**អូស្រ្តាលីចុះសន្ធិសញ្ញាការពារជាតិថ្មីមួយ ជាមួយប្រទេសដែនកោះហ្វ៊ីជី ដើម្បីពង្រឹងទំនាក់ទំនង**លោក ម៉ាក្រុង នឹងទៅបំពេញទស្សនកិច្ចនៅស៊ីរី ដើម្បីពិភាក្សាអំពីមធ្យោបាយក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី**តម្លៃប្រេងឆៅបានធ្លាក់ចុះទាប បន្ទាប់ពីអង្គការ OPEC+ យល់ព្រមបង្កើនការផលិតប្រេង ចាប់ពីខែសីហា**លោក ត្រាំ នឹងជួបជាមួយសមភាគីអ៊ុយក្រែននិងស៉ីរី អំឡុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូល NATO ក្នុងប្រទេសតួកគីយ៉េ**រដ្ឋបាលខេត្តបាត់ដំបង ត្រៀមលក្ខណៈរួចរាល់ដើម្បីរៀបចំព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើឆ្នាំ២០២៦ ដែលកាន់តែខិតមកដល់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការចុះពិនិត្យនិងវាយតម្លៃការផ្ដល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តព្រះសីហនុ**សម្តេចតេជោ បន្តក្រើនរំលឹកដល់មន្ត្រីទាំងអស់ ជៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ និងត្រូវចាំថា មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ គឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន**អគ្គសេនាធិការកងទ័ពអុីស្រាអែល ចុះសួរសុខទុក្ខកងកម្លាំងឈរជើងនៅភាគខាងត្បូងលីបង់ និងប្តេជ្ញាបន្តយុទ្ធនាការប្រឆាំងនឹងក្រុមហេសបូឡា ឱ្យដល់ទីបញ្ចប់**ពាណិជ្ជកម្មតាមផ្លូវសមុទ្ររវាងអុីរ៉ង់ និងកាតា បានចាប់ផ្តើមដំណើរការឡើងវិញ បន្ទាប់ពីផ្អាកអស់រយៈពេលប្រហែល ៥ខែកន្លងមកនេះ**OPEC+ ប្រកាសឯកភាពក្នុងការបង្កើនគោលដៅផលិតកម្មប្រេងបន្ថែមទៀត ចាប់ពីខែសីហាខាងមុខនេះ**រកឃើញវត្តមានប្រភេទសត្វព្រៃកម្រ ចំនួន ១៤ប្រភេទ កំពុងមានវត្តមាននៅក្នុងឧទ្យានជាតិជួរភ្នំក្រវាញ**សម្ដេចតេជោ៖ គ្រូបង្រៀន និងមន្ត្រីអប់រំចូលនិវត្តន៍ មិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ**ផ្ទះ២ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនជនងាយរងគ្រោះបំផុត ២គ្រួសារ រស់នៅក្នុងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ**សូមប្រុងប្រយ័ត្នតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាព “ការឆបោក បន្លំខ្លួនជាបុគ្គលិកធនាគារ”!**វិចារណកថា! ដើមឈើ៖ អ្នកការពារដ៏ស្ងៀមស្ងាត់នៃទន្លេ និងសមុទ្ររបស់យើង**ស្វែងយល់ពីអាថ៌កំបាំង និងស្ថាបត្យកម្មដ៏ល្អនៃ «ប្រាសាទបន្ទាយសំរ៉ែ»**កងទ័ពជើងទឹកចិន និងរុស្ស៊ី នឹងបើកធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំនៅក្នុងខែនេះ**ប្រជាជនអ៊ីរ៉ង់រាប់លាននាក់ ទៅកាន់បរិវេណទីលានអធិដ្ឋាន ក្នុងរដ្ឋធានីតេហេរ៉ង់ ដើម្បីចូលរួមក្នុងពិធីបុណ្យសពផ្លូវការរបស់អតីតមេដឹកនាំកំពូល លោក អាយ៉ាតូឡាស អាលី ខាមេណី**ព្រំដែនថៃ-ភូមា បាននិងកំពុងឡើងកម្ដៅខ្លាំងសាជាថ្មី បន្ទាប់ពីការវាយប្រហារគ្នាយ៉ាងស៊ីសាច់ហុតឈាមរវាងកងទ័ពរដ្ឋាភិបាលរបបសឹកភូមា និងក្រុមកងកម្លាំងចម្រុះប្រឆាំងរបបផ្ដាច់ការ**ឯកឧត្តម សាយ សំអាល់ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅអនុវត្តបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត

អ្នកសម្អាតបរិស្ថាននៅតំបន់អង្គរវត្ត ស្នើភ្ញៀវទេសចរណ៍ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ពេលមកលេងប្រាសាទ

ភ្នំពេញ៖ ទោះបីបច្ចុប្បន្នការយល់ដឹងពីបញ្ហាសំរាមរបស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរមានភាពល្អប្រសើរក៏ពិតមែន តែក៏នៅមានករណីមួយចំនួនតូច មិនទាន់ល្អនៅឡើយ ដែលទាមទារឱ្យមានការចូលរួមជាចាំបាច់ ដើម្បីគ្រប់គ្រងសំរាម ក៏ដូចជាបញ្ហាបរិស្ថាននៅតំបន់ប្រាសាទនៃរមណីយដ្ឋានអង្គរ។

អ្នកស្រី កុ ចត់ ភ្នាក់ងារសម្អាតបរិស្ថាននៅមុខប្រាសាទអង្គរវត្តបានលើកឡើងថា សំរាមដែលមានច្រើនសព្វថ្ងៃនេះគឺស្លឹកឈើដែលទាមទារឱ្យបោសសម្អាតជាប្រចាំថ្ងៃ។ ក្រៅពីសំរាមប្រភេទនេះ ក៏មានសំរាមប្លាស្ទិក និងស្បោងមួយចំនួនតូច ដែលភ្ញៀវទុកដាក់មិនបានល្អនៅតាមធុងសំរាមដែរ ដោយអ្នកស្រីស្នើឱ្យភ្ញៀវទេសចរដែលមកលេងរមណីយដ្ឋានអង្គរ សហការចូលរួមដើម្បីបរិស្ថានស្អាតទាំងអស់គ្នា។

កំពុងកាត់ស្មៅមុខកសិន្ធុអង្គវត្តមុខប្រាសាទអង្គរវត្ត ភ្នាក់ងារសម្អាតបរិស្ថានមួយរូបទៀត គឺអ្នកស្រី យន់ ចន្ធី ក៏លើកឡើងពីករណីសំរាមប្លាស្ទិកដែលភ្ញៀវទេសចរទុកដាក់មិនបានល្អផងដែរ។ សំរាមប្លាស្ទិកភាគច្រើនមានចានស្នោ និងបំពង់បឺត ដែលមានចោលតាមដងផ្លូវ និងក្រៅធុងសំរាម ហើយពេលខ្លះត្រូវឆ្កែហែកពេញសួនច្បារក៏មាន។

ភ្នាក់ងាររូបនេះ ទទូចឱ្យភ្ញៀវទេសចរដែលមកដើរកម្សាន្តក្នុងតំបន់ប្រាសាទនៃរមណីយដ្ឋានអង្គរ គួរមានឥរិយាបថល្អ ចូលរួមថែរក្សាបរិស្ថានទាំងអស់គ្នា ដើម្បីជាចំណែកទាក់ទាញទេសចរកាន់តែច្រើនបន្ថែមទៀត មកលេងខេត្តសៀមរាប។

យ៉ាងណាមិញ ភ្នាក់ងារទេសចរណ៍ក៏សង្កេតពីឥរិយាបថដ៏ល្អរបស់ភ្ញៀវទេសចរភាគច្រើន ដែលបានចូលរួមសហការទុកដាក់សំរាមបានត្រឹមត្រូវ និងមានការចូលរួមពីអ្នកលក់ផងដែរ ដែលតែងវេចខ្ចប់បានល្អក្រោយទទួលទានរួច។ បច្ចុប្បន្នមិនមានការលក់ដូរតាមវាលស្មៅទៀតទេ គឺច្រើននៅតាមរោងអង្គុយហូបអាហារ ដែលប្រការនេះធ្វើឱ្យការគ្រប់គ្រងសំរាមនៅតាមប្រាសាទកាន់តែប្រសើរឡើង៕

អត្ថបទដែលជាប់ទាក់ទង