**វត្តមានសត្វព្រៃជិត៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងនោះមានថនិកសត្វចំនួន ៧ ប្រភេទស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ**ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ដាក់​ចេញ​ផែន​ការ​ ដល់​កង​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​ ត្រូវ​ពង្រឹង​ការ​បង្ការ​បង្រ្កាប​បទ​ល្មើស​គ្រប់​ប្រភេទ​ ជាពិសេស​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams)**វិចារណកថា៖ ថ្លៃដើមនៃការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ធៀបនឹង ថ្លៃដើមនៃការព្យាបាលជំងឺ**សម្តេចធិបតី អបអរសាទរ ខួបលើកទី៣០ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ៖ «សំណល់សូន្យ»**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់

ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន អំពាវនាវឲ្យសប្បុរសជន បន្តជួយគាំទ្រដល់សមាគម មូលនិធិមនុស្សចាស់

ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រធានកិត្តិយសសមាគមមូលនិធិមនុស្សចាស់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ជាប្រជាធានក្រុមប្រឹក្សាភិបាលសមាគមមនុស្សចាស់ ខេត្ត បានអំពាវនាវដល់សប្បុរសជនវិស័យសាសនា វិស័យេកជន អង្គការសង្គមស៊ីវិល និងដៃគូពាក់ព័ន្ធ បន្តជួយគាំទ្រដល់សមាគមមូលនិធិមនុស្សចាស់។

ការអំពាវនាបែបនេះ ខណៈដែលឯកឧត្តមនិងលោកជំទាវ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារសមាគមមូលនិធិមនុស្សចាស់ និងសំណេះសំណាលជាមួយមនុស្សវ័យចំណាស់ខេត្តបន្ទាយមានជ័យ នៅសាលាខេត្ត នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ។

ថ្លែងក្នុងនាម ប្រធានក្រុមប្រឹក្សាភិបាលសមាគមមូលនិធិ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានថ្លែងថា រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានប្តេជ្ញាចិត្តយ៉ាងមោះមុតដើម្បីលើកស្ទួយសុខុមាលភាព គុណភាពជីវិតកាន់តែល្អប្រសើរថែមទៀត និងដោះស្រាយបាននូវបញ្ហាគ្រប់ទម្រង់របស់មនុស្សវ័យចាស់ ដើម្បីឲ្យពួកគាត់ទទួលបាននូវការគោរពសិទ្ធិរស់នៅក្នុងសង្គមប្រកបដោយសុវត្ថិភាព និងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចូលរួមយ៉ាងសកម្ម និងដោយស្មើភាពក្នុងដំណើរការអភិវឌ្ឍប្រទេសជាតិ។

ជាមួយនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានថ្លែងនូវអំណរគុណដល់សប្បុរសជន វិស័យសាសនា វិស័យឯកជន អង្គការសង្គមស៊ីវិល និងដៃគូពាក់ព័ន្ធ ដែលបានជួយគាំទ្រនិងសូមបន្តជួយគាំទ្រដល់សមាគមមូលនិធិមនុស្សចាស់ និងបន្តឧបត្ថម្ភជាសម្ភារៈ គ្រឿងឧបភោគបរិភោគ និងថ្នាំ សង្កូវនានា ដល់មនុស្សវ័យចាស់ ផ្តល់ក្តីសង្ឃឹម និងភាពជឿជាក់ ដើម្បីបន្តចូលរួមដោះស្រាយ និងអភិវឌ្ឍវិស័យមនុស្សវ័យចាស់នៅខេត្តបន្ទាយមានជ័យយើងនេះ ព្រោះគាត់ធ្លាប់បានធ្វើពលិកម្មជាច្រើនក្នុងបុព្វហេតុសុខសន្តិភាព សណ្តាប់ធ្នាប់ សុភមង្គល ជូនជាតិ និងក្រុមគ្រួសារ ពិសេសបានអប់រំកូនចៅក្លាយជាពលរដ្ឋល្អ មិនឱ្យធ្លាក់ចូលទៅក្នុងអំពើអបាយមុខដែលសង្គមស្អប់ខ្ពើម ដូចជាល្បែងស៊ីសង បញ្ហាគ្រឿងញៀន ជាដើម។ ល។

ក្នុងកិច្ចប្រជុំនោះ ដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និង លោកជំទាវ ម៉ៅ ម៉ាល័យ បានណែនាំដល់ក្រុមការងារតាមបណ្តាស្រុកនាំយក អំណោយឧបត្ថម្ភដល់មនុស្សវ័យចាស់ចំនួន៦៦៧នាក់ ក្នុងម្នាក់ៗថវិកា ៥ម៉ឺនរៀល ក្រម៉ា កំសៀវដាំទឹក អគ្គិសនី១ សារុង១ ទឹកដោះគោ តែ ស្កស មី កៅអៀក អំបិល ប្រេងខ្យល់ ទឹកស៊ីអ៊ុវ ទឹកត្រីប្រេងឆា ត្រីខ ទឹកសុទ្ធ ពិលជួតក្បាល១ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង