**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង**បងប្អូនអ្នក​ខេត្តកំព​ង់ឆ្នាំង ទទួល​បានកា​រងារធ្វើភ្លាមៗ បន្ទាប់ពីស​ម្ភាសផ្ទាល់​ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុម​ហ៊ុន​តាម​រយៈ​ការ​ចូល​រួមក្នុងវេ​ទិកា​ការ​ងារ**ខេត្ត ៤នៅជាប់​សមុទ្រ មាន​ឱកាស​ការ​ងារ​ជិត ៦ពាន់កន្លែង កំពុងរង់​ចាំអតីត​ពលករ​ត្រឡប់​មក​ពី​ថៃ និង​អ្នក​កំពុង​ស្វែង​រក​ការ​ងារ​ធ្វើ**ក្រសួងការងារ៖ ខេត្ត ៤ នៅភូមិភាគឦសាន្ត​មាន​ឱកាស​ការ​ងារជិត ៥ពាន់​កន្លែង កំពុង​រង់​ចាំ​អតីត​ពល​ករ​ត្រឡប់​មក​ពី​ថៃ និងអ្នក​កំពុង​ស្វែ​ងរក​ការ​ងារ​ធ្វើ**ប្រកាសចូលកាន់តំណែង អភិបាលរងខេត្តកំពង់ឆ្នាំង!**បទវិភាគ​៖ ប្រទេសចិន​ដែលមិនអាច​ជំនួសបាន​៖ពី”រោងចក្រ​ពិភពលោក”​ដល់​”ដៃគូច្នៃប្រឌិតថ្មី​សកល”​**ទូតតួកគីយ៉េថ្មី​ ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី តួកគីយ៉េ-កម្ពុជា​ ឱ្យកាន់តែស៊ីជម្រៅ**កម្ពុជា និងជប៉ុន ចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េន សម្រាប់គម្រោងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹក ភាគនិរតីរាជធានីភ្នំពេញ (កញ្ចប់ឥណទានទី៣)**រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ដែលបានធ្វើវិសោធនកម្មចំនួន ១៥ មាត្រា លើច្បាប់ស្តីពីផ្លូវថ្នល់ដើម្បីឆ្លើយតបតាមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច**បេតិកភណ្ឌវប្បធម៌ក្នុងការទូតរបស់មហាអំណាច**លោក ត្រាំ ប្រកាសថា អាមេរិកនឹងបន្តបើកការវាយប្រហារទៅលើអ៊ីរ៉ង់សាជាថ្មី ប្រសិនបើមិនអាចទប់ស្កាត់ក្រុមហេសបូឡា មិនឱ្យបន្តបង្កអំពើហិង្សាទៀត**អនុប្រធានាធិបតីអាមេរិក ដឹកនាំកិច្ចពិភាក្សានៅក្នុងប្រទេសស្វីស ដើម្បីពង្រឹងកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្នជាមួយអ៊ីរ៉ង់**ការស្ទង់មតិ៖ ប្រជាពលរដ្ឋអ៊ីស្រាអែលភាគច្រើនលើសលប់ជឿជាក់ថា អ៊ីរ៉ង់កាន់តែមានឥទ្ធិពលខ្លាំងជាងមុន បន្ទាប់ពីសង្គ្រាមនៅមជ្ឈិមបូព៌ា និងមានកិច្ចព្រមព្រៀងសន្តិភាពជាមួយអាមេរិក**អភិបាលខេត្តស្វាយរៀង អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិផ្សេងៗ ជាពិសេស រន្ទះ និងខ្យល់កន្ត្រាក់ជាដើម**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ**វិចារណកថា៖ ពីយុទ្ធនាការសិស្សសាលា ទៅជាចលនាជាតិដើម្បីសកម្មភាពអាកាសធាតុ**រដ្ឋបាលខេត្តឧត្ដរមានជ័យ រៀបចំពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយ ជូនអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តឧត្តរមានជ័យ ចំនួន១០០០គ្រួសារ**កម្លាំងជំនាញបំបែកករណីជនល្មើសប្រើប្រាស់គណនីតេឡេក្រាម ដោយយករូបថ្នាក់ដឹកនាំធ្វើជាប្រូហ្វាល់ ជាមធ្យោបាយគំរាមជនរងគ្រោះជំរិតទារប្រាក់**តុលាការសម្រេចឃុំខ្លួនជនបរទេសសរុបចំនួន ១៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីលួច (លួចទូរស័ព្ទ, កុំព្យូទ័រ, ម៉ាស៊ីនព្រីន និងប្រាក់) នៅក្រុងព្រៃវែង

ឯកឧត្តម គួច ចំរើន ជួបសំណេះសំណាលសួរសុខទុក្ខកុមារអង្គការម្លប់តាប៉ាងប្រមាណជាង ៦០០នាក់ នៅអង្គការម្លប់តាប៉ាង ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ

ភ្នំពេញ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខកុមារអង្គការម្លប់តាប៉ាងប្រមាណជា ៦៥០នាក់ នៅអង្គការម្លប់តាប៉ាង ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកស្រីអភិបាលរងក្រុងព្រះសីហនុ មន្ទីរអង្គភាពពាក់ព័ន្ធ និងសប្បុរសជនផងដែរ។

