បញ្ជាការដ្ឋានកាំភ្លើងធំកងទ័ពជើងគោក ប្រឡងបញ្ចប់វគ្គបាញ់កៀបកាណុងគ្រាប់AK ជាមួយកាំភ្លើងធំ វគ្គហ្វឹកហ្វឺនបំប៉ននាយទាហានថ្នាក់កាំភ្លើងធំកងទ័ពជើងគោក

ភ្នំពេញ៖ ពិធីប្រឡងបាញ់កៀបកាណុងគ្រាប់ AK ជាមួយកាំភ្លើងធំ បញ្ចប់វគ្គហ្វឹកហ្វឺនបំប៉ននាយទាហាន ថ្នាក់កាំភ្លើងធំកងទ័ពជើងគោក ឆ្នាំ២០២២ នៅទីបញ្ជាការ បញ្ជាការដ្ឋានកាំភ្លើងធំ កងទ័ពជើងគោក កំពង់ឆ្នាំង ក្រោមវត្តមាន ឧត្តមសេនីយ៍ឯក ពៅ សុខា មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋានកាំភ្លើងធំ នាព្រឹកថ្ងៃអង្គារទី១៣ ខែកញ្ញា ឆ្នាំ២០២២។
ឧត្តមសេនីយ៍ឯក ពៅ សុខា ក្នុងនាមឯកឧត្តមមេបញ្ចាការ បញ្ជាការដ្ឋានកាំភ្លើងធំកងទ័ពជើងគោក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងបានកោតសរសើរដល់លោកគ្រូ យោធាចារ្យ សិក្ខាកាមទាំងអស់ បានពុះពាររាល់ការលំបាករហូត ធ្វើឲ្យវគ្គហ្វឹកហ្វឺននេះបានបញ្ចប់ទទួលបានលទ្ធផលល្អប្រសើរ និងគួរជាទីមោទនៈ ។
ឧត្តមសេនីយ៍ឯក ពៅ សុខា បានបន្តទៀតថា ក្នុងរយៈ ៣ខែកន្លងទៅ ដែលក្មួយបានឆ្លងកាត់ និងបានទទួលចំណេះដឹង ចំណេះធ្វើទូទៅផ្នែកកងទ័ព ដែលសាលា និងគ្រូយោធាចារ្យបានផ្តល់ដល់ក្មួយៗ ។ សម្រាប់អនាគតក្មួយៗត្រូវមានចក្ខុវិស័យក្នុងការបង្កើនសមត្ថភាពចំណេះដឹង និងចំណេះធ្វើទៅតាមការវិវឌ្ឍន៍សភាពការណ៏ថ្មីៗ និងភាពជឿនលឿនផ្នែកបច្ចេកវិទ្យាលើពិភពលោកផងដែរ ។
ឧត្តមសេនីយ៍ឯក ពៅ សុខា បានសង្កត់ធ្ងន់ថា ក្មួយៗជាទំពាំងស្នងឫស្សី ត្រូវបន្តខិតខំយកចិត្តទុកដាក់សិក្សាស្រាវជ្រាវរៀនសូត្រឯកឧត្តមបន្ថែម ដើម្បីបង្កើនចំណេះដឹង និងជាក្តីសង្ឃឹមរបស់ប្រទេសជាតិ និងប្រជាជន។ ត្រូវបន្តលើកកម្ពស់ស្មារតីដើម្បីជាតិ មាតុភូមិ និងប្រជាជន ។ ត្រូវមានសាមគ្គីភាពផ្ទៃក្នុងល្អ ពុះពាររាល់ការលំបាកគ្រប់បែបយ៉ាង និងត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញឿន ។
សូមបញ្ជាក់ថា វគ្គហ្វឹកហ្វឺនឆ្នាំ២០២២ បានប្រឡងបញ្ចប់វគ្គថ្ងៃទី ១៣ខែ កញ្ញា ឆ្នាំ ២០២២ មានរយ:ពេល ៩១ ថ្ងៃ មានសិក្ខាកាមសរុបចំនួន ១០០នាក់ ៕

