**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់

បទវិភាគ៖រយៈពេល១០ឆ្នាំនៃការបើកធ្វើពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិន

អន្តជាតិ៖មានមិត្តភក្តិកាន់តែច្រើននិងកម្លាំងឥទ្ធិពលអន្តរជាតិកាន់តែខ្លាំង
ភ្លក់ស្រាក្រហមដែលលាយដោយមនុស្សយន្ត ពាក់វ៉ែនតា VR ធ្វើជាអ្នកចាំទី និងក្លាយជាមនុស្ស AI ក្រោមជំនួយនៃបច្ចេកទេសឌីជីថល។ល។ ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិឆ្នាំ២០២២បានបិទបញ្ចប់កាលពីថ្ងៃទី៥ខែកញ្ញា បច្ចេកវិទ្យាដែលពោរពេញទៅដោយ “អារម្មណ៍អនាគត”បានបន្សល់ទុកនូវចំណាប់អារម្មណ៍ដែលមិនអាចបំភ្លេចបានដល់អ្នកចូលរួមពិព័រណ៍ ហើយក៏បាននាំមកនូវឱកាសពាណិជ្ជកម្មដ៏ល្អប្រសើរដល់សហគ្រាសទូទាំងពិភពលោកផងដែរ ។
ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិលើកនេះបានដំណើរការអស់រយៈពេល៦ថ្ងៃ បានទាក់ទាញសហគ្រាសចំនួន៥០៧សហគ្រាស ដែលក្នុងនោះ បូករួមទាំងក្រុមហ៊ុនលំដាប់កំពូលទាំង៥០០លើពិភពលោកនិងសហគ្រាសឈានមុខក្នុងមុខរបរឱ្យចូលរួមនៅកន្លែងផ្ទាល់ ប្រទេសចំនួន១០ដូចជាអេមីរ៉ាអារ៉ាប់រួម ស្វីសនិងអ៊ីតាលីជាដើមគឺដាក់តាំងបង្ហាញក្នុងនាមជាប្រទេសជាលើកដំបូង ។ តាមស្ថិតិជាជំហានដំបូង ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិលើកនេះបានឈានដល់សមិទ្ធផលគ្រប់ប្រភេទចំនួន១៣៣៩ ក្នុងនោះ សមិទ្ធផលខាងការច្នៃប្រឌិតថ្មីជាលើកដំបូងគឺចំនួន១៧៣ ។ តាមទិន្នន័យនៃកិច្ចប្រជុំពាណិជ្ជកម្មនិងការអភិវឌ្ឍនៃអង្គការសហប្រជាជាតិឱ្យដឹងថា ក្នុងពាណិជ្ជកម្មសេវាកម្មសកល អត្រានៃសេវាកម្មបច្ចេកវិទ្យានិងព័ត៌មាន ព្រមនិងសេវាកម្មកម្មសិទ្ធិបញ្ញាដែលពាក់ព័ន្ធនឹងការច្នៃប្រឌិតថ្មីត្រូវបានលើកកម្ពស់ពី១១,៤ភាគរយកាលពីឆ្នាំ២០០៥ដល់១៨ភាគរយនៅឆ្នាំ២០២០ ។
ក្នុងនាមជាវិស័យដ៏រស់រវើកបំផុតក្នុងការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យា សេដ្ឋកិច្ចឌីជីថលបានក្លាយជាក្បាលម៉ាស៊ីនថ្មីនៃកំណើនសេដ្ឋកិច្ចសកល ។ ទំហំឧស្សាហកម្មសេដ្ឋកិច្ចឌីជីថលរបស់ចិនបានកាន់លំដាប់ថ្នាក់ទីពីរលើពិភពលោកក្នុងរយៈពេលច្រើនឆ្នាំជាប់ៗគ្នា ដែលបានបំពេញបន្ថែមនូវកម្លាំងចលករអភិវឌ្ឍន៍ជាបន្ទាន់ដល់សេដ្ឋកិច្ចនិងសហគ្រាសសកល ។ ហើយពិព័រណ៍ពាណិជ្ជកម្មសេវាកម្មគឺជា “ម៉ូទ័រកម្លាំង”មួយ ។