លោកស្រី រ័ត្ន ច័ន្ទផល្គុន នាយិកាអង្គការលោកតាប៉ាងបានឱ្យដឹងថា អង្គការម្លប់តាប៉ាងបាននឹងកំពុងធ្វើការងារជាមួយកុមារ យុវជនងាយរងគ្រោះ ក្រុមគ្រួសារ និងសហគមន៍របស់ពួកគេនៅក្នុងខេត្តព្រះសីហនុផ្តល់ឱកាសដល់ពួកគេនូវជម្រើសជាវិជ្ជមាន និងការគោរពសិទ្ធិដោយគ្មានការរើសអើង ថ្ងៃនេះមានកុមារចំនួនជាង ៦៥០នាក់ បានចូលរួមទទួលទានអាហារថ្ងៃត្រង់ដែលឧបត្ថម្ភដ៏ថ្លៃថ្លាប្រកបដោយទឹកចិត្តមនុស្សធម៌ ពីឯកឧត្តមអភិបាលខេត្ត និងសប្បុរសជន។

អង្គការបានធ្វើការងារជាមួយកុមារ យុវជនវ័យក្មេង និងគ្រួសារមានជម្រើសវិជ្ជមាន និងផ្តល់សេវាកម្មដូចជា៖
១.កម្មវិធីសហគមន៍ តាមមូលដ្ឋាន
២.កម្មវិធីបញ្ជូនកុមារចូលសាលារៀន
៣.កម្មវិធីសុខភាព
៤.កម្មវិធីការពារសិទ្ធិកុមារ និងទូរស័ព្ទបន្ទាន់សម្រាប់កុមារបំរើការងារ ២៤ម៉ោង
៥.កម្មវិធីចលនាសុវត្ថិភាពកុមារ
៦.កម្មវិធីកាត់បន្ថយគ្រោះថ្នាក់ គ្រឿងញៀន សុរា និងសេវាកម្មផ្ទះរំចង់ (មណ្ឌលបន្សាបគ្រឿងញៀន គ្រឿងស្រវឹង)
៧.កម្មវិធីអប់រំ សិល្បៈ កីឡា និងថែទាំពេលថ្ងៃ
៨.កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ (ភោជនីយដ្ឋានបណ្តុះបណ្តាល ” សណ្តាន់” ជួសជុលកង់ ម៉ូតូ អគ្គិសនី និងផលិតផលតាមផ្ទះ)
៩.កម្មវិធីអនាគត ការងារ និងមុខរបរ
១០.កម្មវិធីអប់រំសហគមន៍ និងផ្ទះថែទាំទារក
១១.កម្មវិធីកុមារពិសេស
១២.កម្មវិធីថែទាំជំនួស និងមណ្ឌលស្នាក់នៅបណ្ដោះអាសន្ន។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណលោកគ្រូ អ្នកគ្រូ អង្គការម្លប់តាប៉ាងបានខិតខំរួមគ្នាជម្នះការលំបាកស្មុគស្មាញផ្សេងៗសំដៅទៅរកការកសាងធនធានមនុស្សក្នុងព្រះរាជាណាចក្រកម្ពុជា ពិសេសធនធានមនុស្សខេត្តព្រះសីហនុ ដើម្បីកាត់បន្ថយកុមារ គ្រួសារធ្វើការ និងរស់នៅតាមថ្នល់។ ដែលកន្លងមកលោកជំទាវ ប្រាក់ ចន្ទសុខា សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណ:កម្មាធិការពិគ្រោះតយោបល់ស្រ្តី និងកុមារ បានចុះនិងសហការជាមួយអង្គការម្លប់តាប៉ាងជាបន្តបន្ទាប់ ថ្ងៃនេះយើងបានឯកភាពគ្នា ចុះសួរសុខទុក្ខ និងនាំយកអាហារ មាននំប័ង នំបញ្ចុក និងសម្លការីជូនកុមារ ក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌតាមប្រពៃណីជាតិ ដោយឡែកកុមារកំព្រានៅទីនេះ មិនមានឱកាសទៅវត្ត តែកុមារបានជួបគ្នានៅទីនេះ។

ឯកឧត្តម អភិបាលខេត្តព្រះសីហនុ កោតសរសើរវាយតម្លៃខ្ពស់ចំពោះអង្គការម្លប់តាប៉ាងរួមសហការការគាំទ្រលើកកម្ពស់កុមារនៅខេត្តព្រះសីហនុ ថ្ងៃនេះយើងបានជួបជុំគ្នា ម្យ៉ាងទៀតនៅតំបន់នេះ រងការជន់លិចនៅរដូវវស្សារយៈពេលខ្លី បង្កការរៀនសូត្ររបស់កុមារ ក៏ប៉ុន្តែមិនមានគ្រោះថ្នាក់អ្វីនោះទេ។ រដ្ឋបាលខេត្ត បានជម្រុញ និងប្រែប្រួលតំបន់នេះដោយរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ជុំវិញអង្គការម្លប់តាប៉ាង ប្រកបដោយសោភ័ណ្ឌភាពកាន់តែល្អប្រសើរឡើងថែមទៀត។

ឯកឧត្តម អភិបាលខេត្តព្រះសីហនុ ស្នើសុំអ្នកគ្រប់គ្រងអង្គការម្លប់តាប៉ាងដឹកនាំចែកចាយនំប័ង សម្លជូនដល់កុមារនៅតាមទីតាំងនានាក្នុងខេត្តព្រះសីហនុ ព្រោះថ្វីត្បិតទីនេះមិនសមល្មម សម្រាប់ការជួបជុំកុមារទាំងជាង ៦៥០នាក់។

សូមបញ្ជាក់ថា ការរៀបចំនំប័ង នំបញ្ចុក និងសម្លការី និងថវិកា ៥០.០០០រៀលក្នងកុមារម្នាក់ ជាការជួយឧបត្ថម្ភពីសប្បុរសជន៕

អត្ថបទដែលជាប់ទាក់ទង