អភិបាលស្រុកឧដុង្គ ប្រគល់ផ្ទះ ១ខ្នង ជូនពលរដ្ឋ ១គ្រួសារ និងចែកអំណោយជូនពលរដ្ឋ មានជីវភាពខ្វះខាត ៥៦គ្រួសារ
ភ្នំពេញ៖ លោក មួង ធី អភិបាលស្រុកឧដុង្គ រួមជាមួយថ្នាក់ដឹកនាំស្រុក ឃុំ នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ បានចូលរួមក្នុងពិធីប្រគល់ផ្ទះ ១ ខ្នង ធ្វើអំពីបេតុង ប្រក់សង្ក័សី ជូនប្រជាពលរដ្ឋ ១ គ្រួសារ និងចែកអំណោយជូន ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចំនួន ៥៦ គ្រួសារ នៅភូមិដឹកពាង និងភូមិត្រពាំងរុន ឃុំដំណាក់រាំង ស្រុកឧដុង្គ ដែលជាអំណោយរបស់សប្បុរសជន ។