**អុីរ៉ង់ចោទប្រកាន់ អង្គការ NATO អំពីការចូលរួមសមគំនិតក្នុងសង្រ្គាមអាមេរិក-អ៉ីស្រាអែល ប្រឆាំងអ៉ីរ៉ង់**ភ្លៀងធ្លាក់ខ្លាំងមកពីព្យុះទីហ្វុងនាំមកនូវទឹកជំនន់ដល់ទីក្រុងតៃប៉ិ និងផ្នែកខ្លះនៃភាគខាងត្បូងកោះតៃវ៉ាន់ ខណៈមនុស្សជាង ២០០នាក់ ត្រូវជម្លៀសចេញ**ចៅក្រម ៣រូបនៃតុលាការ ICC ប្តឹងលោក ដូណាល់ ត្រាំ និងរដ្ឋបាលរបស់លោក ជុំវិញទណ្ឌកម្មអាមេរិកដែលដាក់លើអ្នកទាំង ៣ កាលពីឆ្នាំមុន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹកនៅឃុំពង្រ ស្រុកចុងកាល់ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន**ការស្ទង់មតិរបស់បណ្តាញCGTN ៖ភាព​ងាយ​ស្រួល​ប្រើ​ ជា​ស្តង់ដារដ៏មធ្យ័ត​​សម្រាប់​វាយ​តម្លៃ​ពី​គុណភាព​នៃ​ការច្នៃប្រឌិតផ្នែក​បច្ចេកវិទ្យា**ក្រសួងមុខងារសាធារណៈ ផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពមន្ត្រីជំនាញ លើការគ្រប់គ្រងគ្រូបង្រៀន និងបុគ្គលិកសុខាភិបាល**ស្នងការខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលជំនាញ ត្រូវពង្រឹងការយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ**ស្នងការខេត្ដសៀមរាប ជំរុញកម្លាំងនគរបាលគ្រប់អង្គភាព បន្ដពង្រឹងវិន័យ និងបម្រើសេវាសាធារណៈប្រកបដោយតម្លាភាព**អភិបាលខេត្តស្វាយរៀង ណែនាំអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តយុទ្ធនាការបោសម្អាតបង្ក្រាបបទល្មើស ស្គេមអនឡាញ ឱ្យដូចភ្លៀងដោយមិនត្រូវបន្ធូរដៃឡើយ**ឯកឧត្តម សុខ លូ ស្នើមន្ទីរអង្គភាព និងមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមខេត្ត ត្រូវខិតខំកៀរគររកមូលនិធិពីសប្បុរសជននានាបន្តទៀត ដើម្បីជួយទ្រទ្រង់ ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា**ឧត្តមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតីក្នុងពិធី “ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ ជូនមន្ត្រីនគបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី”**លោក ត្រាំ ប្រឈមមុខនឹងការរិះគន់ចំៗយ៉ាងក្ដៅគគុក ក្នុងកិច្ចប្រជុំបិទទ្វារមួយជាមួយសមាជិកបក្សសាធារណរដ្ឋដូចគ្នា ជុំវិញវិបត្តិសង្គ្រាមនៅអ៊ីរ៉ង់**គ្រោះរញ្ជួយដីកម្រិតធ្ងន់វាយប្រហារលើភាគខាងលិចវ៉េណេស៊ុយអេឡា បង្កឱ្យអគារជាច្រើនរងការខូចខាត ខណៈមានការព្រមានថាអាចនឹងមានមនុស្សស្លាប់និងរបួសជាច្រើននាក់**អ៊ុយក្រែន នឹងវាយប្រហារបង្ការទុកមុនលើរោងច្រកថាមពលទាំងឡាយណាដែលរុស្ស៉ីកំពុងប្រើប្រាស់ ផ្គត់ផ្គង់ដល់ការធ្វើសង្រ្គាមរបស់ខ្លួន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅវត្តប្រាសាទតាមាន់សែនជ័យ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន**មេដឹកនាំបណ្តាប្រទេសអឺរ៉ុប បញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្ត ចំពោះភាពជាដៃគូលើវិស័យការពារជាតិកាន់តែរឹងមាំ នៅមុនកិច្ចប្រជុំកំពូលបក្សសម្ព័ន្ធយោធាណាតូ**តម្លៃប្រេងឆៅបន្តធ្លាក់ចុះ ខណៈកប៉ាល់ដឹកប្រេងដែលជាប់គាំង បានចាកចេញពីច្រកសមុទ្រ Hormuz**ពង្រឹងមិត្តភាពកម្ពុជា-ចិន តាមរយៈការច្នៃប្រឌិតវីដេអូខ្លី និងការសន្ទនារវាងអរិយធម៌**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកវាលវែង ចំនួន២រូប ព្រមទាំងដាក់ចេញ «យុទ្ធសាស្ត្របៃតង» ប្រែក្លាយស្រុកនេះជាគោលដៅអភិវឌ្ឍន៍

ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣

ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៏ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នៅមន្ទីរគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានផ្តាំផ្ញើរការសួរសុខទុក្ខ និងជូនពរជ័យពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស សម្ដេចក្រឡាហោម ស ខេង សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ សម្តេចពិជ័យសេនា ទៀ បាញ់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអនអនុប្រធានគណបក្ស ជូនចំពោះ ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី ជាសមាជិក សមាជិកាគណបក្ស បងប្អូន ជនរួមជាតិក្នុងខេត្តបន្ទាយមានជ័យទាំងអស់ សូមប្រកបតែនឹងពរទាំង៥ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈនិងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ ។

