ឯកឧត្តម គឹម សន្តិភាព អញ្ជើញចូលរួមជាកិត្តិយសក្នុងកម្មវិធី ថ្លែងបាឋកថាស្តីពី «ច្បាប់ប្រឆាំងអំពើពុករលួយ »

ភ្នំពេញ៖ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការ តំណាងក្រសួងយុត្តិធម៌ និងជាប្រធានក្រុមជនបង្គោលទទួលបន្ទុកកិច្ចការប្រឆាំងអំពើពុករលួយ ប្រចាំក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងបទបាឋកថាស្តីពី « ច្បាប់ប្រឆាំងអំពើពុករលួយ » ដែលបានផ្តល់បទឧទ្ទេសនាមដោយ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងសហការី ជូនដល់អតីតសិស្សចៅក្រមជំនាន់ទី៩ ចំនួន៥៦រូប អតីតសិស្សចៅក្រមផ្ទៃក្នុងចំនួន ៣២រូប និងអតីតសិស្សក្រឡាបញ្ជីជំនាន់ទី៦ ចំនួន ១០០រូប នៅរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ។
បទបាឋកថានេះ មានគោលបំណងដើម្បីឱ្យអ្នកប្រកបវិជ្ជាជីវៈតុលាការ បានយល់ដឹងជ្រួតជ្រាបអំពីច្បាប់ប្រឆាំងអំពើពុករលួយ ក្នុងពេលបម្រើការងារនៅសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ៕

