ការប្រើប្រាស់គ្រឿងស្រវឹងរុស្ស៊ីធ្លាក់ចុះ
ម៉ូស្គូ៖រដ្ឋមន្ត្រីក្រសួងសុខាភិបាលរុស្ស៊ី លោក Mikhail Murashko បានប្រកាសកាលពីថ្ងៃសៅរ៍ថា ការប្រើប្រាស់គ្រឿងស្រវឹងនៅក្នុងប្រទេសរុស្ស៊ីបានធ្លាក់ចុះជិត ៤៣% ចាប់តាំងពីឆ្នាំ ២០០៨ មក។
Murashko បានអោយដឹងថា ជាមធ្យមជនជាតិរុស្ស៊ីម្នាក់បានផឹកស្រា ១៥,៧ លីត្រជារៀងរាល់ឆ្នាំកាលពី ១៣ ឆ្នាំមុន ប៉ុន្តែកាលពីឆ្នាំមុន សញ្ញាសម្គាល់នេះមានត្រឹមតែ ៩ លីត្រប៉ុណ្ណោះ។
នេះមានន័យថា “ការប្រើប្រាស់គ្រឿងស្រវឹងបានធ្លាក់ចុះជិត ៤៣% ចន្លោះឆ្នាំ ២០០៨ និង ២០២១” លោកបានពន្យល់។
រដ្ឋមន្ត្រីរូបនេះបានបន្ថែមថា ចំនួននៃជំងឺទាក់ទងនឹងគ្រឿងស្រវឹង និងការស្លាប់ក៏បានធ្លាក់ចុះផងដែរនៅក្នុងប្រទេសរុស្ស៊ីក្នុងអំឡុងពេល ១៣ ឆ្នាំ។