ក្នុងនាមគណបក្សប្រជាជនកម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សូមសំដែងនូវការគោរពដឹងគុណ និងសេចក្តីស្រឡាញ់ដ៏ស្មោះស្ម័គ្របំផុតចំពោះបងប្អូន ប្រជាជន មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ សមាជិក សមាជិកាគណបក្សដ៏ឧត្តុងឧត្តមទាំងអស់ ដែលតែងតែបានចូលរួមចំណែកលះបង់ពេលវេលា ធនធាន ផ្តល់ជំនឿទុកចិត្ត និងគាំទ្រយ៉ាងធំធេងចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល ការពារបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ ភាពសុខក្សេមក្សានរបស់ប្រជាជន និងអភិវឌ្ឍមូលដ្ឋាន និងប្រទេសជាតិ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានលើកឡើងថា កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចរបស់គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាលស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣នៅពេលនេះ ពិតជាមានសារៈសំខាន់ណាស់ដើម្បីផ្សព្វផ្សាយអំពីខ្លឹមសារ យុទ្ធសាស្រ្ត និងការងារអាទិភាព ដែលមាននៅក្នុងដំណាក់កាលទាំង៤នៃផែនការសម្រាប់គណបក្សគ្រប់ថ្នាក់ យកទៅចាត់តាំងអនុវត្តបន្តឲ្យមានប្រសិទ្ធិ ភាពនិងប្រសិទ្ធផល និងយកប្រៀបឈ្នះដាច់ខាតនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ចាប់ពីពេលនេះរហូតដល់ក្រោយបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ត្រូវបានបញ្ចាប់ ។

បន្ទាប់ពីអង្គពិធីទាំងមូលបានស្តាប់នូវសេចក្តីរាយការណ៍ និងការផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដែលអានដោយគណៈកម្មាធិការគណបក្សខេត្តរួចមក ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជានាយករដ្ឋមន្រ្តី រក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំជាប់គ្នាជាបន្តបន្ទាប់តាមរយៈ អនុវត្តគោលនយោបាយកំណែទម្រង់រដ្ឋស៊ីជម្រៅ និងកម្មវិធីនយោបាយនានា កសាង អភិវឌ្ឍកម្ពុជា ក្លាយជាសង្គមស៊ីវិល័យប្រកបដោយឧត្តមភាព កិត្យានុភាពទាំងក្នុងតំបន់និងសកលលោកដូចពេលបច្ចុប្បន្ន ជាពិសេសចក្ខុវិស័យដែលប្រែក្លាយកម្ពុជាជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។

នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥កន្លងទៅនេះគណបក្សប្រជាជនកម្ពុជាទទួលបានជោគជ័យ និងគាំទ្រពីប្រជាជនក្នុងការបន្តអភិវឌ្ឍមូលដ្ឋានយ៉ាងត្រចះត្រចង់ ដែលបញ្ជាក់កាន់តែច្បាស់អំពីការខិតខំប្រឹងប្រែង ពុះពារ ជំនះគ្រប់ឧបសគ្គរបស់សមាជិក សមាជិកាគណបក្សយើង និងចំណងទាក់ទងយ៉ាងស្អិតរមួតរវាងគណបក្ស និងប្រជាជនទូទាំងប្រទេសដែលតែងតែមានជំនឿជាក់និងគាំទ្រលើមាគ៌ារដឹកនាំរបស់គណបក្ស។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា គណបក្សប្រជាជន រួមសុខ រួមទុក្ខជាមួយប្រជាជន និងជួយដោះស្រាយទុក្ខលំបាកប្រជាជនគ្រប់ពេលវេលា។ ហើយនៅក្នុងស្ថានភាពនៃការផ្ទុះឡើងនៃការឆ្លងរាតត្បាតជំងឺកូវីដ-១៩ សមាជិក សមាជិកាយើងបានចូលរួមយ៉ាងសកម្ម ដោយមិនគិតថ្ងៃ យប់ ហើយថែមទាំងដាក់ខ្លួនចតាឡីស័កនៅឆ្ងាយពីក្រុមគ្រួសារ ដើម្បីជួយអន្តរាគមន៍ ការពារ សង្រ្គោះ អាយុជីវិត ប្រជាជននៅតាមមូលដ្ឋាន។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានណែនាំ ដល់សមាជិក សមាជិកាគណបក្ស ត្រូវបន្តជួយចូលរួមការពារសុខសន្តិភាព និងទប់ស្កាត់នូវរាល់ការបង្កចលាចលរបស់ពួកប្រឆាំងនិយមនិងមជ្ឈដ្ឋានអគតិមួយចំនួន ដែលតែងតែយាយីបន្ទុចបង្អាក់ដល់ការអភិវឌ្ឍប្រទេសជាតិ បន្តជួយប្រជាជនតាមមូលដ្ឋាននៅគ្រប់ពេលវេលា បន្តពង្រឹង និងពង្រីកសមាជិកភាពគណបក្ស បន្តសហការជាមួយអាជ្ញាធរមូលដ្ឋាន និងអង្គភាពពាក់ព័ន្ធដើម្បីអភិវឌ្ឍមូលដ្ឋាន និងជួយប្រជាជនឲ្យបានទាន់ពេលវេលា ជាពិសេសនៅពេលជួបគ្រោះធម្មជាតិ បន្តអនុវត្តយ៉ាងដាច់ណាច់ គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ការប្រយុទ្ធប្រឆាំងគ្រឿងញៀន ការជួញដូរមនុស្ស និងល្បែងស៊ីសងនានានៅតាមមូលដ្ឋាន អំពាវនាវឲ្យប្រជាលរដ្ឋដែលគ្រប់អាយុទៅចុះឈ្មោះបោះឆ្នោត៕

អត្ថបទដែលជាប់ទាក់ទង