**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម នាំយកនូវគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ចែកជូនពលរដ្ឋ រងគ្រោះដោយជំនន់ទឹកភ្លៀង នៅភូមិកំពង់សំណាញ់

ភ្នំពេញ៖ ដោយមើលឃើញពីភាពលំបាកខ្វះខាត របស់បងប្អូនប្រជាពលរដ្ឋដែលទទួលរង នូវផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាមដែលមាន ឯកឧត្តម លន់ លឹមថៃ លេខាធិការគណៈកម្មការទី៣ នៃរដ្ឋសភា លោកជំទាវ ស្រី គឹមឆយ សមាជិកាគណៈកម្មការទី១ នៃរដ្ឋសភា​ លោកជំទាវ ខុង ស៊ុនអេង សមាជិកាគណៈកម្មការទី៤ នៃរដ្ឋសភា លោកជំទាវ កុល ធារិន សមាជិកាគណៈកម្មការទី២ នៃរដ្ឋសភា និងឯកឧត្តម ឡោ ចាន់លី អភិបាលរងខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុកព្រៃឈ និងសហការី បានអញ្ជើយចុះជួបសំណេះសំណាល និងនាំយកនូវគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់មួយចំនួនចែកជូនដល់ប្រជាពលរដ្ឋដែលជួបការលំបាកដោយជំនន់ទឹកភ្លៀងចំនួន១៥គ្រួសារ ស្ថិតនៅក្នុងភូមិកំពង់សំណាញ់ ឃុំមាន ស្រុកព្រៃឈ ខេត្តកំពង់ចាម។

ក្នុងឱកាសនោះ ឯកឧត្តម លន់ លឹមថៃ ក៏បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខរបស់​ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចមានការសោកស្តាយនូវបាតុភូតធម្មជាតិមានភ្លៀងធ្លាក់ជាប់គ្នាជាច្រើនថ្ងៃបង្កឲ្យមានការជន់លិចផ្ទះសម្បែង និងផលដំណាំរបស់បងប្អូនប្រជាពលរដ្ឋមួយចំនួន។

ឯកឧត្តម បានលើកឡើងថា អំណោយទាំងអស់នេះគ្រាន់តែអាចជួយផ្គត់ផ្គង់ជីវភាពបងប្អូនប្រជាពលរដ្ឋ លោកតា លោកយាយ​ បានមួយរយ:ខ្លីប៉ុណ្ណោះ តែក៏អាចសម្រាលទុក្ខលំបាកបងប្អូនបានមួយគ្រា។​ ឯកឧត្តម ក៏បានសំណូមពរឲ្យបងប្អូនប្រុងប្រយ័ត្នចំពោះក្មេងតូចៗ នៅពេលលេងទឹកដែលបង្កគ្រោះថ្នាក់ជាយថាហេតុ ប្រុងប្រយ័ត្នចំពោះខ្សែភ្លើងខ្លាចឆ្លងចរន្តអគ្គីសនីនៅពេលប៉ះទឹក ត្រូវថែទាំសុខភាព និងត្រូវបង្ការសត្វអសិរពិសផ្សេងៗ​ និងរក្សាអនាម័យឲ្យបានខ្ពស់ក្នុងការរស់នៅ​ ជាពិសេសក្នុងរដូវទឹកឡើងនេះ។

ឯកឧត្តម បន្តទៀតថា ដោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧កាន់តែខិតជិតមកដល់ផងនោះ​ ឯកឧត្តមបានណែនាំកុំឲ្យប្រជាពលរដ្ឋចាញ់បោកឧបាយកលជនអមិត្តដែលតែងតែប្រឆាំងនិងរដ្ឋាភិបាលឲ្យប្រជាពលរដ្ឋត្រូវជឿជាក់លើការដឹកនាំដ៏ល្អរបស់រដ្ឋាភិបាលដែលដឹកនាំដោយ​ សម្តេចតេជោ ហ៊ុន សែន និងត្រូវរួមគ្នាថែរក្សានូវសុខសន្តិភាពឲ្យបានគង់វង្សយូរអង្វែងជាបន្តទៅទៀត។

ទន្ទឹមនោះ​ ឯកឧត្តមក៏បានថ្លែងកោតសរសើរពីការខិតខំប្រឹងប្រែងរបស់អាជ្ញាធរគ្រប់ជាន់ថ្នាក់ដែលបានបម្រើប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ និងត្រូវបន្តខិតខំជាបន្តទៅទៀត ដើម្បីធ្វើយ៉ាងណាឲ្យភូមិឃុំរបស់យើងកាន់តែរីកចម្រើន។

សូមបញ្ជាក់ថា​ អំណោយដែលចែកជូនប្រជាពលរដ្ឋដែលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ក្នុងមួយគ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម ត្រីខ ទឹកត្រី ទឹកស៊ីអ៉ីវ ចង្ក្រានបាយ១ឈុត សារុង១ និងថវិកា៧ម៉ឺនរៀល ជូនចាស់ៗ៣០នាក់ ក្នុងម្នាក់ៗថវិកា២ម៉ឺនរៀល ប្រគេនចៅអធិការវត្តកំពង់សំណាញ់​ អង្ករ៥០គីទ្បូក្រាម បច្ច័យ៥០ម៉ឺនរៀល អាចារ្យ៦ម៉ឺនរៀល និងឧបត្ថម្ភប៉ូលីសប៉ុស្តិ៍ និងប្រជាការពារ១០នាក់ ក្នុងម្នាក់ៗថវិកា២ម៉ឺនរៀល ៕

អត្ថបទដែលជាប់ទាក់ទង