**UN សម្តែងការសោកស្ដាយ ចំពោះផែនការរបស់អាមេរិក ក្នុងការដកមូលនិធិ សម្រាប់ដោះស្រាយបញ្ហាមេរោគអេដស៍/ជំងឺអេដស៍ សម្រាប់ប្រទេសអាហ្វ្រិកខាងត្បូង**​លោក Ding Xuexiang អញ្ជើញ​​ជា​អធិបតី​ក្នុង​ពិធីបើក​​ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទី៤ ព្រម​និង​ថ្លែង​សុន្ទរកថាគន្លឹះ​**លោកស្រី តៅ សុខម៉ារ៉ា ដឹកនាំកិច្ចប្រជុំពិភាក្សានិងសិក្សាស្វែងយល់ការបញ្ជ្រាបយេនឌ័រ និងការលើកកម្ពស់តួនាទីភារកិច្ចស្រ្តី ក្នុងភាពជាអ្នកដឹកនាំនៅរដ្ឋបាលខេត្តត្បូងឃ្មុំ**ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះពិនិត្យស្ថានភាពរស់នៅ និងអាជីវកម្មប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិព្រៃចាន់ ទីតាំងរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី , លោក ម៉ឹង ស៊ីនាថ ជំនួសលោក មួង ប៉ាង**សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសៀវភៅ ស្តីពី «២៥ឆ្នាំ នៃសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ​ និងការអភិវឌ្ឍ»**ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយឧបត្ថម្ភដល់គ្រួសារសមាជិក០២នាក់ ដែលមានប្រពន្ធទើបសម្រាលកូន!**ស្នងការរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យ ២៤នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើស ៤ករណីផ្សេងគ្នា**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ប្រគល់ភារកិច្ចជូនគណៈកម្មការទី៩ ពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពី ផ្លូវថ្នល់**នគរបាលស្រុកស្វាយចេក ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ជាបន្តបន្ទាប់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលសម្រេចបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ លើផលិតផលស៊ីម៉ងត៍ក្នុងស្រុកសម្រាប់រយៈពេល ២ ឆ្នាំទៀត**បារាំង៖ រលកកម្ដៅខ្លាំងបណ្ដាលឱ្យមនុស្សយ៉ាងហោច ១៨នាក់បានស្លាប់**ក្រសួងបរិស្ថាន ជំរុញការចែកកូនឈើជូនប្រជាពលរដ្ឋ តាមរយៈយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦**អាមេរិក និងអ៊ីរ៉ង់ សម្រេច «វឌ្ឍនភាពគួរឱ្យលើកទឹកចិត្ត» នៅក្នុងកិច្ចចរចាសន្តិភាពជុំទីមួយ**UN៖ រយៈពេលត្រឹមតែ៦ខែ កងទ័ពរបបសឹកមីយ៉ាន់ម៉ា បានសម្លាប់ប្រជាពលរដ្ឋស៊ីវិលអស់ជាង៧០០នាក់ ដោយជាងពាក់កណ្តាល គឺជាស្ត្រី និងកុមារ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជេីញជាអធិបតីភាព ក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ**ទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសចិន នៅខាងក្រៅកិច្ចប្រជុំទីប្រឹក្សាសន្តិសុខជាតិ BRICS ក្នុងទីក្រុងញូវដេលី**លោក Rubio នឹងបំពេញទស្សនកិច្ចទៅកាន់អេមីរ៉ាតអារ៉ាប់រួម គូវ៉ែត និងបារ៉ែន ក្នុងគោលបំណងបញ្ចុះបញ្ចូល និងពន្យល់សម្ព័ន្ធមិត្តអារ៉ាប់ដោយផ្ទាល់ ជុំវិញកិច្ចព្រមព្រៀងសន្តិភាពបឋមរវាងអាមេរិក និងអ៊ីរ៉ង់**វិចារណកថា៖ សេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចេញពីបេះដូង ជូនចំពោះក្មួយៗសិស្សានុសិស្ស និងប្រជាពលរដ្ឋកម្ពុជាគ្រប់រូប

ក្រសួងវប្បធម៌នឹងរៀបចំមហោស្រពភាពយន្តជាតិខ្នាតខ្លីកម្ពុជាលើកទី៣ឆ្នាំ២០២២ ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី២០ខែធ្នូចុងឆ្នាំនេះ

 

ភ្នំពេញ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នឹងរៀបចំមហោស្រពភាពយន្តជាតិខ្នាតខ្លីកម្ពុជា លើកទី៣ ឆ្នាំ២០២២ ក្រោមពាក្យស្លោក «ភាពយន្តខ្នាតខ្លីជាជំហានឆ្ពោះទៅកាន់ភាពយន្តខ្នាតវែង» ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ នៅសាលសន្និសីទចតុម្មុខ ខណៈដែលមហោស្រពនេះបានខកខានរៀបចំ ២ឆ្នាំហើយ ដោយសារតែជំងឺរាតត្បាតជាសកលកូវីដ១៩។
ការជូនដំណឹងនេះធ្វើឡើងក្នុង សន្និសីទសារព័ត៌មាន ស្តីពីការរៀបចំមហោស្រពភាពយន្តជាតិខ្នាតខ្លីកម្ពុជា លើកទី៣ នៅសណ្ឋាគារ Rosewood រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ ដោយមានការចូលពីឯកឧត្តម ស៊ិន ចន្ទសាយ៉ា ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្ប: , លោក ឯក ប៊ុនថា អគ្គនាយករង នៃ អគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ ,លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្ប:ភាពយន្ត និងផ្សព្វផ្សាយវប្បធម៌, លោក Deependra Chuachan ទីប្រឹក្សានាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ និងដៃគូគាំទ្រសរុបប្រមាណ៦០នាក់។


លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ បានមានប្រសាសន៍ថា ការរៀបចំមហោស្រពភាពយន្តជាតិខ្នាតខ្លីកម្ពុជានេះ ដើម្បីជំរុញលើកទឹកចិត្តយុវជន អភិវឌ្ឍសមត្ថភាពច្នៃប្រឌិត រួមចំណែកអភិវឌ្ឍវិស័យភាពយន្តកម្ពុជា។
សំឡេង៖ « គោលបំណងផ្តល់ការណែនាំប្រកបដោយភាពច្នៃប្រឌិត និងការគាំទ្រផ្នែកគ្រឿងបរិក្ខារ ដល់ផលិតករភាពយន្តដែលចាប់អារម្មណ៍ក្នុងការផលិតភាពយន្តដើម្បីដាក់ចូលរួមក្នុងការប្រកួតប្រជែងក្នុងឱកាសមហោស្រពជាតិភាពយន្តខ្នាតខ្លីនេះ គណៈកម្មការរៀបចំមហោស្រពនឹងរៀបចំកម្មវិធីបណ្តុះបណ្តាលភាពយន្តចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី២៨ខែតុលា ឆ្នាំ២០២២»។


មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាត្រូវបានបង្កើតឡើងឆ្លាស់គ្នាជាមួយនឹងមហោស្រពជាតិភាពយន្តខ្នាតវែងកម្ពុជា រៀងរាល់២ឆ្នាំម្ដង ដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលមាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ ជាសេនាធិការ។ មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី២ ប្រារព្ធឡើងនៅឆ្នាំ២០១៨តែខកខាននៅឆ្នាំ២០២០ ខណៈមហោស្រពជាតិភាពយន្តខ្នាតវែងកម្ពុជា ត្រូវបានខកខាននៅឆ្នាំ២០១៩ តែបានរៀបចំនៅឆ្នាំ២០២១ ជាលើកទី៥។
សេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌ បញ្ជាក់ថា ការរៀបចំមហោស្រពភាពយន្តជាតិខ្នាតខ្លីកម្ពុជា លើកទី៣ ក៏មានការប្រកួតប្រជែង ដោយការទទួលយកខ្សែភាពយន្តខ្នាតខ្លីរបស់ផលិតករ មកវាយតម្លៃផ្តល់ជ័យលាភី និងរង្វាន់ផងដែរ ។ ផុតកំណត់នៃការទទួលពាក្យចូលរួមប្រកួត នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។
ចំពោះគោលការណ៍វិនិច្ឆ័យជ្រើសរើស និងសិទ្ធិចាក់បញ្ចាំង ស្នាដៃភាពយន្តខ្នាតខ្លីទាំងអស់ ដែលបានចូលរួមនឹងត្រូវដាក់បញ្ចាំងជាសាធារណៈនៅសាលសន្និសីទចតុម្មុខ និងរោងភាពយន្តនានា នៅរាជធានីភ្នំពេញ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២។


ក្រសួងវប្បធម៌បានបញ្ជាក់ថា ការប្រកួតប្រជែងនេះ គឺបើកចំហសម្រាប់ផលិតករភាពយន្តកម្ពុជាទាំងអស់ ដែលផលិតភាពយន្តខ្នាតខ្លីមានរយៈពេលមិនលើកពី៣០នាទី ក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ ។ ចំពោះភាពយន្តដែលផលិតដោយផលិតករបរទេស ក៏មានសិទ្ធិក្នុងការបញ្ចាំងនៅក្នុងកម្មវិធីរបស់មហោស្រពផងដែរ ប៉ុន្តែគ្រាន់តែមិនមានសិទ្ធិក្នុងការចូលរួមប្រកួតប្រជែងយកពានរង្វាន់ឡើយ។
សូមបញ្ជាក់ថាស្នាដៃភាពយន្តដែលត្រូវបានជាប់ជាជ័យលាភីលេខ១ ទទួលបានពានមាស អមដោយថវិកា ១២.០០០.០០០ រៀល, ជ័យលាភីលេខ២ ទទួលបានពានប្រាក់ អមដោយថវិកា ៨.០០០.០០០រៀលនិងជ័យលាភីលេខ៣ ទទួលបានពានសំរិទ្ធ អមដោយថវិកា ៤.០០០.០០០ រៀល។ រង្វាន់លើកទឹកចិត្ត៖ ជ័យលាភីទស្សនិកជន ទទួលបានពានលើកទឹកចិត្ត៕

អត្ថបទដែលជាប់ទាក់ទង