ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ

បេរូត៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃពុធ ទី១ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋមន្រ្តីកិច្ចការសង្គម បានឱ្យដឹងថា ពលរដ្ឋលីបង់ប្រហែល ៤០០ ០០០នាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ ហើយនឹងមានអ្នកត្រឡប់ទទៅវិញបន្ថែមទៀត ក្នុងសប្តាហ៍ខាងមុខ បន្ទាប់ពីការប្រយុទ្ធគ្នា ៤ខែរវាងអ៉ីស្រាអែល និង ក្រុមហេសបូឡា ស្ងប់ស្ងាត់ ទៅ វិញ។
លោកស្រី Hanine El Sayed និយាយថា យ៉ាងណាក៏ដោយមនុស្សជាច្រើន នៅតែមិនអាចត្រឡប់ទៅវិញបាន។ តាំងពីខែមីនា មនុស្សប្រហែល ១លាននាក់ត្រូវបានបង្ខំឱ្យភៀសខ្លួន ហើយមនុស្សមួយចំនួនធំ នៅតែស្ថិតក្នុងជម្រកបណ្ដោះអាសន្ន ដោយសារតែផ្ទះរបស់ពួកគេត្រូវបានបំផ្លាញ ឬមិនអាចរស់នៅបាន។
លោកស្រីបញ្ជាក់ថា ប្រហែល ៤០ភាគរយនៃជនភៀសខ្លួន បានវិលត្រឡប់ទៅកាន់ទីប្រជុំជន និងភូមិឋានរបស់ពួកគេវិញ ហើយនៅមានមនុស្សប្រហែល ១៣ ០០០នាក់ ពី ៣៧ ០០០នាក់ បន្ថស្នាក់នៅក្នុងជម្រកបណ្តោះអាសន្ន។
អាជ្ញាធរលីបង់ រំពឹងថានឹងមានការវិលត្រឡប់បន្ថែមទៀត នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ហើយសង្ឃឹមថា ក្នុងរយៈពេលប្រហែលមួយសប្តាហ៍ នឹងវាស់វែងបានថាតើមានគ្រួសារប៉ុន្មាន ដែលមិនអាចត្រឡប់ទៅវិញបាន៕

