ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះសួរសុខទុក្ខយោធិន និងអតីតយុទ្ធជន សម្រាកព្យាបាលជំងឺ និងឧបត្ថម្ភ នាំអំណោយរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក្នុងរដូវភ្ជុំបិណ្ឌ នៅផ្នែកគិលានដ្ឋាន នៃបញ្ជាការ ដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ

ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង កំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នៅថ្ងៃទី១៣ ខែ កញ្ញា ឆ្នាំ២០២២ បានដឹកនាំសហការី ទៅសំណេះសំណាលសាកសួរសុខ ទុក្ខយោធិន គ្រួសារយោធិន និងបងប្អូនអតីតយុទ្ធជន ដែលកំពុងសម្រាកព្យាបាលជំងឺបឋម នៅផ្នែកគិលានដ្ឋាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។
នៅក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវ ការផ្ដាំផ្ញើសាកសួរសុខទុក្ខរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃកងយោធពលខេមរភូមិន្ទ ពិសេសឯកឧត្តមឧត្តមសេនីយ៍ ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក និងឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគ ទី៤ និងបានសូមជូនពរដល់យោធិន និងក្រុមគ្រួសារព្រមទាំងអតីតយុទ្ធជន ដែលកំពុងសម្រាកព្យាបាលជំងឺសូមឆាប់ បានជាសះស្បើយ មានសុខភាពល្អ នឹងឆាប់បានវិលត្រឡប់ទៅបម្រើការងារនៅក្នុងអង្គភាព និងត្រឡប់ទៅកាន់លំ នៅដ្ឋានវិញ ។

នៅក្នុងឱកាសសាកសួរសុខទុក្ខនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកអំណោយរបស់ ឯកឧត្តម ឧត្តម សេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក ទៅឧបត្ថម្ភជូនផ្នែកគិលានដ្ឋានមានអង្ករចំនួន២៥០គីឡូក្រាម សម្រាប់រៀបចំអាហារជូនអ្នកជំងឺ ដែលមកសម្រាកព្យាបាលនៅគិលានដ្ឋាន និងបានឧបត្ថម្ភជូនយោធិន គ្រួសារ យោធិន និងអតីតយុទ្ធជនចំនួន៨ នាក់ ដែលកំពុងព្យាបាលជំងឺបឋម ដោយក្នុងម្នាក់ៗទទួលបាននូវមីចំនួន២កេស ត្រីខកំប៉ុងចំនួន១យួរ និងថវិកាមួយចំនួនផងដែរ។
លោកវរសេនីយ៍ទោ ធិន សំកុល នាយផ្នែកសុខាភិបាល នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បាន សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ព ជើងគោក ដែលបានឧបត្ថម្ភស្បៀងអាហារនិងថវិកាជូនយោធិន គ្រួសារយោធិន និងអតីតយុទ្ធជនកំពុងសម្រាក ព្យាបាលជំងឺនៅពេលនេះ និងសូមគោរពជូនពរឯកឧត្តម និងលោកជំទាវ ព្រមទាំងមេបញ្ជាការតំបន់ប្រតិបត្តិការសឹក រងកំពង់ធំ សូមបានជួបប្រទះតែនឹងពុទ្ធពរទាំងឡាយ៥ ប្រការកុំបីឃ្លៀងឃ្លាតឡើយ ៕