ឆ្នាំនេះជាខួបទី១០នៃការរៀបចំធ្វើពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិ ។ ក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះ ដៃគូសហប្រតិបត្តិការខាងពាណិជ្ជកម្មសេវាកម្មរបស់ចិនគឺមានចំនួនលើសពីប្រទេសនិងតំបន់ជាង២០០ ។ ក្នុងបរិបទដែលសកលភាវូបនីយកម្មជួបនឹងចរន្តបញ្ច្រាស និងការប៉ះទង្គិចក្នុងតំបន់កើតឡើងជាញឹកញាប់ ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មមានមិត្តភក្តិកាន់តែច្រើននិងកម្លាំងឥទ្ធិពលកាន់តែខ្លាំង វាមិនត្រឹមតែដោយសារកម្លាំងទាក់ទាញដ៏ខ្លាំងក្លានៃទីផ្សារប្រទេសចិនប៉ុណ្ណោះទេ ថែមទាំងក៏មកពីវាជាបង្អួចដ៏សំខាន់នៃការពង្រីកការបើកទូលាយ ធ្វើឱ្យកិច្ចសហប្រតិបត្តិការមានភាពកាន់តែស៊ីជម្រៅនិងណែនាំការច្នៃប្រឌិតថ្មីរបស់ចិនទៀតផង ប្រការនេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសចិនក្នុងការជំរុញការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ចយ៉ាងមុតមាំ ។
តាមទិន្នន័យនៃរដ្ឋាភិបាលចិនឱ្យដឹងថា ក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះ គិតជាមធ្យមក្នុងមួយឆ្នាំៗ ទំហំនាំចេញនាំចូលខាងពាណិជ្ជកម្មសេវាកម្មរបស់ចិនបានកើនឡើង៦,១ភាគរយ ដែលខ្ពស់ជាងល្បឿនកំណើនសកល៣,១ភាគរយ ទំហំពាណិជ្ជកម្មសេវាកម្មកាន់លំដាប់ថ្នាក់ទីពីរលើទូទាំងពិភពលោកក្នុងរយៈពេល៨ឆ្នាំជាប់ៗគ្នា ហើយសេវាកម្មនាំចូលសរុបលើសពី៤ទ្រីលានដុល្លារអាមេរិក។ កាលពីខែសីហាឆ្នាំនេះ ក្រសួងពាណិជ្ជកម្មចិនបានប្រកាសថា នឹងជំរុញការអនុវត្តវិធានការមួយចំនួន ដូចជាបញ្ជីអវិជ្ជមានខាងពាណិជ្ជកម្មសេវាកម្មឆ្លងដែននៅទូទាំងប្រទេសចិន ពង្រីកការនាំចេញនាំចូលបច្ចេកវិទ្យាកាបូនទាបបៃតងនិងស្វែងរកការកសាងតំបន់គំរូនៃការអភិវឌ្ឍដោយច្នៃប្រឌិតថ្មីខាងពាណិជ្ជកម្មសេវាកម្មជាតិជាដើម ។
បន្ទាប់ពីបានបិទបញ្ចប់ពិព័រណ៍ពាណិជ្ជកម្មសេវាកម្ម សមិទ្ធផលជាផ្លែផ្កាគ្រប់ប្រភេទដែលបានឈានដល់នោះនឹងត្រូវអនុវត្តជាក់ស្តែង ដើម្បីមានអំណោយផលដល់ទូទាំងពិភពលោក ។ ក្នុងបរិបទដែលចិនពង្រីកការបើកទ្វារចំហចំពោះអន្តរជាតិប្រកបដោយកម្រិតខ្ពស់ឥតឈប់ឈរ ភាពល្អបវរកាន់តែច្រើននឹងមកដល់ជាបន្តបន្ទាប់ ៕

វិទ្យុមិត្តភាពកម្ពុជាចិន

អត្ថបទដែលជាប់ទាក់ទង