**វាលស្មៅបៃតងក្រោមបន្ទះសូឡា៖ បទពិសោធគ្រប់គ្រងវាលខ្សាច់របស់ចិនជាកូនសោសម្រាប់ដោះស្រាយភាពជាប់គាំងខាងការប្រយុទ្ធប្រឆាំងរហោឋានកម្មសកល**រដ្ឋាភិបាលចិនចេញផ្សាយសៀវភៅសស្តីពីអភិបាលកិច្ចសកល**បទវិភាគ៖​ខណៈពេលដែលពិភពលោកទាំងមូល​ស្វែងរក​ភាព​ប្រាកដ​ប្រជា ​”ភាពប្រាកដប្រជា”នៃសេដ្ឋកិច្ចចិន​ទទួលបានការទទួលស្គាល់​យ៉ាងទូលំទូលាយ​ពី​សំណាក់​សហគមន៍​អន្តរជាតិ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា ដើម្បីត្រៀមប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសវៀតណាម លើកទី២ នៅក្រុងហូជីមិញ**ការរៀបចំរចនាសម្ព័ន្ធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ថ្មី) ឈានដល់កិច្ចពិភាក្សារៀបចំកម្រិតបច្ចេកទេសដំណាក់កាលចុងក្រោយ**អភិបាលខេត្តកំពង់ធំ អំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជន ចូលរួមថែរក្សាអនាម័យបរិស្ថានឱ្យបានល្អ ធ្វើជាគំរូល្អក្នុងសង្គម និងដាំដើមឈើឱ្យបានច្រើន**ក្រុមហេសបូឡា បង្ហាញជំនឿចិត្តថាអ៉ីរ៉ងនឹងមិនចុះកិច្ចព្រមព្រៀងចុងក្រោយមួយសម្រេចលើបញ្ហានុយក្លេអ៊ែររបស់ខ្លួន ជាមួយទីក្រុងវ៉ាស៉ីនតោននោះឡើយ លុះត្រាតែអ៉ីស្រាអែលដកថយចេញពីទឹកដីលីបង់**យោធាអាមេរិក វាយប្រហារមួយលើទូកមួយគ្រឿងនៅក្នុងតំបន់ប៉ាស៊ីហ្វិកភាគខាងកើត ដោយសម្លាប់មនុស្សម្នាក់ និង២នាក់ទៀតនៅមានជីវិត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ**សម្ដេចតេជោ៖ អង្គការហ្វ្រង់កូហ្វូនី គប្បីពិចារណាគាំទ្រ សមាជិករបស់ខ្លួននៅលើឆាកអន្តរជាតិ**តម្លៃប្រេងឆៅ បានធ្លាក់ចុះមកក្រោម ៨០ដុល្លារក្នុងមួយបារ៉ែល ដោយសារតែមានសុទិដ្ឋិយម ជុំវិញការបើកច្រកសមុទ្រ Hormuz**វិចិត្រកររុស្ស៉ីម្នាក់ ដែលតែងតែគូររូបត្លុករិះគន់ លោក ពូទីន ត្រូវបានគេបាញ់សម្លាប់**កប៉ាល់មួយចំនួនដែលដឹកប្រេងអ៉ីរ៉ង់ បានចាប់ផ្តើមចាកចេញពីតំបន់ដែលត្រូវបានបិទខ្ទប់ដោយយោធាអាមេរិក នៅច្រកសមុទ្រ Hormuz ហើយ**ឯកឧត្តម កើត រិទ្ធ និងឯកឧត្តម ឆៃ ស៊ីណារិទ្ធ ដឹកនាំប្រជុំពង្រឹងអនុវត្តច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កិច្ចប្រជុំ ស្ដីពី «One Health & Beyond»  (First One Health & Beyond Coordination Meeting)**អភិបាលខេត្តរតនគិរី ចែកអំណោយជូនគ្រួសារជនភៀសសឹក គ្រួសារវីរកងទ័ព គ្រួសារវីរនគរបាល និងគ្រួសារអតីតយុទ្ធជន ក្នុងស្រុកអណ្តូងមាស**អភិបាលខេត្តកំពង់ស្ពឺ‎៖ កាកបាទក្រហមកម្ពុជា គឺតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ណែនាំប្រធានមណ្ឌលអប់រំកែប្រែ ពន្ធនាគាររាជធានី ខេត្ត ដើម្បីធ្វើជាមូលដ្ឋានក្នុងការរៀបចំកសាងផែនការ ការពារសន្តិសុខ**សិស្សវិទ្យាស្ថាន PPI របស់ក្រសួងការងារ​បង្កើតរ៉ូបូត ចងដែ​កដោយ​ស្វ័យប្រវត្តិ និងបាននាំយកស្នាដៃមក​តាំងបង្ហាញ​នៅក្នុង​កម្មវិធី​ទិវា​អប់រំ TVET Day លើកទី៩**រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំសន្និសីទជំរុញកិច្ចប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងវិនិយោគិនខេត្តមណ្ឌលគិរី និងវិនិយោគិនខេត្តដាក់ឡាក់ វៀតណាម

ឯកឧត្តម ផាន អូន ចូលរួមកិច្ចប្រជុំ ប្រធានស្ថាប័នប្រកួតប្រជែង លើកទី៣

ភ្នំពេញ៖ ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា​អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញចូលរួមកិច្ចប្រជុំ ប្រធានស្ថាប័នប្រកួតប្រជែងលើកទី៣ (3rd ASEAN Heads of Competition Agencies’ Meeting) ដែលបានប្រព្រឹត្តឡើងតាមរយៈប្រព័ន្ធបញ្ជូន​សំឡេង និងរូបភាព (MS Teams)។

កិច្ចប្រជុំនេះ​ត្រូវបានដឹកនាំដោយ លោកស្រី Nor Hashimah Taib តំណាងគណៈកម្មាធិការប្រកួតប្រជែងប៊្រុយណេដារូសាឡឹម និងក្នុងនាមជាប្រធានដឹកនាំកិច្ចប្រជុំ AHCA។

នៅក្នុងកិច្ចប្រជុំប្រធានស្ថាប័នប្រកួតប្រជែងលើកទី៣នេះ អង្គប្រជុំបានពិភាក្សាលើរបៀបចំនួន ៤រួមមាន៖
(១). កិច្ចពិភាក្សាអំពីផែនការការងារនៃការចរចារសម្រាប់​កិច្ចព្រមព្រៀងក្របខណ្ឌអាស៊ាន ស្តីពីការប្រកួតប្រជែង (Workplan for the ASEAN Framework Agreement on Competition Negotiations) ក្នុងគោលបំណងដើម្បី​បញ្ចប់​ការចរចានៅពាក់កណ្តាលឆ្នាំ ២០២៤ ។

កិច្ចព្រមព្រៀងក្របខណ្ឌអាស៊ានស្តីពីការប្រកួតប្រជែងគឺ ជាគំនិតផ្តួចផ្តើមមួយ ក្នុងចំណោមសមិទ្ធិផលអាទិភាព​សេដ្ឋកិច្ច (Priority Economic Deliverables–PEDs) ទាំង១៧ របស់កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ក្រោមមូលបទ “អាស៊ានរួមគ្នាធ្វើ-ដោះស្រាយ បញ្ហាប្រឈមទាំងអស់គ្នា (ASEAN A.C.T.: Addressing Challenges Together)”។

គួរបញ្ជាក់ផងដែរថា ក្នងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន (AEM) លើកទី៥៤ ក៏មានការដាក់សម្ពោធឱ្យចាប់ផ្តើមនូវការចរចាសម្រាប់កិច្ចព្រមព្រៀងក្របខណ្ឌអាស៊ាន ស្តីពីការប្រកួតប្រជែង (AFAC – ASEAN Framework Agreement on Competition Negotiation) ដែលកិច្ចព្រមព្រៀង AFAC នេះ នឹងក្លាយជាកិច្ចព្រមព្រៀងថ្នាក់តំបន់ ក្នុងការជួយសម្រួល​ដល់កិច្ចសហប្រតិបត្តិការអន្តរជាតិនិងការសម្របសម្រួល លើគោលនយោបាយនិងច្បាប់ស្តីពីការប្រកួតប្រជែង ក្នុងចំណោមសមាជិកអាស៊ានទាំងអស់។

(២). កិច្ចពិភាក្សាលើការបញ្ចូលនូវសេចកី្តថ្លែងការណ៍រួមរបស់​ប្រធានស្ថាប័នប្រកួតប្រជែងស្តីពីការរក្សាគោលនយោបាយប្រកួតប្រជែងក្នុងបរិបទនៃការស្តារសេដ្ឋកិច្ច ទៅក្នុងសេក្តីថ្លែងការណ៍របស់ប្រធាននៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១។

(៣). កិច្ចពិភាក្សាលើវឌ្ឍនភាពនៃសកម្មភាពដែលជាអាទិភាព (Key Deliverables) របស់ក្រុមជំនាញការប្រកួតប្រជែង (ASEAN Experts Group on Competition)។

(៤). ពិភាក្សាអំពីកាលបរិច្ឆេទនៃកិច្ចប្រជុំប្រធានស្ថាប័ន​ប្រកួតប្រជែង AANZFTA ដែលនឹងប្រព្រឹត្តទៅនៅខែកុម្ភៈ ឆ្នាំ 2023 ប្រទេសអូស្ត្រាលី ៕

អត្ថបទដែលជាប់ទាក់ទង