្សាររបស់ចិនដោយពឹងផ្អែកទៅលើឱកាសនៃពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៥ ពីព្រោះប្រការនេះនឹងសម្រេចអនាគតនិងជោគវាសនារោងចក្ររបស់គាត់ ។
រោងចក្រនេះដែលបានធ្វើអាជីវកម្មដោយ លោក Hakazad សំខាន់គឺផលិតវត្ថុសិប្បកម្មប្រពៃណីមួយប្រភេទរបស់អាហ្វហ្កានីស្ថានដែលមានប្រវត្តិសាស្ត្រយូរលង់ណាស់មកហើយ ។ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសាររងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ ១៩ និងភាពវឹកវរខាងនយោបាយក្នុងប្រទេសអាហ្វហ្កានីស្ថាន បានជាបណ្តាលឱ្យអាជីវកម្មធ្លាក់ចុះយ៉ាងខ្លាំង ។
យ៉ាងណាមិញ អ្នកដែលនាំមកនូវក្តីសង្ឃឹមដល់លោក Hakazad គឺពាណិជ្ជករវ័យក្មេងម្នាក់ឈ្មោះ Ali ។ យុវជនអាហ្វហ្កានីស្ថានម្នាក់នេះបានរស់នៅនិងធ្វើជំនួញនៅប្រទេសចិនក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ។ កាលពីឆ្នាំ ២០២១ ដោយមកពីបានលក់កម្រាលព្រំនៅពិព័រណ៍នាំចូលចិនអន្តរជាតិ គាត់បានក្លាយជា”អ្នកល្បីតាមបណ្តាញអ៊ីនធឺណែត” ។ លោក Ali បាននិយាយថា ប្រសិនបើផលិតផលមានទីផ្សារ នោះ រោងចក្រនេះនឹងមានសង្ឃឹមហើយបើប្រៀបធៀបនឹងកាលពីមុន ហើយកម្មករទាំងឡាយក៏អាចត្រឡប់ចូលធ្វើការជាថ្មីឡើងវិញផងដែរ ។ អ្វីដែលកាន់តែសំខាន់ជាងទៀត គឺ សិក្បកម្មដ៏ប្រណីតដែលបានបន្តវេនរាប់ពាន់ឆ្នាំមកហើយនេះក៏ត្រូវបានរំពឹងថា នឹងបន្តផ្សព្វផ្សាយតទៅទៀត ។
ក្នុងរយៈពេល ៥ ឆ្នាំកន្លងទៅ ពិព័រណ៍នាំចូលចិនអន្តរជាតិបានកែប្រែគន្លងជីវិតរបស់មនុស្សដ៏ច្រើនរាប់មិនអស់ ហើយបាននាំមកនូវឱកាសនិងក្តីសង្ឃឹមដល់ពួកគេ ។ បន្ទាប់ពីស្តាប់រឿងរ៉ាវរបស់លោក Hakazad លោកអ្នកប្រហែលនឹងដឹងច្បាស់ថា ហេតុអ្វីបានជាព្រឹត្តិការណ៍អន្តរជាតិដ៏ឱឡារិកនេះញ៉ាំងឱ្យពិភពលោកពោរពេញទៅដោយការរំពឹងទុក ។
តាមពិតទៅ ជំនឿចិត្តរបស់លោក Ali គឺមិនមែនគ្មានភស្តុងតាងអ្វីទាល់តែសោះ ។ មិនថា ស្រាបៀរនិងកាហ្វេរបស់ប្រទេសអង់ហ្គោឡា កម្រាលព្រំសិប្បកម្មនិងគ្រាប់ pine nuts របស់អាហ្វហ្កានីស្ថានឬមួយក៏សាប៊ូបុរាណនិងប្រេងផ្កាកុលាបក្រុងដាម៉ាសរបស់ស៊ីរីក្តី