**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

លោក Xi Jinping ៖ “ពិបាកជាងគេ តែក៏អស្ចារ្យបំផុតដែរ”

លោក Xi Jinping បានមានប្រសាសន៍ថា ទំនើបកម្មបែបផែនចិន ជាទំនើបកម្មដែលមានចំនួនប្រជាជនយ៉ាងច្រើនសន្ធឹកសន្ធាប់។យើងខុសពីទំនើបកម្មរបស់បរិមាណប្រជាជនរាប់សិបម៉ឺននាក់ឬក៏រាប់លាននាក់ទេ ទំនើបកម្មរបស់យើងគឺគ្របដណ្តប់បរិមាណប្រជាជនជាង១ពាន់៤រយលាននាក់។ “ទំនើបកម្មរបស់យើងគឺពិបាកបំផុត តែក៏អស្ចារ្យបំផុតដែរ”។
ក្នុងអំឡុងពេលសមាជបក្សលើកទី ២០ នៃបក្សកុម្មុយនីស្តចិន លោក Xi Jinping បានជួបពិភាក្សាជាមួយតំណាងបក្សមកពីតំបន់ស្វយ័តជនជាតិជាំងGuangxi ។ លោក Zheng ដែលធ្វើការនៅក្នុងក្រុមហ៊ុន រថយន្តGuangxiគ្រុបបានជម្រាបលោកប្រធានរដ្ឋអំពីរឿងនៃការផ្លាស់ប្តូរខាងឧស្សាហកម្មផលិតកម្ម។លោកថា កាលពីមុន ពួកគាត់បានរៀនពីអ្នកដ៏ទៃ ហើយយកគ្រឿងបន្លាស់របស់អ្នកដទៃមកសិក្សាស្រាវជ្រាវ តែឥឡូវនេះ “អ្នកឈានមុខគេខ្លះកាលពីមុនដែលយើងរៀនតាម គេបែរមករៀនពីយើងវិញ ហើយយកគ្រឿងបន្លាស់របស់យើងទៅសិក្សាស្រាវជ្រាវ” ។ បន្ទាប់ពីស្តាប់ការលើកឡើងរបស់លោកZheng លោក Xi Jinping ក៏បានរំលឹកពីការងារអតីតកាលរបស់លោកនៅខេត្ត Fujianដែរ។លោកមានប្រសាសន៍ថា កាលនោះ លោកបានដឹកនាំក្រុមការងារចេញទៅខាងក្រៅ ដើម្បីសិក្សាស្រាវជ្រាវអភិវឌ្ឍន៍ឧស្សាហកម្មនៅបរទេស រាប់ទសវត្សរ៍បានកន្លងផុតទៅហើយ ផលិតផលរបស់ប្រទេសចិនត្រូវបាននាំចេញទៅក្រៅប្រទេស។ យុគសម័យបានប្រែប្រួលហើយ នេះជាការអភិវឌ្ឍ និងការផ្លាស់ប្តូររបស់ប្រទេសចិន។
លោកប្រធានរដ្ឋចិនបានថ្លែងប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅថា៖ កម្មករក៏ត្រូវបន្តពង្រឹងគុណភាព និងមនសិការរបស់ខ្លួនដែរ។ ពីមុនកម្មករធ្វើការនៅកំពង់ផែគឺពលករប្រើប្រាស់កម្លាំងលើកទំនិញលើស្មា ប៉ុន្តែឥឡូវនេះគឺជាការប្រើប្រព័ន្ធដ៏ឆ្លាតវៃគ្រប់គ្រងកុងតឺន័រ។ យើងត្រូវយកចិត្តទុកដាក់លើការអភិវឌ្ឍនវិជ្ជាជីវៈ។ យើងមិនគួរមើលងាយកម្មករឧស្សាហកម្មទេ យើងត្រូវឃើញការរួមចំណែកជាក់ស្តែង! យើងបានបោះជំហានម្តងមួយៗក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ហើយអ្នកដែលពិតជាបានរួមចំណែកក្នុងការកសាងប្រទេសខ្លាំងក្លាទំនើបកម្មរបស់សង្គមនិយមចិន គឺសក្តិសមសម្រាប់ទទួលការគោរពពីយើង។លើសពីនេះទៅទៀត យើងគួរគិតគូរ និងស្រាវជ្រាវថា តើធ្វើយ៉ាងមេចដើម្បីបណ្តុះពួកគេ និងធ្វើឱ្យពួកគេដើរតួនាទីរបស់ពួកគេ នេះទើបជាកិច្ចការដ៏សំខាន់៕

អត្ថបទដែលជាប់ទាក់ទង