ផលិតផលប្រកបដោយលក្ខណៈពិសេសដែលមានគុណភាពខ្ពស់និងតម្លៃថោកទាំងនេះបានចូលក្នុងទីផ្សារធំរបស់ចិនដែលមានចំនួនប្រជាជនជាង ១ ពាន់ ៤ រយលាននាក់តាមរយៈពិព័រណ៍នាំចូលចិនអន្តរជាតិ ។ ប្រការនេះនឹងជួយប្រទេសកំពុងអភិវឌ្ឍន៍ជាពិសេសគឺប្រទេសមិនរីកលូតលាស់បំផុតឱ្យដោះស្រាយបញ្ហាលំបាកក្នុងការអភិវឌ្ឍពាណិជ្ជកម្ម ហើយឆ្លងតាមរយៈការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់ប្រទេសចិនអាចចែករំលែកនូវកាលានុវត្តភាពអភិវឌ្ឍន៍ក្នុងការធ្វើសកលភាពវូបនីយកម្មផងដែរ ។
តាមការផ្សាយដំណឹងឱ្យដឹងថា ប្រទេសកម្ពុជាបានចូលរួមពិព័រណ៍នាំចូលចិនអន្តរជាតិ ៤ លើកជាប់ៗគ្នា ដែលបានធ្វើឱ្យផលិតផលកម្ពុជាប្រកបដោយគុណភាពល្អជាច្រើនដាក់លក់ក្នុងទីផ្សារចិននិងសកល ក្នុងនោះ កសិផលពិសេសកម្ពុជា ដូចជា អង្ករផ្កាម្លិះនិងផ្លែស្វាយជាដើមបានដាក់លក់ក្នុងទីផ្សារចិនរួចជាស្រេចដែលទទួលប្រជាប្រិយភាពយ៉ាងខ្លាំងពីអ្នកប្រើប្រាស់របស់ចិន ។ កាលពីខែតុលា ឆ្នាំនេះ ពិធីសម្ពោធនាំចេញផ្លែមៀនស្រស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិនបានបើកធ្វើនៅក្រុងភ្នំពេញ រាជធានីកម្ពុជា ផ្លែមៀនបានក្លាយជាផ្លែឈើស្រស់របស់កម្ពុជាប្រភេទទីបីដែលអាចនាំចេញទៅកាន់ប្រទេសចិនដោយផ្ទាល់បន្ទាប់ពីចេកនិងស្វាយ នេះគឺជាលទ្ធផលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះរវាងប្រទេសទាំងពីរ ។ រំពឹងថា សហគ្រាសកម្ពុជាកាន់តែច្រើនឡើងៗនឹងធ្វើឱ្យផលិតផលពិសេសកម្ពុជាប្រកបដោយគុណភាពល្អដាក់លក់ក្នុងទីផ្សាររបស់ចិនតាមរយៈពិព័រណ៍នាំចូលចិនអន្តរជាតិ ។
បើត្រឡប់ទៅខែវិច្ឆិកា ឆ្នាំ ២០១៨ វិញ ខណៈពេលវិធានការគាំពារនិយមខាងពាណិជ្ជកម្មត្រូវគេឃោសនាបំប៉ោងយ៉ាងគឃ្លើន ប្រទេសចិនបែរជាបានពង្រីកការបើកទូលាយយ៉ាងមុតមាំនិងបង្កើតជាវេទិកាដ៏ធំធេងមួយសម្រាប់ឱ្យទំនិញសកលចូលលក់ក្នុងទីផ្សាររបស់ចិន ។ លោក Owen Messick អគ្គនាយកប្រចាំនៅតំបន់ប្រទេសចិននៃក្រុមហ៊ុន dōTERRA ដែលជាសហគ្រាសថែទាំសុខភាពដោយក្លិនក្រអូបនិងប្រេងក្រអូបធំជាងគេមួយនៅទូទាំងពិភពលោកនៅតែចងចាំយ៉ាងច្បាស់ចំពោះបទពិសោធន៍ជីវិតរបស់ខ្លួននៅកាលនោះ ។

 

អត្ថបទដែលជាប់ទាក់ទង